នៅក្នុងកិច្ចប្រជុំនេះ អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan បានលើកត្រដែតពីសមិទ្ធិផលដែលវៀតណាមសម្រេចចបាន ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ទាក់ទងនឹងសមភាពយេនឌ័រ ដោយអះអាងថា ការលើកកម្ពស់សមភាពយេនឌ័រ និងការផ្តល់សិទ្ធិអំណាចដល់ស្ត្រីគឺជាការប្តេជ្ញាចិត្តដ៏ខ្ជាប់ខ្ជួនរបស់វៀតណាម។ ក្នុងរយៈពេលត្រឹមតែ ២ ឆ្នាំប៉ុណ្ណោះ ចាប់ពីឆ្នាំ ២០២២ ដល់ឆ្នាំ ២០២៤ វៀតណាមបានកើនឡើងចំនួន ១១កាំ ហើយបច្ចុប្បន្នកំពុងស្ថិតក្នុងចំណាត់ថ្នាក់ទី ៧២ ក្នុងចំណោមប្រទេសចំនួន ១៤៦ ក្នុងចំណាត់ថ្នាក់ សមភាពយេនឌ័រ គឺជាសក្ខីភាពមួយបញ្ជាក់ពីការប្តេជ្ញាចិត្តនេះ។

អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan ថតរូបជាមួយគណៈប្រតិភូវៀតណាមចូលរួមកិច្ចប្រជុំ។ រូបថត៖ Chi Phuong/VOV 5

អញ្ជើញចែករំលែកអំពីយុទ្ធសាស្ត្រផ្លាស់ប្តូរឌីជីថលរបស់វៀតណាម លោកស្រីអនុប្រធានរដ្ឋបានលើកឡើងអំពីចលនា “អក្ខរកម្មឌីជីថលសម្រាប់អ្នកទាំងអស់គ្នា” “អក្ខរកម្ម AI សម្រាប់អ្នកទាំងអស់គ្នា” និងតួនាទីត្រួសត្រាយរបស់សម្ព័ន្ធសមាគមនារីវៀតណាមក្នុងការអនុវត្តកម្មវិធីទាំងនេះ។ ទន្ទឹមនឹងនោះ លោកស្រីបានឲ្យដឹងថា វៀតណាមកំពុងខិតខំប្រឹងប្រែងដើម្បីស្ថាបនាលំហរឌីជីថលប្រកបដោយសុវត្ថិភាព និងមិត្តភាពសម្រាប់មនុស្សជំនាន់ក្រោយ ដោយមានកម្មវិធី និងសកម្មភាពជាក់ស្តែងជាច្រើន ដើម្បីធានាឱ្យមានការចូលរួមយ៉ាងសកម្ម និងសុវត្ថិភាពរបស់ស្ត្រី និងកុមារក្នុងដំណើរការកសាងសង្គមឌីជីថលប្រកបដោយបរិយាប័ន្ន។ អនុប្រធានរដ្ឋ Vo Thi Anh Xuan បានអះអាងថា វៀតណាមត្រៀមខ្លួនជាស្រេចចែករំលែកបទពិសោធន៍ពីគំរូជោគជ័យរបស់ខ្លួន; ដោយសង្កត់ធ្ងន់ថា វៀតណាមប្តេជ្ញាបន្តធ្វើជាដៃគូដែលអាចទុកចិត្តបាន ជាសមាជិកដែលមានការទទួលខុសត្រូវ រួមដៃជាមួយសហគមន៍អន្តរជាតិសម្រាប់ពិភពឌីជីថលប្រកបដោយបរិយាប័ន្ន ដែលស្ត្រី និងកុមារីទាំងអស់ចូលរួមយ៉ាងពេញលេញ ការពារប្រកបដោយប្រសិទ្ធភាព និងផ្តល់សិទ្ធិអំណាចសម្រាប់ការអភិវឌ្ឍដ៏ទូលំទូលាយ។

អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan ថ្លែងមតិក្នុងពិធីបើកកិច្ចប្រជុំកំពូលស្ត្រីពិភពលោក ឆ្នាំ ២០២៥។ រូបថត៖ Phuong Hoa - TTXVN

ក្នុងឱកាសនេះ អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan បានជួបពិភាក្សាការងារជាមួយអនុអធិការបតីអាល្លឺម៉ង់ លោក Lars Klingleil; ជួបសមណេះសំណាលជាមួយតំណាងសហគមន៍វៀតណាមនៅអាល្លឺម៉ង់; ចូលរួមក្នុងពិធីកាត់ខ្សែបូដាក់រូបសំណាកខ្លាឃ្មុំវៀតណាម-អាល្លឺម៉ង់នៅទីធ្លាស្ថានទូតវៀតណាមប្រចាំនៅអាល្លឺម៉ង់៕