Ninh Thuan ជាខេត្ត១មានធាតុអាកាសក្តៅពេញ១ឆ្នាំ បានជាតំបន់នេះបានក្លាយ
ទៅជាតំបន់ដ៏អស្ចារ្យរបស់ហ្វូងចៀម។
ទៅជាតំបន់ដ៏អស្ចារ្យរបស់ហ្វូងចៀម។
![]() |
| សត្វចៀមមានវត្តមាននៅខេត្ត Ninh Thuan មុននេះជាង១០០ឆ្នាំហើយ ដោយជនបារាំងយកមកចិញ្ចឹមពិសោធ។ Ninh Phuoc, Bac Ai, Thuan Bac ជាស្រុកចំនួន៣នៅខេត្ត Ninh Thuan មានបរិមាណសត្វចៀមច្រើនបំផុត។ |
![]() |
| ជារៀងរាល់ថ្ងៃ នាម៉ោង៨ គេបានដេញហ្វូងចៀមចេញទៅស្រែឬឡើងទីទួលខ្ពស់ដើម្បីរកចំណី។ ចំណីរបស់សត្វចៀមគឺស្មៅ។ |
![]() |
| ដោយធាតុអាកាសក្តៅពេញ១ឆ្នាំ បរិមាណទឹកភ្លៀងទាប គឺអូសបន្លាយក្នុងរយៈពេល៣ខែ(ពីខែកញ្ញាដល់ខែវិច្ឆកាជាប្រចាំឆ្នាំ) ជាអំណោយផលក្នុងការចិញ្ចឹមចៀមយកសាច់តែប៉ុណ្ណោះ។ |
![]() |
| នៅខេត្ត Ninh Thuan បណ្ដាគ្រួសារចិញ្ចឹមសត្វចៀមទ្រង់ទ្រាយតូច (ពីរាប់សិបដល់២០០ក្បាល) តែងតែជួលកុមារឃ្វាលមើល។ |
![]() |
| គ្រួសារនិមួយៗបានគូសសញ្ញាដោយឡែកលើសត្វចៀមដែលខ្លួនចិញ្ចឹម។ |
![]() |
| កូនចិញ្ចឹមបាន៨-៩ខែមានទម្ងន់៣៥-៤០គីឡូក្រាម។ សត្វចៀមញ៉ីអាចបង្កើតកូនពី២ដល់៣ក្បាល។ |
![]() |
| ក្នុងលក្ខណះ ធាតុអាកាសធម្មតា នាម៉ោង៤-៥រសៀល គេនឹងនាំសត្វចៀមត្រឡប់មកក្រោលវិញ។ ប្រសិនបើមានភ្លៀងខ្លាំង សត្វចៀមគឺអាចត្រឡប់មកវិញដោយខ្លួនឯងដែរ៕ |
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ






