VOV.VN - ផែនទីវៀតណាមធ្វើពីផ្កាគ្រប់ប្រភេទចំនួន ១ សែន កន្ត្រក។

នាថ្ងៃទី ១៤ កុម្ភៈ អង្គការឯកទគ្គកម្មវៀតណាមបានប្រគល់ជាប័ណ្ណទទួលស្គល់ ជាផ្លូវការ “ផែនទីវៀតណាមដោយផ្កាធំបំផុត” នៅក្បែរទន្លេ Han ទីក្រុង Da Nang ។

ផែនទីវៀតណាមធ្វើពីផ្កាមើលពីលើ។

ផែនទីនេះជាសំណង់ដែលបានអនុវត្តក្នុងឱកាសទទួលនិទាឃរដូវឆ្នាំ ២០១៥ នៅទីក្រុង Da Nang។

ផែនទីវៀតណាមធ្វើពីផ្កាធំបំផុតលាតសណ្ធឹងលើផ្ទៃដី ៣៧៨,១ ម៉ែត្រក្រឡា។ វា បានអនុវត្តដោយផ្កាគ្រប់ប្រភេទ ១ សែនកន្ត្រកដូចជា ម៉ាក់ខៃ ស្បែរឿង ។ល។

ជាពិសេស នៅសងខាងលើដងវិថីត្រូវបានតុបតែងលំអរដើមមាក់ខៃ Nhat Tan រាប់រយដើមដែលបាននាំជូននូវភ្ញៀវទស្សនានូវអារម្មណ៍លង់ខ្លួននៅចូលក្នុងចំការផ្កា Nhat Tan នៅទីក្រុងហាណូយ។

ផែនទីនេះរួមមានប្រជុំកោះនិងកោះនានាដែលអះអាងនូវអធិបតេយ្យភាពនៅកោះសមុទ្ររបស់វៀតណាម។

ផែនទីនេះគឺជាឯកទគ្គកម្មមួយក្នុងចំណោមឯកទគ្គកម្ម ចំនួន ៦ ដែលត្រូវបានបង្កើតឡើងក្នុងទូទាំងប្រទេសនៅឱកាសទទួលបុណ្យតេតមមែ សប្តស័ក ២០១៥។

ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីផែនទីវៀតណាមធ្វើផ្កាបានទាក់ទាញភ្ញៀវទេស ចរណ៍និងប្រជាជនទីក្រុង Da Nang យ៉ាងច្រើនកុះករមកទស្សនានិង ថតរូប៕