សិល្បះ Bai Choi នៅភូមិភាគកណ្ដាលវៀតណាម-បេតិកភ័ណ្ឌដវប្បធម៌អរូបីតំណាងមនុស្សលោក

(VOVWORLD) -សិល្បះ Bai Choi នៅភូមិភាគកណ្ដាលវៀតណាម (នៅបណ្ដាខេត្ត Quang Binh, Quang  Tri, Thua Thien Hue, Quang Nam, Quang Ngai, Binh Dinh, Phu Yen, Khanh Hoa និង Da Nang) ទើបនឹងបានអង្គការវប្បធម៌ អបរំ វិទ្យាសាស្ត្រនៃអង្គការសហប្រជា ជាតិ (UNESCO)ទទួលស្គាល់ជាបេតិកភ័ណ្ឌអរូបីតំណាងមនុស្សលោក។  

សិល្បះ Bai Choi នៅភូមិភាគកណ្ដាលវៀតណាម (នៅបណ្ដាខេត្ត Quang Binh, Quang  Tri, Thua Thien Hue, Quang Nam, Quang Ngai, Binh Dinh, Phu Yen, Khanh Hoa និង Da Nang) ទើបនឹងបានអង្គការវប្បធម៌ អបរំ វិទ្យាសាស្ត្រនៃអង្គការសហប្រជា ជាតិ (UNESCO)ទទួលស្គាល់ជាបេតិកភ័ណ្ឌអរូបីតំណាងមនុស្សលោក។ ការកត់សម្គាល់នេះមាន អត្ថន័យដ៏ធំធេង អះអាងនូវអត្តសញ្ញាណវប្បធម៌សម្បូរបែបរបស់ប្រជាជាតិ វៀតណាម និង បង្ហាញនូវការសន្យារបស់វៀតណាមក្នុងការអភិរក្សសិល្បះ Bai Choi និយាយដោយឡែក  និងតំលៃវប្បធម៌របស់មនុស្សលោកនិយាយរួម។

សិល្បះ Bai Choi នៅភូមិភាគកណ្ដាលវៀតណាម-បេតិកភ័ណ្ឌដវប្បធម៌អរូបីតំណាងមនុស្សលោក - ảnh 1

សិល្បះ Bai Choi នៅភូមិភាគកណ្ដាលវៀតណាម-បេតិកភ័ណ្ឌដវប្បធម៌អរូបីតំណាងមនុស្សលោក

“ លោកអ្នកនាងអាចចូលរួមលេងកំសាន្ត។ បងប្អូនច្រៀងតាមចង្វាក់ចម្រៀងប្រជាប្រិយតំបន់ Quang។ ល្បែងកំសាន្តនេះមានរយៈពេលចាប់ពី៥ទៅ៧នាទី។”

សិល្បះ BaiChoi ជារបៀបមួយនៃជីវភាពវប្បធម៌ ឆ្លើយតបនឹងតម្រូវការលេង កំសាន្ត  និងទទួលសិល្បះរបស់សហគមន៍។ Bai Choi មានពីរប្រភេទ៖”លេង Bai Choi”  និង ”សម្ដែង Bai Choi”។ តាំងពីយូរណាស់មកហើយ ប្រជាជននៅ Hoi An បានធ្លាប់បានលឺសម្លេងផ្អែមល្ហែម និងសំណើចរបស់(បង Hieu) ជាសិល្បករ សិល្បការិនីច្រៀងចាប់ផ្តើម កម្មវិធី។ លោកស្រី Le Dieu Khoa សិល្បការិនីច្រៀង Choi នៅ Hoi An បានអៅយដឹងថា៖

“ ដើមឆ្នាំ យើងត្រូវច្រៀងជាមួយគេថា៖ ដើមឆ្នាំសូមគោរពជីដូនជីតា សូមអោយក្រុមគ្រួសារមានសុខសាន្តត្រាណ ឪពុកម្ដាយមានសុខភាពល្អ ប្រជាជនក្នុងភូមិឃុំសម្បូរសប្បាយ ទទួលបានភោគផលច្រើនជាង១០ដងបើប្រៀបនឹងឆ្នាំទៅមិញ។”

 Bai Choi ជាប្រភេទសិល្បះប្រជាប្រិយដែលរួមផ្សុំរវាងតូរតន្ត្រី កំណាព្យ  អក្សសាស្ត្រ និងការសម្ដែង។ បណ្ដាខ្លឹមសារនៃ Bai Choi ជាបណ្ដាមេរៀនអំពីសីលធម៌ បង្ហាញមនោ សញ្ជេតនាចំពោះស្រុកកំណើត ការតភ្ជាប់ក្នុងសហគមន៍ និងបទពិសោធន៍នានាក្នុងជីវភាព រស់នៅប្រចាំថ្ងៃ។ អ្នកសម្ដែងនិងគ្រួសារគេដើរតួនាទីដ៏សែនសំខាន់ក្នុងការរក្សាបេតិកភ័ណ្ឌ តាមរយៈការបង្ហាត់បង្រៀនសំរាប់ជំនាន់វ័យក្មេង។ លោក Phung Tan Dong អ្នកស្រាវជ្រាវ Bai Choi នៅ Hoi An បានអោយដឹងថា៖

“ BaiChoi ជាមោទនភាពរបស់ប្រជាជននៅភូមិភាគកណ្ដាលវៀតណាមផង និង ទូទាំង ប្រទេសផង។ ចង់អភិរក្សវាគឺត្រូវមានគោលនយោបាយថ្នាក់ជាតិ មិនត្រឹមតែនៅថ្នាក់មូលដ្ឋានប៉ុណ្ណោះទេ។ ទន្ទឹមនឹងនោះយើងក៏ត្រូវវិនិយោគបណ្ដុះបណ្ដាលសំរាប់ជំនាន់វ័យក្មេងទៀតផង។ ប្រការនេះសំខាន់ណាស់។”

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ រួមជាមួយបណ្ដាស្ថាប័នរដ្ឋនិងសហគមន៍ សិល្បករ Bai Choi ក៏បានបង្កើតក្រុមនិងក្លិបចំនួន៩០ ដើម្បីហ្វឹកហាត់និងបង្ហាត់បង្រៀនក្នុងសហគមន៍។  លោក Tran Dinh Chau នាយករងមជ្ឈមណ្ឌលវប្បធម៌ កីឡាទីក្រុង Hoi An បានអោយដឹងថា៖

“ ជាង១៥ឆ្នាំកន្លងទៅ យើងខ្ញុំបានបណ្ដុះបណ្ដាលអោយជំនាន់វ័យក្មេងនៅសាលារៀននានា។ Thu Sang,Thu Ly និងប្អូនៗជាច្រើនទៀត បានរីកធំធាត់ពីរូបសណ្ឋាននៅសាលារៀន ក្លាយទៅជាសិល្បករច្រៀងចំរៀងប្រជាប្រិយល្អ និងបានប្រជាជនជាច្រើននាក់និយមចូលចិត្ត ស្រឡាញ់។”

សិល្បះ Bai Choi បានក្លាយជាបេតិកភ័ណ្ឌវប្បធម៌អរូបីតំនាងមនុស្សលោក នឹងបន្តលើកទឹកចិត្តការតភ្ជាប់រវាងសហគមន៍ ក្រុមមនុស្ស និងបុគ្គលនានាអំពីរបៀបពង្រឹងនិងពង្រីកបេតិកភ័ណ្ឌនេះតទៅទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ