Ba Ria - Vung Tau អនុវត្តយ៉ាងម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងនឹងការនេសាទ IUU
(VOVWORLD) - ក្រោយរយៈពេល ៧ ឆ្នាំ អនុវត្ត ន៍ រាល់ដំណោះស្រាយដើម្បីប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានការគ្រប់គ្រង (IUU) ក៏ដូចជាអនុវត្តអនុសាសន៍របស់គណៈកម្មការអឺរ៉ុប (EC) ដើម្បីដកការព្រមាន "កាតលឿង"នោះ ខេត្ត Ba Ria - Vung Tau ទទួលបានលទ្ធផលមួយចំនួនគួរឱ្យកត់សម្គាល់ផងដែរ។
កងកម្លាំងការពារព្រំដែន Ba Ria - Vung Tau ឃោសនានិងចែកខិតប័ណ្ណផ្សព្វផ្សាយអំពី IUU ដល់ប្រជាពលរដ្ឋមុនពេលចាកចេញពីកំពង់ផែ (រូបថត៖ Luu Son/VOV) |
Ba Ria - Vung Tau គឺជាខេត្តមានទូកនេសាទធំៗ ជាច្រើន ដោយមានទូកចំនួន ៤.៥០០ គ្រឿងមានអាជ្ញាប័ណ្ណប្រតិបត្តិការ ក្នុងនោះមានទូក ២.៧០០ គ្រឿងប្រតិបត្តិការនៅលំហរសមុទ្រ។ បច្ចុប្បន្នខេត្តមានទូកនេសាទ “៣គ្មាន” ចំនួន ១.១៤០គ្រឿង ដែលបានដាក់លេខបណ្តោះអាសន្ន គូរលេខ ១០០% សម្រាប់ការគ្រប់គ្រង។ ទូកនេសាទ “៣គ្មាន” ដែលជាទូកមិនបំពេញលក្ខខណ្ឌក្នុងប្រតិបត្តិការ ក៏ត្រូវប្រគល់បញ្ជីជូនមូលដ្ឋាន និងបញ្ជាការដ្ឋានការពារព្រំដែនសម្រាប់គ្រប់គ្រង ត្រួតពិនិត្យ និងមិនអនុញ្ញាតឲ្យចេញទៅនេសាទ សម្រាប់ទូកនេសាទមិនបំពេញលក្ខខណ្ឌចូលរួមសកម្មភាពនេសាទនៅសមុទ្រ។
ដើម្បីបង្កើនប្រសិទ្ធភាពនៃសកម្មភាពប្រឆាំងនឹងការនេសាទ IUU ខេត្ត Ba Ria - Vung Tau បានណៃនាំ និងបង្កើតក្រុមត្រួតពិនិត្យ និងគ្រប់គ្រងនាវានេសាទ "៣គ្មាន" និងនាវាមិនមានលក្ខក័ណ្ឌប្រតិបត្តិការគ្រប់គ្រាន់។ ក្រុមទាំងនេះបានប្រចាំការ ២៤/២៤ ម៉ោង ដើម្បីធ្វើបច្ចុប្បន្នភាពព័ត៌មានអំពីបញ្ជីនាវានេសាទដែលបាត់ទំនាក់ទំនង ដើម្បីបញ្ជូនទៅកាន់កងកម្លាំងអនុវត្តច្បាប់នៅតាមសមុទ្រ ដូចជាឆ្មាំសមុទ្រ កងទ័ពជើងទឹក ដើម្បីសម្របសម្រួលត្រួតពិនិត្យ និងដោះស្រាយជាបន្ទាន់តាមច្បាប់។
ក្រៅពីសហប្រតិបត្តិការជាមួយកងកម្លាំងមុខងារ កំពង់ផែនេសាទក្នុងខេត្ត ក៏បានរៀបចំការអនុវត្តការតាមដាន និងត្រួតពិនិត្យសកម្មភាពនាវានេសាទចេញចូលពីកំពង់ផែ តាមបទប្បញ្ញត្តិផងដែរ។ លោក Nguyen Cong Vinh អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Ba Ria-Vung Tau បានឲ្យដឹងថា៖ “មានកំពង់ផែនេសាទចំនួន ៣ ដែលមានលក្ខណៈគ្រប់គ្រាន់សម្រាប់កំណត់ពីប្រភពដើម គឺខេត្តក៏បានបង្កើតក្រុមត្រួតពិនិត្យជាប្រចាំផងដែរ ។ ឥឡូវនេះ ខេត្តផ្តោតទៅលើការចុះត្រួតពិនិត្យ ពោលគឺពិនិត្យកំពង់ផែនេសាទទាំងនេះជារៀងរាល់សប្តាហ៍ ដើម្បីពិនិតបញ្ជី ក៏ដូចជាប្រភពដើមនៃត្រីនៅតំបន់នោះ”។
បច្ចុប្បន្ន មុនពេលចេញទៅនេសាទ នាវានេសាទដែលប្រតបត្តិការនេសាទនៅលំហរសមុទ្ររបស់ខេត្ត Ba Ria-Vung Tau ត្រូវឆ្លងកាត់ការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងរបស់នាយកដ្ឋានជលផល។ នៅពេលដែលនាវាចាកចេញពីកំពង់ផែ ស្ថានីយព្រំដែនបន្តការត្រួតពិនិត្យ និងកំណត់និយាមការ។ ប្រសិនបើមើលឃើញប្រជានេសាទបានបិទម៉ាស៊ីននាវា ក្រុមឆ្លើយតបរហ័សនឹងជួបផ្ទាល់ជាមួយម្ចាស់នាវា ដោយស្នើឱ្យម្ចាស់នាវាបើក GPS។ ប្រសិនបើអ្នកណាដែលបំពានដោយចេតនានឹងត្រូវបានពិន័យតាមបញ្ញត្តិនៃច្បាប់។ នាពេលថ្មីៗនេះ ប្រជានេសាទភាគច្រើននៅ Ba Ria - Vung Tau បានស្គាល់ពីសារៈសំខាន់នៃការកត់ត្រា និងបញ្ជូនកំណត់ហេតុនេសាទ ក៏ដូចជាការអនុលោមតាមការដំឡើងឧបករណ៍ត្រួតពិនិត្យដំណើរការ។ លោក Vo Tien Duy ប្រជានេសាទនៅឃុំ Binh Chau ស្រុក Xuyen Moc បានចែករំលែកថា៖ “មុននឹងចេញទៅសមុទ្រ យើងក៏ត្រូវអនុវត្តតាមបញ្ជារបស់ឆ្មាំព្រំដែន និងអំពីឯកសារ។ មិនប្រតិបត្តិការនេសាទក្នុងដែនទឹកបរទេស គឺត្រូវនេសាទក្នុងដែនទឹករបស់យើងតែប៉ុណ្ណោះ។ ពោលគឺយើងត្រូវគោរពតាមបទប្បញ្ញត្តិ នៃច្បាប់របស់វៀតណាមទៀតសោត”។
លោកវរសេនីយ៍ឯក Dang Cao Dat ប្រធានក្រុមពិសេសប្រឆាំងការនេសាទ IUU កងទ័ពការពារព្រំដែន Ba Ria - Vung Tau ផ្សព្វផ្សាយអ្នកនេសាទឲ្យមានទំនួលខុសត្រូវក្នុងការនេសាទ (រូបថត៖ Luu Son/VOV) |
ទន្ទឹមនឹងនោះ មន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទខេត្ត ក៏បានបង្កើតក្រុមការងារជាច្រើន ដើម្បីត្រួតពិនិត្យការអនុវត្តដំណោះស្រាយជំនះពុះពារការព្រមានរបស់ EC ស្តីពីការប្រយុទ្ធប្រឆាំងនឹងការនេសាទ IUU នៅតាមមូលដ្ឋាន ការិយាល័យតំណាង និងកំពង់ផែនេសាទក្នុងតំបន់។ លោកស្រី Pham Thi Na អនុប្រធានមន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទខេត្ត Ba Ria - Vung Tau បានឲ្យដឹងថា៖ “នាពេលថ្មីៗនេះ ខេត្ត Ba Ria - Vung Tau ក៏បានអនុវត្តដំណោះស្រាយប្រកបដោយសមកាលកម្មជាច្រើន ដើម្បីដកកាតលឿងសម្រាប់វិស័យជលផលរបស់វៀតណាម។ ទន្ទឹមជាមួយគ្នានោះ គណៈកម្មាធិការប្រជាជនខេត្តបានបញ្ជាណៃនាំឲ្យភ្ជាប់ជាមួយទំនួលខុសត្រូវរបស់អាជ្ញាធរមូលដ្ឋាន ដើម្បីឈរលើមូលដ្ឋាននោះ ផ្សព្វផ្សាយនិងសម្របសម្រួលកិច្ចការគ្រប់គ្រងនិងអំពាវនាវ ឱ្យប្រជានេសាទគោរពតាម បទប្បញ្ញត្តិនៃច្បាប់ស្តីពីការប្រឆាំង ការនេសាទ IUU”។
ចំពោះខាងកម្លាំងការពារព្រំដែន បញ្ជាការដ្ឋានការពារព្រំដែនខេត្ត ក៏ បានចុះត្រួតពិនិត្យជាប្រចាំនិងគ្រប់គ្រងយ៉ាងតឹងរ៉ឹង លើការចេញចូលរបស់នាវានេសាទ ស្របតាមមុខងារ និងភារកិច្ចរបស់ខ្លួន; អនុវត្តយ៉ាងម៉ឺងម៉ាត់ ដោយមិនអនុញ្ញាតឱ្យនាវាចាកចេញនៅពេលដែល មិនបំពេញតាមលក្ខខណ្ឌ និងដោះស្រាយយ៉ាងតឹងរ៉ឹងតាមបទប្បញ្ញត្តិ; បន្តតាមដាន ពិនិត្យ ផ្ទៀងផ្ទាត់ និងដោះស្រាយយ៉ាងតឹងរ៉ឹងនូវករណីដែលមានសញ្ញារំលោភលើ IUU។ ទន្ទឹមនឹងនោះ បង្កើតក្រុមជំនាញប្រឆាំងនឹងការនេសាទ IUU ដើម្បីត្រួតពិនិត្យ កែតម្រូវជាបន្ទាន់ និងជំនះពុះពារលើ កំហិតរបស់អង្គភាពក្នុងការអនុវត្តការប្រយុទ្ធប្រឆាំង នឹងការនេសាទ IUU។ លោកវរសេនីយ៍ឯក Dang Cao Dat ប្រធានក្រុមប្រឆាំងការនេសាទ IUU កងទ័ពការពារព្រំដែនខេត្ត Ba Ria - Vung Tau បានឲ្យដឹងថា៖ “យើងខ្ញុំបានបញ្ជាណែនាំឲ្យអង្គភាពជំនាញ ដើម្បីសម្របសម្រួលជាមួយមន្ទីរកសិកម្ម ឆ្មាំសមុទ្រ ការិយាល័យសមាគមមុខរបនេសាទ ការត្រួតពិនិត្យជលផល នាយកដ្ឋានជលផល គយតំបន់ទី ២ ដើម្បីរៀបចំការអនុវត្ត ក្តាប់យកស្ថានការណ៍ ក៏ដូចជាផ្លាស់ប្តូរព័ត៌មាន។ យើងខ្ញុំក៏បានសម្របសម្រួលជាមួយនគរបាល ដោយពិភាក្សាជាប្រចាំនូវវិធីសាស្ត្រ និងអាកប្បកិរិយា ដើម្បីដោះស្រាយឱ្យបានឆាប់រហ័សនិងទាន់ពេលវេលា”។
អាចនិយាយបានថា ខេត្ត Ba Ria - Vung Tau បានប្រមូលធនធានទាំងអស់ ដឹកនាំមន្ទីរ អង្គភាពពាក់ព័ន្ធ ដើម្បីប្រមូលផ្តុំជំនះរាល់បញ្ហានៅសេស សល់ និងអនុវត្តដំណោះស្រាយជាបន្ទាន់ ដើម្បីសម្រេចបានលទ្ធផលល្អបំផុត; អនុវត្តគោលដៅដកការព្រមាន “ការលឿង” ក្នុងអំឡុងពេលត្រួតពិនិត្យរបស់ EC នៅចុងឆ្នាំ ២០២៤ ៕