អ្នកជំនាញរបស់ Travel+Leisure បានធ្វើអត្ថាធិប្បាយថា Thua Thien Hue គឺជាគោលដៅទេសចរណ៍ដ៏ល្អឥតខ្ចោះសម្រាប់ការសម្រាកលំហែកាយ នៅពេលមកទស្សនាប្រទេសវៀតណាម។ តោះ ចូលរួមជាមួយ VOV5 គយគន់សម្រស់ដ៏បុរមបុរាណ និងសុខសាសន្ត្រនៃទីក្រុង Hue តាមរយៈរូបថតរបស់អ្នកនិពន្ធ Le Huy Hoang Hai៖
![]() |
| Hue ត្រូវបានគេចាត់ទុកថាជា "គោលដៅទេសចរណ៍ដ៏ល្អឥតខ្ចោះសម្រាប់ការលំហែកាយ" នៅពេលមកទស្សនាប្រទេសវៀតណាម ដោយពេលវេលាដ៏ល្អសម្រាប់ធ្វើដំណើរកំសាន្តគឺចាប់ពីខែមករាដល់ខែមេសា។ |
![]() |
| ស្ពាន Truong Tien ឆ្លងកាត់ទន្លេ Huong ដ៏រ៉ូមែនទិក។ |
![]() |
| អ្នកជំនាញទេសចរណ៍ផ្ដល់ដំបូន្មានថា ភ្ញៀវទេសចរគួរមកទស្សនាព្រះបរមរាជវាំង Hue ស្វែងយល់អំពីវិមានតម្កល់សពស្តេចនៃរាជកាល Nguyen និងវត្តអារ៉ាមដ៏បុរមបុរាណ។ |
![]() |
| ខ្លោងទ្វារ Ngo Mon គឺជាខ្លោងទ្វារធំជាងគេក្នុងចំណោមខ្លោងទ្វារទាំងបួននៃព្រះបរមរាជវាំង Hue។ ព្រះបរមរាជវាំង Hue គឺជាកេរ្តិ៍ដំណែលមួយស្ថិតនៅក្នុងតំបន់កេរ្តិ៍ ដំណែលអតីតរាជធានី Hue (បេតិកភ័ណ្ឌនៃរាជកាល Nguyen) ដែលត្រូវបានអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិទទួលស្គាល់ ជាបេតិកភណ្ឌវប្បធម៌ពិភពលោក។ |
![]() |
| ខ្លោងទ្វារ Hien Nhon ស្ថិតនៅខាងកើតព្រះបរមរាជវាំង Hue។ |
![]() |
| ជាវិមានតម្កល់សពមួយក្នុងចំណោមវិមានតម្កល់សពទាំង ៧ ដែល ត្រូវបានសាងសង់ក្នុងរាជកាល Nguyen វិមានតម្កល់សពស្ដេច Minh Mang គឺជាគោលដៅ ទេសចរណ៍ទាក់ទាញសម្រាប់ភ្ញៀវទេសចរយ៉ាងច្រើនកុះករ។ |
![]() |
| វិមានតម្កល់សពស្ដេច Minh Mang ចាប់អារម្មណ៍ជាមួយនឹងស្ថាបត្យកម្ម ប្រពៃណីបុរាណ ដែលពោរពេញទៅដោយអត្តសញ្ញាណនៃលទ្ធិខុងជឺនិយម។ |
![]() |
| វិមានតម្កល់សពស្ដេច Khai Dinh ដែលជាវិមានតម្កល់សពចុងក្រោយនៃរាជកាល Nguyen រក្សាបាននូវតម្លៃប្រវត្តិសាស្ត្រ វប្បធម៌ និងសិល្បៈជាច្រើន ហើយជាលទ្ធ ផលនៃការរួមបញ្ចូលគ្នានៃស្ថាបត្យកម្មអាស៊ី អឺរ៉ុប វៀតណាមបុរាណ និងទំនើប។ |
![]() |
| វិមានតម្កល់សពស្ដេច Khai Dinh គឺជាស្នាដៃកំពូលនៃសិល្បៈដំឡើងរូបរាងដោយប៉សឺឡែន និងកញ្ចក់ ដែលត្រូវបានរចនាយ៉ាងប៉ិនប្រសប់ ល្អប្រណិតនិងស្អាត ឆើតឆាយ។ |
![]() |
| សង្វៀន Ho Quyen ដែលជាកន្លែងរៀបចំការប្រយុទ្ធដំរី និងខ្លា ក្នុងរាជកាល Nguyen ក៏ជាកេរ្តិ៍ដំណែលដ៏ពិសេសនៅក្នុងអតីតរាជធានីផងដែរ។ |
![]() |
| វត្ត Thien Mu (ត្រូវបានគេស្គាល់ថា វត្ត Linh Mu) គឺជាវត្តមួយក្នុងចំណោមវត្តបុរាណជាងគេនៅ Hue ដែលស្ថិតតាមមាត់ទន្លេ Huong។ |
![]() |
![]() |
| ការជិះទូកលើទន្លេ Huong ស្តាប់ចម្រៀង Hue និងគយគន់ទេសភាពធម្មជាតិដ៏រ៉ូមែនទិកតាមមាត់ច្រាំងទន្លេក៏ជាបទពិសោធន៍ដ៏គួរឱ្យចាប់អារម្មណ៍នៅពេលមកដល់ខេត្ត Thua Thien Hue។ |
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ












