នាំទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការវៀតណាម-អេត្យូពីឈានចូលជំពូកថ្មី

(VOVWORLD) - នារសៀលថ្ងៃទី ១៦ មេសា នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាមលោក លឿង គឿង បានទទួលជួបនាយករដ្ឋមន្ត្រីអេត្យូពី លោក Abiy Ahmed Ali ដែលកំពុងអញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម និងចូលរួមកិច្ចប្រជុំកំពូលលើកទី ៤ នៃវេទិកាភាពជាដៃគូដើម្បីកំណើនបៃតង និងគោលដៅសកលឆ្នាំ ២០៣០ (P4G) ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២៥។

នាំទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការវៀតណាម-អេត្យូពីឈានចូលជំពូកថ្មី - ảnh 1ប្រធានរដ្ឋវៀតណាមលោក លឿង គឿង ទទួលជួបនាយករដ្ឋមន្ត្រីអេត្យូពី
លោក Abiy Ahmed Ali។ (រូបថត៖ VOV)

លោកប្រធានរដ្ឋ លឿង គឿង បានអបអរសាទរនាយករដ្ឋមន្ត្រីអេត្យូពីដែលមានជំនួបសវនាការនិងជំនួបពិភាក្សាការងារប្រកបដោយជោគជ័យជាមួយអគ្គលេខាបក្ស តូ ឡឹមនិងនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ហើយជឿជាក់ថា ដំណើរទស្សនកិច្ចផ្លូវការលើកនេះនឹងនាំទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការវៀតណាម - អេត្យូពីឈានចូលជំពូកថ្មី ជាក់ស្តែង និងមានប្រសិទ្ធភាពជាងមុន។

នាយករដ្ឋមន្ត្រីអេត្យូពីបានសង្កត់ធ្ងន់ថា វៀតណាមជាមិត្តគួរឲ្យទុកចិត្តរបស់ប្រជាជនអេត្យូពី ដោយសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចលើកនេះ គឺសំដៅបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់អេត្យូពីក្នុងការពង្រឹង និងអភិវឌ្ឍកិច្ចសហប្រតិបត្តិការជាមួយវៀតណាម។

មេដឹកនាំទាំងពីរបានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការ និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគី ជាពិសេសនៅអង្គការសហប្រជាជាតិ និងវេទិកានៃបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍; ជំរុញទំនាក់ទំនងជាមួយអង្គការសំខាន់ៗដែលភាគីទាំងពីរជាសមាជិក ដូចជាសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងសហភាពអាហ្វ្រិក (AU)។

នាំទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការវៀតណាម-អេត្យូពីឈានចូលជំពូកថ្មី - ảnh 2ប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញ់មិន និងនាយករដ្ឋមន្រ្តីអេត្យូពី
លោក Abiy Ahmed Ali។ (រូបថត៖ VOV)

នាយប់ថ្ងៃទី១៦ មេសា នៅទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញ់មិន ក៏បានជួបសនវការជាមួយនាយករដ្ឋមន្រ្តីអេត្យូពីលោក Abiy Ahmed Ali ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ