មណ្ឌលអេកូទេសចរណ៍អណ្តែតទឹក Tan Lap |
ពីប្រទេសប៉េរូ មិត្តអ្នកស្តាប់ Johnny Antonio RamírezLópezបានជូនពរថា៖“ជូនពរមិត្តវៀតណាមទទួលអំណរឆ្នាំថ្មីជាមួយសមិទ្ធិផលថ្មីៗជាច្រើន ដែលមានផលប្រយោជន៍សម្រាប់មនុស្សជាតិ។សូមថ្លែងអំណរគុណចំពោះ VOV ដែលបានផ្តល់ឱ្យខ្ញុំនូវព័ត៌មានគួរឱ្យចាប់អារម្មណ៍អំពីសត្វតំណាងឆ្នាំ២០២១នេះ។សង្ឃឹមថាដូចទៅនឹងសត្វក្របីដ៏ ឧស្សាព្យាយាម និងខ្លាំងមាំមួននេះ យើងនឹងជំនះពុះពារលើជំងឺរាតត្បាតកូវីដ ១៩ ជាក់ជាពុំខាន”។ ចំណែកមិត្តអ្នកស្ដាប់ គឹមសំនាង មកពីកម្ពុជាបានចែករំលែកថា៖ “ឆ្នាំថ្មីបានមកជាមួយនឹងផែនការនិងក្តីសង្ឃឹមជាច្រើន។យើងទាំងអស់គ្នាសុទ្ធតែសង្ឈឹមថា ជំងឺរាតត្បាតកូវីដ ១៩ នឹងត្រូវបានបញ្ចប់ ដើម្បីជីវាពរស់នៅវិលប្រឡប់មកភាពប្រក្រតីវិញផងដែរ”។ មិត្តអ្នកស្ដាប់ជាទីមេត្រី ក្នុងសប្ដាហ៍កន្លងទៅ យើងខ្ញុំក៏ទទួលបានសំបុត្រជាច្រើនរបស់មិត្តអ្នកស្ដាប់ ក្នុងនោះ យើងខ្ញុំទទួលបានសំណួរគួរឲ្យចាប់អារម្មណ៍របស់មិត្តអ្នកស្ដាប់បែលហ្ស៊ិកលោក Andre Biot បានសួរសំណួរជាច្រើនទាក់ទងនឹងការរីករាលដាលនៃ ជំងឺកូវីដ ១៩ ដូចជា“ តើវៀតណាមមានផែនការរៀបចំការចាក់វ៉ាក់សាំង បង្ការកូវីដ ១៩ យ៉ាងដូចម្តេច? តើអ្នកណាជាមុខសញ្ញាអាទិភាព? ហើយបានដាក់ចេញគោលដៅចាក់វ៉ាក់សាំងលើចំនួនប្រជាជនប៉ុន្មានភាគរយ?” មិត្ត អ្នកស្ដាប់ Andre Biot និងប្រិយមិត្តជាទីមេត្រី។ ក្រសួងសុខាភិបាល វៀតណាមទើបបានរៀបចំផែនការទទួល រក្សា ចែកចាយនិងប្រើប្រាស់វ៉ាក់សាំងបង្ការកូវីដ ១៩ សម្រាប់ដំណាក់កាល ២០២១-២០២២ ដែលត្រូវបាន COVAX Facility (ដំណោះស្រាយទទួលវ៉ាក់សាំងបង្ការកូវីដ ១៩) ជួយឧបត្ថម្ភៈ។ មុខសញ្ញាអាទិភាព ដែលទទួលបានការចាក់វ៉ាក់សាំងរួមមាន ១១ ក្រុម ដូចជា៖ បុគ្គលិកពេទ្យ; បុគ្គលិកដែលចូលរួមក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ បុគ្គលិកការទូត គយ កម្មាភិបាលផ្នែកអន្តោប្រវេសន៍កងកម្លាំងយោធា កង កម្លាំងប៉ូលីសគ្រូបង្រៀន មនុស្សដែលមានអាយុលើសពី ៦៥ ឆ្នាំជាដើម។ តាមផែនការដើម្បីបង្កើតភាពស៊ាំនឹងជំងឺក្នុងសហគមន៍នោះ វៀតណាមបានឆ្ពោះទៅរកគោលដៅចំនួនប្រជាជន ៨០% ត្រូវទទួលបានការចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ ផងដែរ។ មិត្តអ្នកស្ដាប់ជាទីមេត្រី។ ជាបន្តទៅនេះ សូមអញ្ជើញប្រិយមិត្តទៅទស្សនាគោលដៅមួយនៅវៀតណាម នោះគឺ ភូមិអណ្តែតទឹក Tan Lap នៅខេត្ត Long An។ នេះក៏ជាគោលដៅដែលមិត្តអ្នកស្ដាប់ គីមសែនសុខ មកពីកម្ពុជាមានបំណងចង់ស្វែងយល់ផងដែរ។ មិត្តអ្នកស្ដាប់ជាទីមេត្រី។ ជាកោះមួយដែលព័ទ្ធជុំវិញដោយព្រៃស្មាច់លិចទឹកនិងបណ្តាប្រឡាយទឹកដ៏ខ្វាត់ខ្វែងដែលធ្លាប់ស្គាល់នៅតំបន់ខាងលិច នោះ មណ្ឌលអេកូទេសចរណ៍អណ្តែតទឹក Tan Lap នៅស្រុក Moc Hoa ខេត្ត Long An គឺជាគោលដៅដ៏អស្ចារ្យសម្រាប់ភ្ញៀវទេសចរមកស្វែងយល់ ជីវភាពរស់នៅតាមដងទន្លេនិងធម្មជាតិស្រស់ស្អាតនៅទីនេះ។
មណ្ឌលអេកូទេសចរណ៍អណ្តែតទឹក Tan Lap |
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

