Ninh Thuan ខិតខំប្រែក្លាយវិស័យទេសចរណ៍ទៅជាវិស័យសេដ្ឋកិច្ចមុខព្រួញ
(VOVWORLD) - ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយ សារការទាញយកសក្តានុពលនិងគុណសម្បត្តិក្នុងតំបន់ប្រកបដោយប្រសិទ្ធភាព វិស័យទេសចរណ៍របស់ខេត្ត Ninh Thuan មានការអភិវឌ្ឍយ៉ាងខ្លាំងក្លា។ ចំនួនភ្ញៀវមកលេងកម្សាន្តកំពុងកើនឡើង។ គោលដៅជាច្រើននៅក្នុងខេត្តត្រូវបានភ្ញៀវទេសចរនិយមចូលចិត្ត ដោយសារតែសម្រស់រហោស្ថាននៃព្រៃភ្នំនិងព្រៃឈើ ទឹកសមុទ្រខៀវស្រងាត់ ឆ្នេរខ្សាច់សស្បុះ ពន្លឺបញ្ចេញពណ៌មាស ទេសភាពប្លែកៗ និងសម្រស់វប្បធម៌ប្រពៃណីរបស់បណ្តាជនជាតិក្នុងខេត្ត។ នាបច្ចុប្បន្ន Ninh Thuan កំពុងព្យាយាម អនុវត្តដំណោះស្រាយជាច្រើន ដើម្បី ប្រែក្លាយវិស័យទេសចរណ៍ទៅជាវិស័យសេដ្ឋកិច្ចសំខាន់ រួមចំណែកប្រកបដោយប្រសិទ្ធ ភាពក្នុងការអភិវឌ្ឍខេត្តទាំងមូលនាពេលខាងមុខ។
សួនឧទ្យានសមុទ្រ Binh Son - Ninh Chu (ទីក្រុង Phan Rang - Thap Cham) (រូបថត៖ កាសែត Ninh Thuan) |
យោងតាមផែនការខេត្ត Ninh Thuan ដំណាក់កាល ២០២១-២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០ ខេត្ត Ninh Thuan កំពុងខិតខំប្រឹងប្រែងដល់ឆ្នាំ ២០៣០ វិស័យទេសចរណ៍របស់ខេត្តនឹងទៅជាវិស័យសេដ្ឋកិច្ចមុខព្រួញ ក្នុងទិសដៅ “និរន្តរភាព - គុណភាពខ្ពស់ - ប្លែកៗ” ដែលរួមចំណែក ១៥% នៃ GRDP របស់ខេត្តទាំងមូល។ វិស័យទេសចរណ៍ Ninh Thuan បានក្លាយជាគោលដៅទាក់ទាញជាពិសេស ដោយមានការប្រកួតប្រជែងខ្ពស់បើធៀបនឹងតំបន់ផ្សេងៗលើទូទាំងប្រទេស។ ដោយឈរលើបប្រៀបខ្លាំងនៃសក្តានុពល និងគុណសម្បត្តិដែលមានស្រាប់ ខេត្ត Ninh Thuan បានផ្តោតជាអាទិភាពលើការកសាង និងអភិវឌ្ឍន៍ផលិតផលទេសចរណ៍ពិសេសៗមួយចំនួនដែលមានគុណសម្បត្តិប្រកួតប្រជែង នាំមកនូវបទពិសោធន៍ដ៏ទាក់ទាញដល់ភ្ញៀវទេសចរដូចជា៖ ទេសចរណ៍រមណីយដ្ឋានឆ្នេរសមុទ្រ ផ្សារភ្ជាប់ជាមួយលក្ខណៈប្រណីត, រមណីយដ្ឋានដែលមានគុណភាពខ្ពស់; ទេសចរណ៍វប្បធម៌ភ្ជាប់ជាមួយបេតិកភណ្ឌវប្បធម៌ចាម; ទេសចរណ៍ សហគមន៍ ទេសចរណ៍កសិកម្មបច្ចេកវិទ្យាខ្ពស់ជាដើម។ លោក Tran Quoc Nam ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Ninh Thuan បានឲ្យដឹងថា៖ “ដំណោះស្រាយលើការអភិវឌ្ឍវិស័យទេសចរណ៍នៅខេត្ត Ninh Thuan ផែន ការយ៉ាងច្បាស់លាស់ ដែលជាតំបន់អភិវឌ្ឍន៍ទេសចរណ៍ប្រកបដោយគុណភាពខ្ពស់ ទេសចរណ៍ពេញនិយម សំដៅបង្កើតជាតំបន់ទេសចរណ៍ខ្នាតធំ លំដាប់ខ្ពស់ ពិសេសប្រកបដោយគុណភាពសេវាកម្មល្អបំផុត មានមាក់យីហោ មានវិជ្ជាជីវៈ និងមានលក្ខណៈប្រកួតប្រជែងខ្ពស់។ កសាងខេត្ត Ninh Thuan ឱ្យក្លាយជាគោលដៅសំខាន់ក្នុងខ្សែសង្វាក់ទេសចរណ៍តាមឆ្នេរសមុទ្រភាគកណ្តាល ដោយខិតខំបង្កើនចំនួនភ្ញៀវទេសចរឡើងដល់ ៧ - ៨% ក្នុងមួយឆ្នាំ។ ដើម្បីសម្រេចបាននូវគោលដៅទាំងនេះ ខេត្តផ្តល់អាទិភាពលើការអំពាវនាវឱ្យមានគម្រោងវិនិយោគនៅតំបន់ឆ្នេរសំខាន់ៗ ចំនួនបីសម្រាប់ការអភិវឌ្ឍទេសចរណ៍គឺ ភាគខាងត្បូង ខាងជើង និងមជ្ឈមណ្ឌលនៃទីក្រុង Phan Rang - Thap Cham ចំណុះប្រព័ន្ធតំបន់ទេសចរណ៍ជាតិ Ninh Chu។ ជាមួយគ្នានេះ ខេត្តក៏កំពុងផ្តោតការយកចិត្តទុកដាក់ជាអាទិភាពលើការកសាង និងអភិវឌ្ឍន៍ផលិតផលទេសចរណ៍ប្រចាំតំបន់ចំនួន ១២ គួរអោយចាប់អារម្មណ៍ដើម្បីប្រែក្លាយទៅជាផលិត ផលទេសចរណ៍សសរស្តម្ភ”។
លោក Tran Quoc Nam - ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Ninh Thuan (រូបថត៖ VOV) |
ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ រដ្ឋាភិបាលនិងវិស័យសេដ្ឋកិច្ចនានាបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការវិនិយោគ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ បំពេញតម្រូវការទេសចរណ៍ ការសម្រាកលំហែកាយនិងការកម្សាន្តរបស់ភ្ញៀវទេសចរទាំងក្នុងនិងក្រៅប្រទេស។ បច្ចុប្បន្ននៅក្នុងខេត្តមានគម្រោងទេសចរណ៍ចំនួន ៥៦គម្រោង ដែលទទួលបានគោលនយោបាយវិនិយោគ/វិញ្ញាបនបត្រចុះបញ្ជីវិនិយោគត្រឹមត្រូវ ដោយមានទុនចុះបញ្ជីសរុបជិត ៥២.៥០០ ពាន់លានដុង (ប្រហែល ២ ពាន់លានដុល្លារអាមេរិកក្នុងនោះ គម្រោងចំនួន ២៦ ត្រូវបានដាក់ឱ្យដំណើរការ។ លោក Nguyen Ngoc Minh អនុប្រធានមន្ទីរផែនការនិងវិនិយោគខេត្ត Ninh Thuan បានឲ្យដឹងថា៖ “គោលដៅរបស់ខេត្តគឺដើម្បីកសាងវិស័យសេដ្ឋកិច្ចទេសចរណ៍ឱ្យក្លាយជាវិស័យសេដ្ឋកិច្ចមុខព្រួញ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ដូច្នេះហើយការទាក់ទាញការវិនិយោគ ក៏ដូចជាការឧបត្ថម្ភសម្រាប់វិនិយោគិនក្នុងវិស័យទេសចរណ៍ទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំង។ គម្រោងទេសចរណ៍ទាំងនេះ នៅពេលបានដំណើរការ នឹងជួយខេត្តទាក់ទាញភ្ញៀវទេសចរបានច្រើន រួមចំណែកសម្រេចគោលដៅទេសចរណ៍ ក្លាយជាវិស័យសេដ្ឋកិច្ចដ៏សំខាន់ រួមចំណែកដល់កំណើនសេដ្ឋកិច្ចទូទៅរបស់ខេត្ត”។
ដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់ភ្ញៀវទេសចរក្នុងការធ្វើដំណើរ ខេត្តកំពុងជំរុញកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍទេសចរណ៍ជាមួយក្រុមហ៊ុនអាកាសចរណ៍ខេត្ត និងទីក្រុងដូចជាទីក្រុងហូជីមិញ ទីក្រុងហាណូយ និងខេត្តជាប់មាត់សមុទ្រ តំបន់ភាគកណ្តាល ភូមិភាគអាគ្នេយ៍ ខេត្តតំបន់ខ្ពង់រាបភាគកណ្តាល ដើម្បីកសាងទេសចរណ៍ទាក់ទាញភ្ញៀវទេសចរ។ នាពេលថ្មីៗនេះ ខេត្ត Ninh Thuan បានអនុវត្តយ៉ាងសកម្មនូវសកម្មភាពផ្សព្វផ្សាយដើម្បីទាក់ទាញការវិនិយោគលើវិស័យទេសចរណ៍ រួមទាំងព្រឹត្តិការណ៍លេចធ្លោមួយចំនួនដូចជា៖ សន្និសីទផ្សព្វផ្សាយ ការផ្សាយពាណិជ្ជកម្ម និងកម្មវិធីចុះហត្ថលេខាលើការអភិវឌ្ឍន៍ទេសចរណ៍ជាមួយប្រទេសដូចជាឥណ្ឌា កូរ៉េ ខាងត្បូង ចិន... ព្រឹត្តិការណ៍ឧទ្ទេសនាមអំពីផលិតផលទេសចរណ៍ថ្មីៗ ដូចជាការជិះទូកកម្សាន្តនៅស្រុកសមុទ្រ Ninh Hai; ទស្សនាវាលខ្សាច់ Nam Cuong; ទេសចរណ៍កសិកម្មបច្ចេកវិទ្យាខ្ពស់នៅចម្ការទំពាំងបាយជូរ ចម្ការផ្លែពុទ្រា ចម្ការអ័រគីដេនៅភូមិ My Nghiep Green ស្រុក Binh Phuoc; តំបន់ទេសចរណ៍វាលចៀម An Hoa...ជាដើម។ លោក Truong Van Tien នាយកមជ្ឈមណ្ឌលជំរុញការវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍ខេត្ត Ninh Thuan បានឲ្យដឹងថា៖ “នាពេលកន្លងមកនេះ យើងបានប្រារព្ធពិធីទទួលភ្ញៀវនិងធ្វើការជាមួយវិនិយោគិនឥណ្ឌា និងកូរ៉េខាងត្បូង ដើម្បីស្វែងយល់និងស្ទាបស្ទង់មើលបរិយាកាសអភិវឌ្ឍន៍ទេសចរ ណ៍របស់ខេត្ត ក៏ដូចជាចូលរួមក្នុងការផ្សព្វផ្សាយទេសចរណ៍នៅចិន និងកូរ៉េ ខាងត្បូង សម្របសម្រួលកម្មវិធីជាច្រើន ដោយហេតុនេះ រួមចំណែកលើកតម្កើងរូបភាពមាតុភូមិនិងឱកាសអភិវឌ្ឍន៍ទេសចរណ៍ខេត្ត Ninh Thuan ដល់ភ្ញៀវទេសចរណ៍ទាំងជាតិនិងអន្តរជាតិ។ វិស័យទេសចរណ៍ Ninh Thuan មានការបោះជំហានទៅមុខយ៉ាងខ្លាំងក្នុងការអភិវឌ្ឍ រហូតមកដល់ពេលនេះ ខេត្តទទួលបានភ្ញៀវទេសចរសរុបជាង ៣,១ លាននាក់មកទស្សនាក្នុងខេត្ត ហើយជិតឈានដល់គោលដៅប្រចាំឆ្នាំចំនួន ៣,២ លាននាក់ ក្នុងនោះភ្ញៀវអន្តរជាតិឈានដល់ប្រមាណ ១០ ម៉ឺននាក់”។
ចំនួនភ្ញៀវទេសចរទៅកាន់ឧទ្យានជាតិ Nui Chua ខេត្ត Ninh Thuan កំពុងកើនឡើង (រូបថត៖ Doan Si/VOV) |
ដោយសារបានជំរុញសកម្មភាពផ្សព្វផ្សាយទេសចរណ៍ Ninh Thuan ភ្ញៀវទេសចរក្នុងនិងក្រៅប្រទេសបានស្គាល់ដក់តំបន់ដីនៃការ “រួមផ្សំតម្លៃវិសេសវិសាល” របស់ Ninh Thuan កាន់តែច្រើន។ សក្ខីភាពបញ្ជាក់យ៉ាងច្បាស់លាស់គឺថា ចំនួនភ្ញៀវមកទីនេះបានកើនឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ។ ពោលគឺក្នុងដំណាក់កាលឆ្នាំ ២០២១ -២០២៣ ចំនួនភ្ញៀវទេសចរណ៍សរុបមកកាន់ Ninh Thuan កើនដល់ជាង ៦,៤ លាននាក់ អត្រាកំណើនជាមធ្យមជិត ៣២% ប្រាក់ចំណូលសង្គមសរុបពីសកម្មភាពទេសចរណ៍នឹងឈានដល់ជិត ៤,៨៧ ពាន់ពាន់លានដុង (ប្រហែលជាង ១៩១ លានដុល្លារអាមេរិក)។ គិតត្រឹមដើមឆ្នាំ ២០២៤ រហូតមកដល់បច្ចុប្បន្ន ភ្ញៀវទេសចរណ៍មកលេងកម្សាន្តក្នុងខេត្ត ត្រូវបានគេប៉ាន់ប្រមាណថា កើនដល់ជាង ៣ លាននាក់ កើនឡើងជាង ២០,៦% បើធៀបនឹងរយៈពេលដូចគ្នា ប្រាក់ចំណូលសង្គមពីសកម្មភាពទេសចរណ៍ត្រូវបានប៉ាន់ប្រមាណថា ឈានដល់ ៣.៥០០ ពាន់លានដុង (ជាង ១៣៧,៨ លានដុល្លារអាមេរិក)។
ស្ថានភាពជាក់ស្តែងបង្ហាញថា គុណភាពទេសចរណ៍របស់ Ninh Thuan កាន់តែមានភាពល្អប្រសើរឡើង ដោយមានការផ្លាស់ប្តូរតាមទិសស៊ីជម្រៅ ស្របតាមទិសដៅអភិវឌ្ឍន៍ទេសចរណ៍ ដើម្បីក្លាយជាវិស័យសេដ្ឋកិច្ចមុខព្រួញ វិស័យសេដ្ឋកិច្ចសសរស្តម្ភ និងជាវិស័យសេដ្ឋកិច្ចសំយោគ និងបង្កើតកម្លាំងចលករសម្រាប់ជំរុញការអភិវឌ្ឍន៍លើវិស័យផ្សេងៗ ទៀតផងដែរ៕