ឧស្សារៀនសូត្រ ផ្នែកវប្បធម៍ប្រពៃណីរបស់ភូមិ Vong Nguyet ខេត្ត Bac Ninh។
TO TUAN -  
(VOV) /  
|
Vong Nguyet (មានន័យថាមើលព្រះច័ន្ទ) ជាភូមិបុរាណមានកម្រាស់ប្រវត្តិសាស្ត្រយូអង្វែង ជាមួយរបរសប្បកម្មប្រពៃណីចិញ្ចឹមដង្កូវដូងយកមនត្បាញព្រែ។ (vovworld.vn) |
VOV-Vong Nguyet (មានន័យថាមើលព្រះច័ន្ទ) ជាភូមិបុរាណមានកម្រាស់ប្រវត្តិសាស្ត្រយូអង្វែងជាមួយរបរសប្បកម្មប្រពៃណីចិញ្ចឹមដង្កូវដូងយកមនត្បាញ
ព្រែ។ ក្នុងប្រវត្តិសាស្ត្រអភិវឌ្ឍន៍ភូមិរបរ Vong Nguyet មិនត្រឹមតែជាកន្លែងផលិត
ចេញបណ្ដាផលិតផលព្រែដ៏ស្អាតល្បីឈ្មោះក្នុងទូទាំងប្រទេសប៉ុណ្ណោះទេថែម
ទាំងកន្លែងនេះនៅល្បីឈ្មោះជាដំបន់ដីមានអ្នកប្រឡងជាប់បណ្ឌិតជាច្រើនទៀត
ផង។ ក្នុងប្រវត្តិសាស្ត្រប្រទេសជាតិនោះដោយឡែកភូមិ Vong Nguyet បានមាន
មនុស្ស៨នាក់ជាប់បណ្ឌិតត្រូវបានឆ្លាក់ឈ្មោះលើសិលាចារិតនៅ Van Mieu-Quoc
Tu Giam (ដែលត្រូវបានចាត់ទុកជាមហាវិទ្យាល័យដើមដំបូងនៅវៀតណាម)។
នាបច្ចុប្បន្នបន្តនូវប្រពៃណីឧស្សារៀនសូត្រ ភូមិ Vong Nguyet ក៏ជាកន្លែងដែល
ផ្ដល់មកអ្នកពូកែជាច្រើនសំរាប់ប្រទេសជាតិ។ មកនឹងភូមិ Vong Nguyet នាបច្ចុប្បន្ន ការថែទាំការរៀនសូត្រឲ្យកូនចៅនៅតែត្រូវបានអ្នកភូមិយកចិត្តទុកដាក់។លោក
Chu Quang Tuan បានសំណេះសំណាលថា៖
“ខ្ញុំចេញពីបំរើជួរកងទ័ព រីឯប្រពន្ធខ្ញុំជាអ្នកគ្រូក៏ក្រីក្រដែរ ស្ថានភាពគ្រួសារមុននេះលំបាកណាស់។ ខ្ញុំត្រូវធ្វើការងារផ្សេងទៀតដើម្បីយកប្រាក់ចិញ្ចឹមកូន។ និយាយរួមទៅគឺលំបាកលំបិនណាស់ ខ្ញុំក៏មានជំងឺទៀតប៉ុន្តែខំប្រឹងប្រែងចិញ្ចឹមកូនឲ្យបាន
ទៅរៀនសូត្រចប់ចុងចប់ដើម។”
ដល់ឥឡូវនេះជីវភាពរស់នៅរបស់គ្រួសារលោក Tuan បានធូធាគ្រាន់បើជាង។ បណ្ដាកូនរបស់លោកបានរីកធំធាត់និងមានការរួមចំណែកជាច្រើនត្រូវបានសង្គម
ទទួលស្គាល់ នោះគឺជាក្តីសប្បាយរីករាយដ៏ធំក្នុងជីវិតលោក។ កូនស្រីរបស់លោក
Chu Thi Huyen នាបច្ចុប្បន្នជាគ្រូបង្រៀនពូកែរបស់អនុវិទ្យាល័យ Yen Phong ខេត្ត Bac
Ninh បានចែករំលែកថា៖
“តាំងពីតូចឪពុកម្ដាយខ្ញុំបានយកចិត្តទុកដាក់ដល់បងប្អូនយើងពីរនាក់។ ឪពុកម្ដាយជានិច្ចកាលគាំទ្របងប្អូនខ្ញុំរៀនសូត្រឪពុកម្ដាយបាននិយាយថា រៀនសូត្រដើម្បីមានអនាគតល្អប្រសើរជាង។ យើងខ្ញុំក៏ខំប្រឹងប្រែងរៀនដើម្បីឪពុកម្ដាយ
សប្បាយរីករាយ បានឃើញក្តីសប្បាយរីករាយក្នុងជីវភាពរស់នៅ។”
រឿងឈានឡើងដោយការរៀនសូត្របានដិតជាប់ក្នុងដួងចិត្តនិងជាកំលាំង
ចលករជំរុញបណ្ដាគ្រួសារនៅភូមិ Vong Nguyet ខំប្រឹងប្រែងឈានឡើងបង្កើតឡើង
ចលនាក្តីមោទនភាពរបស់ភូមិ។ នាឆ្នាំ១៩៩៥ភូមិ Vong Nguyet បានបង្កើតសមាគម
ជំរុញការរៀនសូត្រ គិតតាំងពីនោះមកចលនាប្រឡងប្រណាំងរៀនសូត្ររវាងបណ្ដា
ត្រកូលគ្រួសារកាន់តែពង្រីកប្រសិទ្ធភាពពីមួយថ្ងៃទៅមួយថ្ងៃ។ លោក Nguyen Van
Le ប្រធានសមាគមជំរុញការរៀនសូត្រភូមិ Vong Nguyet បានឲ្យដឹងថា៖
“នៅភូមិនីមួយៗក្នុងឃុំយើងខ្ញុំសុទ្ធតែមានក្រុមប្រឹក្សាអប់រំមួយតួនាទីរបស់យើងខ្ញុំគឺរួមផ្សំបរិយាកាសទាំង៣ក្នុងនោះសំខាន់បំផុតគឺកសាងទម្លាប់រៀនសូត្រ
របស់ប្អូនៗ។សមាគមជំរុញការរៀនសូត្រ សមាគមឪពុកម្ដាយភូមិឃុំសុទ្ធតែបញ្ជូនអ្នកមកនឹងគ្រួសារនីមួយៗដើម្បីចលនាពិនិតប្អូនៗរៀនសូត្រ។”
គិតតាំងពីពេលមានចលនារៀនសូត្រមក ចលនាប្រឡងប្រណាំងរៀនសូត្ររបស់កូនចៅក្នុងភូមិបានមានការប្រែប្រួលសកម្ម។ ដើម្បីនាបច្ចុប្បន្នក្នុងពេល
និយាយដល់ភូមិ Vong Nguyet គឺគេបាននិយាយដល់ភូមិមហាវិទ្យាល័យនៅម៉ាត់
ទន្លេ Cau ភូមិប្រពៃណីរៀនសូត្រភាពស្អាតកម្រាស់វប្បធម៍មួយនៅភូមិជនបទ
វៀតណាម៕
TO TUAN
-VOV