លោកអគ្គលេខាបក្ស តូ ឡឹម ថ្លែងនៅព្រឹត្តិការណ៍។ (រូបថត៖ VOV)

លោកអគ្គលេខាបក្ស តូ ឡឹម បានបញ្ជាក់ថា ក្នុងរយៈពេល ៨០ ឆ្នាំនៃការកសាងនិងអភិវឌ្ឍន៍ វិស័យអប់រំកាយនិងកីឡាបានរួមចំណែកដល់ការលើកកម្ពស់សុខភាព កាយសម្បទា ស្មារតី និងគុណភាពជីវិតរបស់ប្រជាជន។ កីឡាដើម្បីស្នាដៃខ្ពស់ បានអះអាងនូវឋានៈរបស់វៀតណាមបន្តិចម្តងៗនៅលើឆាកតំបន់និងអន្តរជាតិ រីកសាយភាយតម្លៃល្អប្រសើរនៃវប្បធម៌វៀតណាម បង្កើនការជួបប្រាស្រ័យ ចំណងមិត្តភាព និងផ្សព្វផ្សាយរូបភាពរបស់ទឹកដី និងមនុស្សវៀតណាមទៅកាន់ពិភពលោក។

លោកអគ្គលេខាបក្ស បានសង្កត់ធ្ងន់ថា ក្នុងរយៈពេលខាងមុខ បណ្ដាក្រសួង គណៈកម្មាធិការ អង្គការ មូលដ្ឋាន សាលារៀន សហគ្រាស និងសង្គមទាំងមូល ចាំបាច់ត្រូវផ្តោតលើការអនុវត្តភារកិច្ចសំខាន់ៗឲ្យមានប្រសិទ្ធភាព។

“ទី១៖ ត្រូវតែសុក្រិតឲ្យបានឆាប់នូវស្ថាប័នសម្រាប់ការអភិវឌ្ឍវិស័យអប់រំកាយ និងកីឡាតាមទិសដៅទំនើប ស៊ីសង្វាក់គ្នា ដោយបើកផ្លូវសម្រាប់ការអភិវឌ្ឍរយៈពេលវែង។ ទី២៖ ត្រូវតែអភិវឌ្ឍន៍ការអប់រំកាយ និងកីឡាក្នុងប្រជាជនទាំងមូល។ នេះគឺជាភារកិច្ចស្នូល និងរយៈពេលវែងរបស់វិស័យអប់រំកាយ និងកីឡានៅក្នុងសម័យកាលថ្មី។ ទី៣៖ ត្រូវតែលើកកម្ពស់ការអប់រំកាយ និងកីឡាក្នុងសាលារៀន ដោយចាត់ទុនេះជាឫសគល់នៃយុទ្ធសាស្ត្រអភិវឌ្ឍន៍មនុស្សវៀតណាម។ ទី៤៖ ត្រូវតែយកចិត្តទុកដាក់ពិសេសចំពោះការអភិរក្ស និងអភិវឌ្ឍកីឡាប្រពៃណីជាតិ និងទម្រង់សកម្មភាពរាងកាយដែលផ្សាភ្ជាប់នឹងវប្បធម៌សហគមន៍។ ទី៥៖ ត្រូវតែអភិវឌ្ឍន៍កីឡាដើម្បីស្នាដៃខ្ពស់ តាមទិសដៅវិជ្ជាជីវៈ វិទ្យាសាស្ត្រ ស្មោះត្រង់ និងប្រកបដោយចីរភាព។ ទី៦៖ ត្រូវតែពង្រីកនិយមន័យកីឡាឱ្យកាន់តែទូលំទូលាយ រួមទាំងសកម្មភាពរាងកាយ និងសកម្មភាពផ្លូវចិត្ត។ ទី៧៖ ត្រូវតែជំរុញការធ្វើសង្គមភាវូបនីយកម្មនូវការអប់រំកាយ និងកីឡាជាមួយនឹងទិសដៅច្បាស់លាស់ និងការទទួលខុសត្រូវ។ ទី៨៖ ត្រូវតែពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ លើកកម្ពស់ឋានៈកីឡាវៀតណាម ហើយរៀនពីបទពិសោធន៍ជឿនលឿនរបស់ពិភពលោក”។

លោកអគ្គលេខាបក្ស តូ ឡឹម បានប្រគល់គ្រឿងឥស្សរិយយសពលកម្មថ្នាក់ទី១ដល់នាយកដ្ឋានអប់រំកាយ និងកីឡាវៀតណាម (ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍)។ (រូបថត៖ VOV)

នៅក្នុងពិធីនេះ លោកអគ្គលេខាបក្ស តូ ឡឹម បានប្រគល់គ្រឿងឥស្សរិយយសពលកម្មថ្នាក់ទី១ដល់នាយកដ្ឋានអប់រំកាយ និងកីឡាវៀតណាម (ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍)៕