![]() |
| មានចម្ងាយប្រហែល ១៦ គីឡូម៉ែត្រ ពីភាគពាយព្យនៃទីក្រុង Bac Ha ខេត្ត Lao Cai ឃុំ Ta Van Chu ក្នុងប៉ុន្មានថ្ងៃនេះ មានទេសភាពស្រស់ត្រកាល នៅពេលដែល ផ្កាព្រូនពណ៌សរីកស្គុះស្គាយគ្របដណ្ដប់តំបន់ទាំងមូល។ |
![]() |
| ផ្កាព្រូននៅ Ta Van មានត្របកតូច កេសរញីពណ៌លឿង និងរីកក្នុងពេលតែមួយ។ |
![]() |
![]() |
![]() |
| ផ្កាព្រូន Ta Van នៅ Bac Ha ច្រើនតែរីកយឺតជាងកន្លែងផ្សេងទៀត។ ជាធម្មតា ផ្កាចាប់ផ្តើមរីកនៅពាក់កណ្តាលខែកុម្ភៈ ហើយស្អាតបំផុតក្នុងរយៈពេលប្រហែល ២-៣ សប្តាហ៍ អាស្រ័យលើអាកាសធាតុ។ |
![]() |
| ពូជផ្លែព្រូន Ta Van មានតម្លៃណាស់ ហើយអាចប្រមូលផលបាននៅក្នុងខែទី ៦ ដល់ខែទី ៧ តាមច័ន្ទគតិ។ ប្រជាជននៅទីនេះជ្រើសរើសផ្លែព្រូន Ta Van ជាផលិត ផលពិសេសប្រចាំតំបន់ ដោយសារក្រៅពីការប្រមូលផល ពួកគេក៏អាចអភិវឌ្ឍន៍វិស័យទេសចរណ៍ក្នុងរដូវផ្ការីកផងដែរ។ ពណ៌សស្គុះ នៃផ្កាព្រូន លេចធ្លោនៅចំកណ្តាល ព្រៃឈើ តែងតែទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើនកុះករ។ |
![]() |
| ពណ៌សស្គុះនៃផ្កាលេចធ្លោលើផ្ទៃមេឃពណ៌ខៀវស្រងាត់ លាយឡំជាមួយពណ៌ផ្កាឈូកនៃផ្កាម៉ាក់ខៃ និងពណ៌លឿងនៃផ្កាស្ពៃ ធ្វើឱ្យ Ta Van ដូចផ្ទាំងគំនូរចម្រុះពណ៌ នៅចំកណ្តាលព្រៃភ្នំធំល្វឹងល្វើយ។ |
![]() |
| ដើមព្រូនត្រូវបានដាំពាសពេញជ្រលងភ្នំ តាមរបងជុំវិញផ្ទះ តាមផ្លូវនៅក្នុងភូមិ រហូតដល់ក្នុងព្រៃធំៗផងដែរ។ |
![]() |
| ភ្ញៀវទេសចររីករាយនឹងផ្កាព្រូនសនៅ Ta Van Chu ក្នុងអាកាសធាតុនិទាឃ រដូវ។ |
![]() |
| ក្មេងស្រីជនជាតិ Mong ទៅធ្វើការក្រោមពន្លឺព្រះអាទិត្យពេលព្រឹកព្រលឹម។ |
![]() |
| ពេលវេលាល្អបំផុតក្នុងថ្ងៃដើម្បីទៅទស្សនាសួនផ្កាព្រូនគឺនៅពេលព្រឹកចាប់ពីម៉ោង ៩ ឬដើមពេលរសៀល។ |
![]() |
| ទេសភាពនិទាឃរដូវដ៏សុខសាន្តនៅ Ta Van Chu។ |
VTCNews
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ











