ស្ពាន Rach Mieu ២ ឆ្លងកាត់ទន្លេ Tien តភ្ជាប់ Dong Thap និង Vinh Long (រូបថត៖ VTC News) |
ស្ពាន Rach Mieu ២ ដែលជាស្ពានឆ្លងកាត់ទន្លេ Tien តភ្ជាប់ខេត្ត Dong Thap និងខេត្ត Vinh Long ទើបតែត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់កាលពីថ្ងៃទី ១៩ ខែសីហា បន្ទាប់ពីការខិតខំប្រឹងប្រែងសាងសង់អស់រយៈពេលជាង ៣ ឆ្នាំមក។ គម្រោងស្ពាន Rach Mieu ២ នៅពេលបានដាក់ដំណើរការ មិនត្រឹមតែបម្រើដល់តម្រូវការធ្វើដំណើរ និងដឹកជញ្ជូនទំនិញរបស់ប្រជាជនជាច្រើននៅតំបន់ឆ្នេរនៃតំបន់ដីសណ្ដទន្លេ Cuu Long ប៉ុណ្ណោះទេ ថែមទាំងតភ្ជាប់ពាណិជ្ជកម្មជាមួយទីក្រុងហូជីមិញយ៉ាងឆាប់រហ័សទៀតផង។ ពីទីនេះ ផលិតផលកសិកម្មនិងជលផលនៃតំបន់ អាច ដឹកជញ្ជូនបានយ៉ាងងាយស្រួលទៅកាន់ទីផ្សារធំៗ ដោយកាត់បន្ថយការចំណាយដឹកជញ្ជូន។ ទន្ទឹមនឹងនោះ ទាក់ទាញការវិនិយោគ ពង្រីកផលិតកម្មឧស្សាហកម្មនិងសិប្បកម្ម អភិវឌ្ឍន៍ទេសចរណ៍ ក៏ដូចជា លើកកម្ពស់ជីវភាពសង្គមនិងសុខុមាលភាពជូនប្រជាជន។ លោក Huynh Ngoc Quang អ្នកស្រុកខេត្ត Vinh Long បានចែករំលែកថា៖ “ខ្ញុំក៏ដូចជាប្រជាជន Ben Tre ច្រើននាក់ គឺមានការរីករាយយ៉ាងខ្លាំង នៅពេលដែលស្ពាន Rach Mieu ២ ត្រូវបានបើកសម្ពោធនៅថ្ងៃនេះ។ ចាប់ពីពេលនេះតទៅ ការកកស្ទះចរាចរណ៍លែងមានទៀតហើយ ការធ្វើដំណើរប្រកបដោយសុវត្ថិភាពនិងរលូន។ ប្រជាជនយើងខ្ញុំ សូមថ្លែងអំណរគុណបក្សនិងរដ្ឋចំពោះការយកចិត្តទុកដាក់សាងសង់ស្ពាន Rach Mieu ២ ដ៏ធំទូលាយ បម្រើតម្រូវការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៃតំបន់ដីសណ្ដទន្លេ Cuu Long ទាំងមូលដោយបើកចេញយុគ្គសម័យថ្មី”។
ផ្លូវក្រវ៉ាត់ក្រុងហូជីមិញ ៣ គឺជាការជំរុញហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់សម្រាប់តំបន់សេដ្ឋកិច្ចសំខាន់ភាគខាងត្បូង (រូបថត៖ VTC News) |
ពី Lang Son ដល់ Ca Mau ផ្លូវហាយវេគីឡូម៉ែត្រថ្មី ត្រូវបានដាក់ឱ្យប្រើប្រាស់ជាបន្តបន្ទាប់ ដោយសម្រេចបាននូវគោលដៅផ្លូវហាយវេប្រវែង ៣.០០០ គីឡូម៉ែត្រ នៅឆ្នាំនេះ ដូចសេចក្តីសម្រេចចិត្តរបស់បក្សបានដាក់ចេញ ស្តីពីការបង្កើតរបកគំហើញហេដ្ឋារចនាសម្ព័ន្ធ។ គម្រោងដូចជា ផ្លូវល្បឿនលឿនខាងជើង-ខាងត្បូងប៉ែកខាងកើត ផ្លូវក្រវ៉ាត់ទី ៣ ក្រុង ហូជីមិញ, ផ្លូវក្រវ៉ាត់ក្រុងទី ៤ ឬផ្លូវតភ្ជាប់តំបន់ Tay Nguyen និងតំបន់ភ្នំភាគខាងជើងជាដើម ដែលមិនត្រឹមតែកាត់បន្ថយចម្ងាយភូមិសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញចរាចរទំនិញ អភិវឌ្ឍន៍ទេសចរណ៍និងបង្កើនការប្រកួតប្រជែងផ្នែកសេដ្ឋកិច្ចទៀតផង។ លើសពីនេះ គម្រោង ដឹកជញ្ជូនក្នុងទីក្រុងដូចជាខ្សែមេត្រូលេខ ១ (Ben Thanh - Suoi Tien) ក្នុងទីក្រុងហូជីមិញ បានក្លាយទៅជានិមិត្តសញ្ញាថ្មីនៃទីក្រុងទំនើប។ ថ្លែងមតិក្នុងពិធីបើកសម្ពោធដែលបានធ្វើឡើងកាលពីខែមីនាកន្លងទៅ លោក Nguyen Van Duoc ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជី មិញបានសង្កត់ធ្ងន់ថា៖ “ពិធីបើកសម្ពោធខ្សែរថភ្លើងមេត្រូលេខ ១ មិនត្រឹមតែជាភាពរីករាយ និងមោទនភាពសម្រាប់ទីក្រុងហូជីមិញប៉ុណ្ណោះទេ។ នេះនឹងបើកចេញទំព័រថ្មីមួយ ក្នុងដំណើរអភិវឌ្ឍន៍ការដឹកជញ្ជូនតាមទីក្រុងទំនើប របស់ប្រទេសជាតិ”។
ជាប្រទេសមួយដែលមានឆ្នេរសមុទ្រប្រវែង ៣.២៦០ គីឡូម៉ែត្រ ទទឹងជាង ១ លានគីឡូម៉ែត្រការ៉េ លាតសន្ធឹងតាមខេត្ត ក្រុង ចំនួន ២៨ វៀតណាមបានចាត់ទុកប្រព័ន្ធកំពង់ផែសមុទ្រនិងឡូជីស្ទិចរបស់ខ្លួនជាការបើកទ្វារទៅកាន់ពិភពលោក ដោយរំពឹងថានឹងក្លាយជាមជ្ឈមណ្ឌលឡូជីស្ទិចដ៏សំខាន់ក្នុងតំបន់។ កំពង់ផែសមុទ្រទឹកជ្រៅទំនើបត្រូវបានបង្ហើយជា សា្ថពរ ហើយកំពុងទទួលកប៉ាល់ ដែលមានសមត្ថភាពរាប់សែនតោន តភ្ជាប់វៀតណាមជាមួយនឹងផ្លូវដឹកជញ្ជូនអន្តរជាតិដោយផ្ទាល់។ ប្រព័ន្ធនៃឃ្លាំងផ្ទុកកុងតឺន័រ (ICDs) ដែលមានឃ្លាំងនិងឡូជីស្ទិចទំនើបធានាថា ទំនិញវៀតណាមអាចទៅកាន់អឺរ៉ុប និងអាមេរិកដោយផ្ទាល់ កាត់បន្ថយពេលវេលា កាត់បន្ថយការចំណាយ និងបង្កើនការប្រកួតប្រជែង។ លោក Nguyen Duc Tho អតីតអនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Hai Phong បានឲ្យដឹងថា៖ “ពិធីបើកសម្ពោធកំពង់ផែកុងតឺន័រអន្តរជាតិ Hateco គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដែលរួមចំណែកបំពេញតម្រូវការសម្រាប់ការដឹកជញ្ជូនទំនិញក្នុងតំបន់និងអន្តរជាតិ។ ពីទីនេះ កំពង់ផែ Hai Phong នឹងតភ្ជាប់ដោយផ្ទាល់ទៅកាន់កំពង់ផែធំៗក្នុងពិភពលោក កាត់បន្ថយការចំណាយលើការដឹកជញ្ជូន និងរួមចំណែកដល់ថវិការដ្ឋ”។
ពិធីបើកសម្ពោធដាក់ឱ្យប្រើប្រាស់ប្រព័ន្ធខ្សែកាប្លិ៍ដីអន្តរជាតិ VSTN ឆ្លងកាត់ប្រទេសចំនួន៥៖ វៀតណាម-ឡាវ-ថៃ-ម៉ាឡេស៊ី-សិង្ហបុរី (រូបថត៖ VNPT) |
នៅក្នុងលំហរអ៊ីនធឺណេត ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ 5G និងមជ្ឈមណ្ឌលទិន្នន័យកំពុងត្រូវបានសាជីវកម្មបច្ចេកវិទ្យា ក្នុងស្រុកដាក់ពង្រាយយ៉ាងខ្លាំងក្លា ដោយធានានូវមូលដ្ឋានគ្រឹះសម្រាប់សេដ្ឋកិច្ច ឌីជីថល រដ្ឋាភិបាលឌីជីថល សង្គមឌីជីថល ខណៈពេលដែលបង្កើនស្វ័យភាពក្នុងបច្ចេកវិទ្យា និងសុវត្ថិភាពបណ្តាញ។ នាថ្ងៃទី ៤ ខែសីហា ក្រុមប្រៃសណីយ៍ និងទូរគមនាគមន៍វៀតណាម (VNPT) បានដំណើរការជាផ្លូវការនូវខ្សែបណ្តាញខ្សែដី VSTN ដែលមានប្រវែងសរុបប្រហែល ៣.៩០០ គីឡូម៉ែត្រ ដោយឆ្លងកាត់ប្រទេសចំនួន ៥ គឺ វៀតណាម - ឡាវ - ថៃ - ម៉ាឡេស៊ី - សឹង្ហបុរី ដោយបានសាងសង់លើដីគោក និងតភ្ជាប់ដោយផ្ទាល់ពីមជ្ឈមណ្ឌលបច្ចេកទេស VNPT នៅទីក្រុង Da Nang ទៅកាន់មជ្ឈមណ្ឌលទិន្នន័យអន្តរជាតិឈានមុខគេក្នុងតំបន់។ លោក Nguyen Thanh Chung ប្រធាននាយកដ្ឋានទូរគមនាគមន៍ (ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា) បានឲ្យដឹងថា៖ “អាចត្រូវបានគេមើលឃើញថា ខ្សែបណ្តាញខ្សែកាបអុបទិកអន្តរជាតិ VSTN នាពេលបច្ចុប្បន្ននេះគឺជាគម្រោងនិមិត្តសញ្ញាសម្រាប់ស្មារតីនៃការច្នៃប្រឌិតការធ្វើសមាហរណកម្មប្រកបដោយភាពច្នៃប្រឌិត និងភាពជាម្ចាស់នៃហេដ្ឋារចនាសម្ព័ន្ធឌីជីថលរបស់វៀតណាម គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ ដើម្បីសម្រេចបាននូវគោលដៅនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថលដែលមានលក្ខណៈសមកាលកម្ម ទំនើប តភ្ជាប់ទៅវិញទៅមក និងប្រកបដោយប្រសិទ្ធភាពក្នុងប្រទេស និងអន្តរជាតិ។ ជាសក្ខីភាពមួយចំពោះភាពសកម្ម និងថាមវន្តរបស់ VNPT គ្រុប ក្នុងការបង្កើតហេដ្ឋារចនាសម្ព័ន្ធឌីជីថលទំនើប ដើរតួនាទីយ៉ាងសំខាន់ក្នុងដំណើរការនៃការផ្លាស់ប្តូរឌីជីថលជាតិគ្រប់ជ្រុងជ្រោយ”។
សំណង់ហេដ្ឋារចនាសម្ព័ន្ធថ្មីបង្ហាញពីភាពរីកចម្រើន ភាពជឿជាក់ ការ ប្តេជ្ញាចិត្ត និងភាពជាម្ចាស់នៃបច្ចេកវិទ្យារបស់ប្រជាជនវៀតណាម; ឆ្លុះបញ្ជាំងយ៉ាងរស់រវើកនូវកិច្ចខិតខំប្រឹងប្រែង សាមគ្គីភាពនិងការស្រុះចិត្តគំនិតរបស់ប្រព័ន្ធនយោបាយទាំងមូល និងប្រជាជនទាំងមូល សម្រេចបាននូវសេចក្តីប្រាថ្នា ប្រជាជនអ្នកមាន ប្រទេសខ្លាំងមាំមួន វិបុលភាព និងមានទំនុកចិត្ត បោះជំហានទៅអនាគត៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ


