ប្រទេសវៀតណាមត្រូវបានធម្មជាតិប្រទានឲ្យរមណីយដ្ឋាន ទេសភាពដ៏ស្រស់បំព្រងគួរឲ្យចាប់អារម្មណ៍បំផុត។ គេហទំព័រទេសចរណ៍អន្តរជាតិជាច្រើនបានហៅប្រទេសវៀតណាមថា ជាគោលដៅមួយក្នុងចំណោមគោលដៅទេសចរណ៍ដែល “មិនអាចរំលងបាន”។

តោះ! សូមរួមជាមួយ VOV៥ ទៅទស្សនាគោលដៅទេសចរណ៍នានារបស់វៀតណាម ដែលបានឈ្នះពានរង្វាន់ទេសចរណ៍ជាច្រើនដង ដែលត្រូវបានបោះឆ្នោតដោយទីភ្នាក់ងារសារព័ត៌មានល្បីៗ។

. ឈូងសមុទ្រ Ha Long

ជាមួយនឹងកោះធំសម្បើមចំនួនរាប់ពាន់ ដែលជាស្នាដៃដ៏ល្អប្រណិតនៃធម្មជាតិ ឈូងសមុទ្រ Ha Long ត្រូវបាន UNESCO ទទួលស្គាល់ជាច្រើនដងថាជាបេតិកភណ្ឌធម្មជាតិរបស់ពិភពលោក។

នេះគឺជាគោលដៅទេសចរណ៍មួយក្នុងចំណោមគោលដៅទេសចរណ៍ដ៏ទាក់ទាញបំផុតនៅវៀតណាម។ រូបថត៖ baoxaydung.com.vn
អាកាសយានដ្ឋានអន្តរជាតិ Van Don នៅពេលដាក់ឲ្យដំណើរការ បានជួយឲ្យភ្ញៀវទេសចរមានបទពិសោធន៍បន្ថែមអំពី Ha Long ពីលើតាមបង្អួចយន្តហោះ។ រូបថត៖ baoxaydung.com.vn
ឈូងសមុទ្រ Ha Long ត្រូវបានគេហទំព័រទេសចរណ៍ល្បីៗមួយចំនួនពណ៌នាថា ជាការរួមបញ្ចូលគ្នាដ៏អស្ចារ្យនៃភ្នំថ្មកំបោរ និងឆ្នេរសមុទ្រស្រះថ្លា ពណ៌ខៀវស្រងាត់។ ទូរទស្សន៍ CNN បានដាក់ឈូងសមុទ្រ Ha Long ក្នុងបញ្ជីគោលដៅទេសចរណ៍ដ៏ស្រស់ស្អាតបំផុតទាំង ២៥ លើភពផែនដី។

២. Sa Pa

Sa Pa (ខេត្ត Lao Cai) គឺជាជម្រើសដ៏ពេញនិយមរបស់ភ្ញៀវទេសចរអន្តរជាតិនៅពេលសម្រេចចិត្តមកទស្សនាប្រទេសវៀតណាម។ អាកាសធាតុត្រជាក់ស្រួល ទេសភាពនៅតែរក្សាបាននូវលក្ខណៈរហោស្ថានជាច្រើន ហើយកម្រិតចំណាយសមរម្យបានជួយឲ្យ Sa Pa មានប្រជាប្រិយភាពកាន់តែខ្លាំងឡើង។

ក្នុងឆ្នាំ ២០០៩ ទស្សនាវដ្តីទេសចរណ៍ដ៏ល្បីល្បាញរបស់អាមេរិក Travel and Leisure បានប្រកាសបញ្ជីវាលស្រែកាំជណ្ដើរដ៏ស្រស់ស្អាតនិងធំសម្បើមបំផុតទាំង ៧ នៅលើពិភពលោកដែលត្រូវបានបោះឆ្នោតជ្រើសរើសដោយអ្នកអានទស្សនាវដ្ដី ក្នុងនោះរួមទាំងវាលស្រែកាំជណ្ដើរ Sa Pa
ខេត្ត Lao Cai។ រូបថត៖ Ngoc Bang/ baocantho.com.vn
ទេសភាព Sa Pa ក្រោមស្រទាប់អ័ព្ទ។ រូបថត៖ sapa.dulichvietnam
៣. ឧទ្យានជាតិ Cuc Phuong

នាពេលថ្មីៗនេះ ឧទ្យានជាតិ Cuc Phuong បានឈ្នះពានរង្វាន់ "ឧទ្យានជាតិឈានមុខគេរបស់អាស៊ី" សម្រាប់ឆ្នាំទី ៤ ជាប់ៗគ្នា នៅឯពិធីប្រគល់ពានរង្វាន់ប្រចាំតំបន់អាស៊ីនិងអូសេអានី នៃពានរង្វាន់ទេសចរណ៍ពិភពលោកឆ្នាំ ២០២២ (WTA ២០២២)។

ឧទ្យានជាតិ Cuc Phuong ក៏ល្បីល្បាញខាងអេកូឡូស៊ី បរិស្ថាន និងជីវចម្រុះទៀតផង។ រូបថត៖ Facebook ឧទ្យានជាតិ Cuc Phuong
ពេលវេលា "រដូវមេអំបៅ Cuc Phuong" ឆ្នាំ ២០១៩។ រូបថត៖ FB ឧទ្យានជាតិ Cuc Phuong
. តំបន់រមណីយដ្ឋាន Trang An (Ninh Binh)

ត្រូវបានគេប្រៀបប្រដូចជា “ឈូងសមុទ្រ Ha Long នៅលើគោក” Trang An Ninh Binh ទាក់ទាញភ្ញៀវទេសចរដោយប្រព័ន្ធភ្នំថ្មកំបោរ និងល្អាងធម្មជាតិដ៏សម្បូរបែប។

ទេសភាពទូទៅនៃតំបន់ទេសចរណ៍អេកូឡូស៊ី Trang An មើលពីលើ។ រូបថត៖ Ninh Manh Thang/ កាសែត Ninh Binh
Trang An Ninh Binh ជាទីកន្លែងដែលភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិជាច្រើនចង់មក ដើម្បីរក្សាទុកនូវពេលវេលាដ៏ស្រស់ស្អាតដែលមិនអាចបំភ្លេចបាន។ រូបថត៖ zingnews.vn
. ល្អាង Son Doong

ឧទ្យានជាតិ Phong Nha - Ke Bang មានអច្ឆរិយៈធម្មជាតិដ៏ល្បីល្បាញ និងពិសេសបំផុតរបស់ប្រទេសវៀតណាមនោះគឺ Son Doong ដែលជាល្អាងធម្មជាតិដ៏ធំបំផុតរបស់ពិភពលោកគិតតាមមាឌ។

នៅខាងក្នុងល្អាងគឺជាពិភពអាថ៌កំបាំងមួយដែលមានព្រៃឈើដើម ប្រព័ន្ធទន្លេក្រោមដី និងអាកាសធាតុដោយឡែក។ រូបថត៖ PX/ thanhnien.vn
ផ្លូវទៅកាន់ជញ្ជាំងវៀតណាមក្នុងល្អាង Son Doong។ រូបថត៖ Tran Tuan Viet/ VNExpress
. Da Nang

TripAdvisor - គេហទំព័រប្រកបដោយកិត្យានុភាពរបស់អាមេរិកចាត់ទុកថា ទីក្រុងឆ្នេរសមុទ្រភាគកណ្តាលវៀតណាម គឺជាគោលដៅមួយក្នុងចំណោមគោលដៅទេសចរណ៍ទាក់ទាញបំផុតលើពិភពលោក ដែលអ្នកគួរតែទៅទស្សនាម្តងក្នុងជីវិត។

ស្ពានមាសដ៏ល្បីល្បាញរបស់ Ba Na។ រូបថត៖ Sun Group
Da Nang - ទីក្រុងនៃពិធីបុណ្យ។ រូបថត៖ Tran Tam Phuc/ baoquocte.vn

. Hoi An

CNN Travel វាយតម្លៃថា ទីក្រុងបុរាណ Hoi An គឺជាឋានសួគ៌សម្រាប់មនុស្សដែលចូលចិត្តថតរូប អាហារ និងស្ថាបត្យកម្ម។ នៅក្នុងបញ្ជីដែលប្រកាសដោយ Tourpia ទីក្រុង Hoi An គឺជាកន្លែងមួយដែលមានប្រព័ន្ធកាណាល់ស្អាតបំផុតនៅលើពិភពលោក។

ទីក្រុងបុរាណ Hoi An ត្រូវបាន Lonely Planet វាយតម្លៃថា ជាទីក្រុងស្ងប់ស្ងាត់ ប៉ុន្តែគួរឲ្យទាក់ទាញបំផុតនៅប្រទេសវៀតណាម។ រូបថត៖ bazantravel.com
នៅឆ្នាំ ១៩៩៩ ទីក្រុង Hoi An ត្រូវបានអង្គការ UNESCO ទទួលស្គាល់ជា បេតិកភណ្ឌពិភពលោក។ រូបថត៖ UNESCO

. ឈូងសមុទ្រ Nha Trang

ឈូងសមុទ្រ Nha Trang ត្រូវបានគេហទំព័រទេសចរណ៍បរទេសប្រៀបប្រដូចជា “គ្រាប់ពេជ្រចុងបូព៌ា” ហើយត្រូវបានគេបោះឆ្នោតជ្រើសរើសជាឆ្នេរសមុទ្រមួយក្នុងចំណោមឆ្នេរសមុទ្រស្អាតបំផុតលើពិភពលោក។

ទីក្រុង Nha Trang មើលពីលើ។ រូបថត៖ Efired/Shutterstock
ជីវភាពពេលរាត្រីនៅក្នុងទីក្រុងឆ្នេរសមុទ្រដ៏ស្រស់ស្អាតនេះក៏មានភាពគគ្រឹកគគ្រេងយ៉ាងខ្លាំង ជាមួយនឹងភោជនីយដ្ឋាន សណ្ឋាគារ និងហាងបារជាច្រើនដែលបើកពេញមួយយប់។ រូបថត៖ bazantravel.com
៩. Phu Quoc

កោះពេជ្រ Phu Quoc គឺជាអំណោយមួយដែលធម្មជាតិបានប្រទានដល់វៀតណាម។

“កោះពេជ្រ” របស់វៀតណាមគឺជាគោលដៅដ៏ពេញនិយមបំផុតមួយនៅអាស៊ី។
រូបថត៖ កាសែត To Quoc
គ្រប់ទីកន្លែងនៅលើកោះ Phu Quoc ភ្ញៀវទេសចរអាចគយគន់ទេសភាពថ្ងៃអស្តង្គតដ៏ស្រស់បំព្រង។ រូបថត៖ កាសែត To Quoc។