ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ១៩៤៥ វៀតណាមប្រជាធិបតេយ្យសាធារណរដ្ឋបានចាប់បដិសន្ធិ បើកចេញយុគ្គសម័យឯករាជ្យនិងសេរីភាពសម្រាប់ប្រជាជាតិ វៀតណាម។ រយៈពេល ៨០ ឆ្នាំក្រោយថ្ងៃឯករាជ្យ វៀតណាមបានឈានចូលដំណាក់កាលថ្មី៖ ជឿជាក់លើខ្លនឯង សកម្មធ្វើសមាហរណកម្មអន្តរជាតិ លើកកំពស់អត្តសញ្ញាណវប្បធម៌និងប្រវត្តិសាស្ត្រ ទន្ទឹមនឹងការអះអាងនូវទំនួលខុសត្រូវ និងកិត្យានុភាពសកល។

វៀតណាម - ដៃគូគួរជាទីទុកចិត្ត

ក្នុងបរិបទដែលពិភពលោកមិនអាចទាយទុកជាមុនបាននោះ វៀតណាមត្រូវបានប្រទេសជាច្រើនផ្តោតការយកចិត្តទុកដាក់ និងរកមកដូចជា ដៃគូដែលអាចទុកចិត្តបានក្នុងវិស័យនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម ការពារជាតិ សន្តិសុខ និងវប្បធម៌។ សមិទ្ធិផលសេដ្ឋកិច្ចសង្គមគួរឱ្យចាប់អារម្មណ៍ បរិយាកាសនយោបាយស្ថិរភាព និងគោលនយោបាយការបរទេសឯករាជ្យ ស្វ័យភាព ពហុភាគី និងពិពិធកម្ម បានធ្វើឱ្យវៀតណាមក្លាយជាគោលដៅទាក់ទាញសម្រាប់ការវិនិយោគ កិច្ចសហប្រតិបត្តិការ និងការជួបប្រាស្រ័យ។ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសលោក Bui Thanh Son បានអះអាងថា៖ “រហូតមកដល់ពេលនេះ យើងបានបង្កើតទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មជាមួយប្រទេស និងតំបន់ដែនដីជាង ២៣០; បានចុះហត្ថលេខានិងអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ចំនួន ១៧ ក្នុងនោះមាន FTA ជំនាន់ថ្មីជាច្រើន ហើយកំពុងជំរុញការចរចាជាមួយដៃគូផ្សេងទៀត។ សមិទ្ធិផលប្រកបដោយមោទនភាពរបស់វៀតណាមគឺការឈានឡើងចូល ក្នុងក្រុមប្រទេសនាំមុខចំនួន ៣២ លើពិភពលោកអំពីទ្រង់ទ្រាយ GDP ក្រុមប្រទេសកំពូលទាំង ២០ ដែលមានទ្រង់ទ្រាយពាណិជ្ជកម្មធំជាងគេ និងទាក់ទាញ វិនិយោគបរទេស”។

ទន្ទឹមនឹងនោះ វៀតណាមកំពុងក្លាយជាតំណភ្ជាប់ដ៏សំខាន់ក្នុងទីផ្សារតំបន់ និងពិភពលោក។ ពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យថ្មី និងចូលរួមយ៉ាងស៊ីជម្រៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ និងការកែលម្អទីតាំងរបស់ខ្លួននៅក្នុងខ្សែសង្វាក់តម្លៃសកល។

ទាំងនេះជាសក្ខីភាពបង្ហាញយ៉ាងច្បាស់អំពីសក្ដានុពលផ្ទៃក្នុងដ៏បរិបូរណ៍ និងចក្ខុវិស័យសម្រាប់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព បង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំដើម្បីវៀតណាមឆ្ពោះទៅកាន់សម័យកាលថ្មីនៃភាពរុងរឿង។

វៀតណាម-ទីបង្អែកសម្រាប់សន្តិភាព និងការអភិវឌ្ឍ

មិនត្រឹមតែជាដៃគូដែលអាចទុកចិត្តបានប៉ុណ្ណោះទេ វៀតណាមក៏ត្រូវបានសហគមន៍អន្តរជាតិចាត់ទុកថាជាប្រទេសដែលពោរពេញដោយសន្តិភាព និងការអភិវឌ្ឍផងដែរ។ ផ្តើមចេញពីប្រពៃណីនៃសេចក្តីស្រឡាញ់សន្តិភាព ពីបទពិសោធន៍ប្រវត្តិសាស្ត្រដែលបានឆ្លងកាត់សង្គ្រាមដណ្តើមឯករាជ្យ វៀតណាមតែងតែមានជំហររឹងមាំក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី គោរពច្បាប់អន្តរជាតិ ជំរុញកិច្ចសហប្រតិបត្តិការ និងកិច្ចសន្ទនា។ លោក John McAuliff នាយកប្រតិបត្តិនៃមូលនិធិផ្សះផ្សា និងអភិវឌ្ឍន៍របស់សហរដ្ឋអាមេរិក បានអត្ថាធិប្បាយថា៖ “វៀតណាមមានឋានៈតែមួយគត់ ដែលត្រូវបានបណ្តាប្រទេសធ្លាប់តែមិនសូវគាំទ្រគ្នាទៅវិញទៅមក និងជឿជាក់លើវៀតណាម គឺសុទ្ធតែបង្កើតទំនាក់ទំនងដ៏កក់ក្តៅជាមួយវៀតណាមផងដែរ។ នៅក្នុងពិភពពហុប៉ូលដ៏គ្រោះថ្នាក់ វៀតណាមអាចដើរតួនាទីជាអ្នកសម្របសម្រួល។ នេះគឺជាសមតុល្យដ៏ប៉ិនប្រសប់ ដែលវៀតណាមបានប្រមូលបទពិសោធន៍ពីរាប់ពាន់ឆ្នាំមក”។

រូបភាពនៃយុទ្ធជនមួកខៀវវៀតណាមនៅអាហ្រ្វិកគឺជាសក្ខីភាពដ៏គួរឱ្យ ជឿជាក់នៃប្រទេសវៀតណាមដែលមានទំនួលខុសត្រូវនិងមនុស្សសាស្ត្រ ដូចដែលអគ្គលេខាធិការរងអង្គការសហប្រជាជាតិទទួលបន្ទុកប្រតិបត្តិការរក្សាសន្តិភាព លោក Jean-Pierre Lacroix ក្នុងដំណើរទស្សនកិច្ចនៅវៀតណាមក្នុងខែមិថុនា ឆ្នាំ ២០២៥ បានអត្ថាធិប្បាយថា៖ “វៀតណាមបានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះអង្គការសហប្រជាជាតិ រួមទាំងប្រតិបត្តិការរក្សាសន្តិភាពនិយាយដោយឡែក។ យើងតែងតែឃើញជំនាញ និងសមត្ថភាពវិជ្ជាជីវៈរបស់កងកម្លាំងរក្សាសន្តិភាពវៀតណាម ជានិច្ចកាលសម្របខ្លួន និងបំពេញការងារបានល្អ ទោះបីក្នុងបរិយាកាសលំបាកខ្លាំងក្នុងវិស័យជាច្រើនក៏ដោយ។ ការរួមចំណែករបស់អ្នកបានជួយយើងធ្វើការផ្លាស់ប្តូរសម្រាប់សន្តិភាព ជាពិសេសធ្វើឱ្យមានការផ្លាស់ប្តូរសម្រាប់សហគមន៍នៅកន្លែងដែលរងផលប៉ះពាល់ដោយជម្លោះ”។

ការចូលរួមយ៉ាងទូលំទូលាយរបស់វៀតណាមក្នុងគំនិតផ្តួចផ្តើម ពិភព លោក ចាប់ពីការឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ សន្តិសុខថាមពល សន្តិសុខស្បៀង រហូតដល់បង្ការកំចាត់ជំងឺ ការជួយសង្គ្រោះអន្តរជាតិនៅតំបន់គ្រោះមហន្តរាយ បានបង្ហាញយ៉ាងច្បាស់នូវទំនួលខុសត្រូវ និងមនុស្សធម៌របស់វៀតណាមក្នុងយុគសម័យថ្មី។

ឈានចូលយុគសម័យថ្មី វៀតណាមកំពុងកែលម្អដោយឥតឈប់ឈរនូវការរួមចំណែកក្នុងសន្តិភាព កិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍ និងវឌ្ឍនភាពរបស់មនុស្សជាតិ។ ឧបនាយករដ្ឋមន្ត្រី លោក Bui Thanh Son បានអះអាងថា៖ “ការធ្វើសមាហរណកម្មអន្តរជាតិនាពេលនេះ មិនមែនស្ថិតនៅត្រង់កំណត់ប្រទេសវៀតណាមជាប្រទេសមកពីក្រោយ ចូលរួមនោះទេ ប៉ុន្តែថែមទាំងការកំណត់ទីតាំងរបស់ប្រទេសដែលកសាង បង្កើត និងដឹកនាំក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការសមស្របទៅ នឹងលក្ខខណ្ឌ និងសមត្ថភាពថ្មីរបស់ប្រទេសជាតិ”។

បន្ទាប់ពីរយៈពេល ៨០ ឆ្នាំចាប់តាំងពីការបង្កើតឡើងមក វៀតណាមមិនត្រឹមតែជាប្រទេសឯករាជ្យ និងពឹងផ្អែកលើខ្លួនឯងប៉ុណ្ណោះទេ ថែមទាំងជាសក្ខីភាពរស់រវើកឲ្យនៃប្រជាជាតិដែលមានទំនួលខុសត្រូវ និងមនុស្សសាស្ត្រ ធ្វើការដើម្បីគោលដៅរួមរបស់មនុស្សជាតិ។ ពីដំណើរនៃការតស៊ូ ដណ្តើមឯករាជ្យ ឆ្ពោះទៅមាគ៌ាសមាហរណកម្ម និងអភិវឌ្ឍន៍ វៀតណាមបាននិងកំពុងអះអាងនូវគោលជំហររបស់ខ្លួន៖ ជាដៃគូដែលអាចទុកចិត្តបាន ជាទីបង្អែកសម្រាប់សន្តិភាព និងការអភិវឌ្ឍ ជាមួយនឹងសេចក្តីប្រាថ្នាក្នុងការកសាងពិភពលោកឲ្យកាន់តែស្រស់បំព្រងជាងទៀត៕