តូតន្ត្រី Rock Storm ត្រូវបានរៀបចំឡើងនៅទីក្រុង Hai Phong ទីក្រុង Hue ទីក្រុង
Da Nang ទីក្រុង Bien Hoa និងទីក្រុង Can Tho ។ នេះគឺជាព្រឹត្តិការណ៍ដែលត្រូវ
បានរៀបចំឡើងជាប្រចាំឆ្នាំ។ Rock Storm ជានិច្ចកាលចាត់ទុកជា កន្លែងមាស
សំរាប់បណ្ដាតន្ត្រី rock របស់វៀតណាម។

ដោយមានគោលដៅមនុស្សធម៌ ចំនួនប្រាក់ ៤ ពានលានដុង ពីការលក់សំបុត្រ
នឹងត្រូវបាន ក្រុមហ៊ុន Mobifone និងជាគណៈចាត់តាំងប្រគល់ជូនឲ្យសិស្សានុសិស្ស
ក្រីក្រនៃគណៈកម្មា ធិការសម្ព័ន្ធយុវជនទីក្រុងហាណូយ។ ជាពិសេស Rock Storm
លើកទី ៥ ឆ្នាំ ២០១៤ បាន​នាំមកនូវតូតន្ត្រីគួរឲ្យចាប់ចិត្តសំរាប់អ្នកស្រឡាញ់ Rock
ជាមួយបណ្ដាតន្ត្រី Rock ល្បីឈ្មោះ របស់វៀតណាម ដូចជា៖ The Wall, Pentagonic ,
Oringchains, Microwave ជាដើម។

ទស្សនិកជនចំនួន ២២ ពាន់នាក់បានចូលរួមព្រឹត្តិការណ៍នេះនៅកីឡាដ្ឋានជាតិ My Dinh នៅទីក្រុងហាណូយ។


តន្ត្រី The Wall ជានិច្ចកាលនៅតែរក្សាបានសេចក្តីស្រឡាញ់របស់ខ្លួនចំពោះ Rock។


អ្នកចម្រៀង Tran Lap សម្តែងបទចម្រៀង “ព្រលឹងនៃថ្មរ”។


ទស្សនិកជនអន្ទៈសារតាមបទចម្រៀងនិមួយៗ។


តន្ត្រី KOP ដោយមានការសម្តែងដ៏វិសេសវិសាល។


KOP បានយកមកនិន្នាការថ្មីក្នុង rock របស់វៀតណាម។


តំណាងនៃក្រុមហ៊ុន Mobifone ប្រគល់ជូនមូលនិធិសំរាប់សិស្សានុសិស្សក្រីក្រនៃ សម្ព័ន្ធយុវជនទីក្រុងហាណូយ។




ការចូលរួមរបស់សិល្បៈករបរទេសក្នុងតន្ត្រី Pentagonic។





វត្តមានរបស់តន្ត្រី Microwave.



តន្ត្រី Andromeda ពីស៊ុយអែតក៏បានចូលរួមព្រឹត្តិការណ៍លើកនេះ។