ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។ រូបថត៖ រ៉យទ័រ

ការពិភាក្សាដំបូងបានផ្តោតលើការរៀបចំមូលដ្ឋានគ្រឹះសម្រាប់ការសន្ទនា បើទោះបីជាការប្រយុទ្ធត្រូវបានរំពឹងថានឹងបន្តក្នុងរយៈពេលជាច្រើនសប្តាហ៍ខាងមុខក៏ដោយ។ បេសកជនអាមេរិកកំពុងចូលរួមក្នុងការរៀបចំលក្ខខណ្ឌដំបូងសម្រាប់កិច្ចព្រមព្រៀងដែលអាចកើតមាន។ រាល់កិច្ចព្រមព្រៀងណាមួយនឹងមានលក្ខខណ្ឌចំបាច់ ដូចជា៖ ការបើកច្រកសមុទ្រ Hormuz ឡើងវិញ ការគ្រប់គ្រងកម្មវិធីនុយក្លេអ៊ែរនិងមីស៊ីលរបស់អ៊ីរ៉ង់ ក៏ដូចជាកាត់បន្ថយការគាំទ្រដល់កងកម្លាំងជាសម្ព័ន្ធមិត្តនៅក្នុងតំបន់។

សហរដ្ឋអាមេរិកបានផ្តល់ការទាមទារមួយចំនួន រួមមានការបញ្ឈប់កម្មវិធីមីស៊ីលក្នុងរយៈពេលប្រាំឆ្នាំ មិនចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម ការរុះរើរោងចក្រនុយក្លេអ៊ែរ និងទទួលយកការត្រួតពិនិត្យអន្តរជាតិយ៉ាងតឹងរ៉ឹង។ ក្នុងពេលនោះ អ៊ីរ៉ង់បានស្នើរលក្ខខណ្ឌដូចជា៖ បទឈប់បាញ់ ការធានាមិនធ្វើការវាយប្រហារម្តងទៀត និងសំណងសម្រាប់ការខូចខាត។ ទោះជាយ៉ាងណាក៏ដោយ សហរដ្ឋអាមេរិកបានបដិសេធការទាមទារផ្តល់សំណង។

បច្ចុប្បន្ននេះ ភាគីទាំងពីរមិនទាន់បានទាក់ទងដោយផ្ទាល់នៅឡើយទេ ប៉ុន្តែអេហ្ស៊ីប កាតា និងចក្រភពអង់គ្លេសកំពុងដើរតួជាអន្តរការីដើម្បីបញ្ជូនសារ៕