វៀតណាមជាប្រទេសមួយមានជនជាតិនិងសាសនាជាច្រើន។ ដោយមាន
គោលនយោបាយមហាសាមគ្គីភាព សេរីភាពខាងជំនឿសាសនារបស់រដ្ឋ ជន
ជាតិទាំង៥៤បានរួមកម្លាំងកាយចិត្តកសាងប្រទេសវៀតណាមអោយកាន់តែ
ល្អប្រសើរជាងទាំងខាងផ្លូវលោក ខាងផ្លូវធម៌ ពីមួយថ្ងៃទៅមួយថ្ងៃ។ ក្នុងនាទី
បទយកការណ៍រូបភាពនេះ យើងខ្ញុំសូមឧទ្ទេសនាមអំពីវិហារឥស្លាមមួយចំនួន
នៅខេត្តអានយ៉ាង (ភាគខាងត្បូងវៀតណាម)។
![]() |
| ចំពោះសហគមជនជាតិចាម កាន់សាសនាឥស្លាម ហើយនៅខេត្ត An Giang នេះមានវិហារជាច្រើន។ ក្នុងនោះ មានវិហារ Mubarak ត្រូវបានទទួលស្គាល់ជាបេតិកភ័ណ្ឌជាតិ។ |
![]() |
| តាមផ្លូវ មិត្តអាចជួបអ្នកតំបន់ជាច្រើនពាក់សំលៀកបំពាក់ប្រពៃណី។ |
![]() |
| ភាគច្រើនវិហារឥស្លាមត្រូវបានលាបពណ៌ខៀវនិងស។ ស្រុក An Phu និង Chau Giang នៅជាទីប្រមូលផ្តុំរបស់ស្ថាប័ន មជ្ឈមណ្ឌលសាសនា និងសាលារៀនរបស់ជនកាន់សាសនាឥស្លាម។ |
![]() |
| នារសៀល ភ្ញៀវទេសចរអាចឃើញមុខម្ហូបអាហារដ៏ឆ្ញាញ់ពិសាររបស់អានយ៉ាង ដូចជា៖នំ Tam នំចេក ដំណើបដំឡូង ល។លោកអ្នកអាចទិញដើម្បីញុំាកំសាន្តតាមផ្លូវ ដោយមានតម្លៃត្រឹមតែ៣០០០ដល់៥០០០ដុងប៉ុណ្ណោះ |
![]() |
| Masjid Jamiul Azhar ជាវិហារធំបំផុតមួយប្រចាំនៅអានយ៉ាង ស្ថិតក្នុងឃុំ Chau Phong។ វិហារនេះត្រូវបានកសាងតាំងពីឆ្នាំ១៩៥៩ មក ហើយវិហារនេះត្រូវបានចាត់ទុកជាវិហារឥស្លាមស្អាតបំផុតប្រចាំនៅវៀតណាម |
![]() |
| មនុស្សប្រុសក្នុងសំលៀកបំពាក់ប្រពៃណីនៅក្រោយពិធីពេលល្ងាច។ ចំពោះអ្នកកាន់សាសនាឥស្លាម គឺក្នុងមួយថ្ងៃ មានពេលវេលាធ្វើពិធី៥លើក៖មុនពេលព្រះអាទិត្យរះ មុនថ្ងៃត្រង់ រសៀល ល្ងាចយប់ និងមុនពេលចូលគេង។ |
![]() |
| មួយក្នុងចំណោមប្រការ៥ចំពោះសាសនិកជនឥស្លាម គឺត្រូវធ្វើធម្មយាត្រាទៅកាន់វិហារ Mecca អោយបានម្តង ក្នុងមួយជិវិត។ យ៉ាងណាមិញ ចំពោះសហគមន៍អ្នកកាន់សាសនាឥស្លាមនៅវៀតណាម ភាគច្រើនជ្រើសរើស ធ្វើធម្មយាត្រាទៅកាន់ វិហារឥស្លាមធំបំផុតនៅអានយ៉ាង។ |
![]() |
| ចំណុចពិសេសលេចធ្លោបំផុតរបស់វិហារ Jamiul Azhar គឺនៅពីមុខទ្វារមានវាលបច្ឆារមួយ។ តាមមនុស្សក្នុងតំបន់ថា នេះគឺជាទីកន្លែងបញ្ចុះសព្វរបស់សាសនិកជនឥស្លាមជាច្រើននៅទូទាំងប្រទេសវៀតណាម។ |
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ







