ទស្សនាផ្សារត្រីងៀត​ Tam Nong នៅ​ខេត្ត ដុងថាប

(VOVWORLD) - ជាចំណុចពិសេសមួយដែលមិនគួររំលងបាននៅពេលមកដល់តំបន់ណាមបូខាងលិច គឺត្រីងៀតនៅភូមិងៀតត្រី Phu Tho ឃុំ Phu Tho ស្រុក Tam Nong ខេត្ត Dong Thap។ ត្រីងៀត Phu Tho មានរសជាតិឈ្ងុយឆ្ងាញ់ពិសេស ត្រូវបានធ្វើឡើងពីផលិតផលប្រចាំតំបន់ណាមបូខាងលិច តាមរយៈបាតដៃឧស្សាហ៍ព្យាយាមនិងទ្រាំលំបាក់របស់ប្រជាជននៅទីនេះ។

ខេត្ត Dong Thap គឺជាតំបន់ដីទាបបំផុតក្នុងតំបន់ដីសណ្ដទន្លេ Cuu Long ។ ក្នុងរដូវទឹកឡើង នៅតំបន់ដីនេះមានតែទឹក និងទឹកគ្រប់ទីកន្លែង។ ចាប់តាំងពីរដូវទឹកឡើងនោះ បានបង្កើតភូមិសិប្បកម្មងៀតត្រីនៅឃុំ Phu Tho ស្រុក Tam Nong។ យោងតាមកសិករក្នុងស្រុកបានឱ្យដឹងថា ប្រហែលនៅទសវត្សរ៍ឆ្នាំ ២០០០ ទឹកជំនន់ចាក់មកខេត្ត Dong Thap យ៉ាងធំៗ។ ដើរតាមបណ្តោយទឹកនោះ ត្រី និងបង្គាក៏ប្រមូលផ្តុំគ្នាយ៉ាងច្រើននៅផ្ចិតទឹកជំនន់ក្នុងស្រុក Tam Nong។ ដើម្បីអាចរក្សាទុកត្រីបានយូរ មាមិញឃុំ Phu Tho បានធ្វើវិធីជាច្រើន ក្នុងនោះងៀតត្រីគឺងាយស្រួលធ្វើបំផុត។ ដំណឹងល្អ ផ្សព្វផ្សាយបានឆ្ងាយ ត្រីងៀតឈ្ងុយឆ្ងាញ់មានវត្តមាននៅទូទាំងប្រទេស ដូច្នេះគេនាំគ្នារកមក Tam Nong ដើម្បីទិញត្រីងៀត ហើយជាបណ្ដើរៗ បានបង្កើតផ្សារដែលមានឈ្មោះថា ផ្សារត្រីងៀត Tam Nong ។ អាស្រ័យដោយមានរសជាតិឈ្ងុយឆ្ងាញ់ ជារាល់ថ្ងៃបុណ្យតេតនិងនិទាឃរដូវមកដល់ ប្រជាជនទូទាំងប្រទេសបានបញ្ជាទិញត្រីងៀតពីជនឃុំ Phu Tho។ ភូមិសិប្បកម្មងៀតត្រីនៅឃុំ Phu Tho ក៏មានការរីកចម្រើនផងដែរ។ លោកស្រី Ho Thi Trinh ម្ចាស់សិប្បកម្មងៀតត្រី Tu Trinh ឃុំ Phu Tho ស្រុក Tam Nong បានឲ្យដឹងថា៖ “ប្រជាជននៅខេត្ត Ca Mau ទីក្រុង Can Tho ទីក្រុងហូជីមិញ និងខេត្ត Binh Duong...ក៏មកទីនេះដើម្បីទិញត្រីងៀតដែរ។ យើងខ្ញុំតែងតែកែលម្អផលិតផលតាមតម្រូវការរបស់អតិថិជនជានិច្ច។ ជាធម្មតា ខ្ញុំបន្ថែមគ្រឿងទេសល្មម មាន កន្លែងខ្លះប្រៃជាងនិងកន្លែងខ្លះផ្អែមជាង។ អតិថិជនបញ្ជាទិញយ៉ាងណា គឺយើងធ្វើបានទាំងអស់”។

ទស្សនាផ្សារត្រីងៀត​ Tam Nong នៅ​ខេត្ត ដុងថាប - ảnh 1បើមានឱកាសទៅលេងឃុំ Phu Tho ស្រុក Tam Nong ភ្ញៀវទេសចរណ៍នឹងមើលឃើញរូបភាព អ្នកភូមិ ហាលត្រីនៅលើកម្រាល។ រូបថត៖ VOV ចរាចរណ៍

អាជីវករនៅផ្សារត្រីងៀត Tam Nong ក៏បានកំណត់ផលិតផលមុខព្រួញ និងល្បីឈ្មោះផងដែរ ដែលឈានមុខគឹគឺងៀតត្រីរ៉ស់។ ងៀតត្រីរ៉ស់នៅទីនេះមានភាពល្បីល្បាញ់ ព្រោះដំណើរការប្រឡាក់ត្រីនិងហាលឲ្យស្ងួតត្រូវបានអនុវត្តន៍យ៉ាងប្រុងប្រយ័ត្ន ទើបរក្សាបានរស់ជាតិផ្អែមៗ។ ដោយសារដំណើរការបិទជិត ចាប់ពីតំបន់វប្បកម្ម រហូតដល់ការកែច្នៃ ធានាសុវត្ថិភាពចំណីអាហារ និងអនាម័យ ងៀតត្រីរ៉ស់ Tam Nong បានបង្កើតគុណសម្បត្តិប្រកួតប្រជែងអំពីគុណភាព និងតម្លៃ។ ជាមធ្យមនៅទីនេះ គ្រួសារប្រកបរបរងៀតត្រីនីមួយៗ អាចកែច្នៃត្រីស្រស់ប្រហែល ២០០គីឡូក្រាមក្នុងមួយថ្ងៃ។ ក្នុងរដូវបុណ្យចូលឆ្នាំថ្មីនេះ អាចកើនដល់ប្រមាណ ៤០០-៥០០ គីឡូក្រាមក្នុងមួយថ្ងៃ។ អ្នកស្រី Doan Thi Kim Phuong ម្ចាស់សិប្បកម្មផងៀតត្រីនៅឃុំ Phu Tho បានចែករំលែកថា៖ “នៅពេលព្រឹកខ្ញុំចាប់ផ្តើមហាលត្រីរហូតដល់ម៉ោង ១៣៖០០ ហើយនៅពេលរសៀល ខ្ញុំប្រមួលត្រីចូល។ ក្រោយពីហាលរយៈពេលបីថ្ងៃ ទើបត្រីងៀតអាចលក់បាន។ ចាប់ពីពេលនេះរហូតដល់ថ្ងៃបុណ្យតេត ប្រជាជនកុម្ម៉ង់ត្រីធ្វើជាអំណោយច្រើនណាស់ ដូច្នេះយើងធ្វើការមិនឈប់ទេ។ នៅទីនេះ ត្រីងៀត គឺជាមុខម្ហូបពិសេសមួយ មនុស្សជាច្រើននៅទីក្រុងហូជីមិញ មកទីនេះ ហើយពួកគេចូលចិត្តណាស់ ព្រោះត្រីងៀតដែលយើងធ្វើគឺឆ្ងាញ់ណាស់”។     

ទស្សនាផ្សារត្រីងៀត​ Tam Nong នៅ​ខេត្ត ដុងថាប - ảnh 2ដោយមានគ្រឿងផ្សំស្រស់ៗ និងរូបមន្តពិសេស ផលិតផលត្រីងៀត PhuTho មានប្រជាប្រិយភាពយ៉ាងខ្លាំងក្នុងចំណោមអតិថិជន។ (រូបថត៖ VOV)

បន្ទាប់ពីងៀតត្រីរ៉ស់ ជាប់ចំណាត់ថ្នាក់ទី២ គឺងៀតត្រីឆ្លូញ ជាប្រភេទត្រីដែលមានរាងសំប៉ែត។ ត្រីឆ្លូញដ៏ឆ្ងាញ់បំផុតរបស់ Tam Nong ជាធម្មតាមានពណ៌លឿងខ្មៅ សាច់រឹង និងកែវភ្នែកច្បាស់។ ក្រៅពីនេះក៏មានងៀតត្រីអណ្តែង ត្រីប្រាក់ និងត្រីកំពឹស។ ផ្សារត្រីងៀត Tam Nong បច្ចុប្បន្នមានគ្រួសារចំនួន ៤០ បានចូលរួមក្នុងការផលិតនិងជួញដូរត្រីងៀត រួមចំណែកបង្កើតការងារធ្វើដល់កម្មករក្នុងស្រុករាប់រយនាក់។ ក្នុងឆ្នាំ ២០១៩ ផលិតផលត្រីងៀតពិសេសរបស់ឃុំ Phu Tho បានទទួលវិញ្ញាបនបត្រ "ត្រីងៀត  Phu Tho" ពីនាយកដ្ឋានកម្មសិទ្ធិបញ្ញា។ នេះជាកត្តាសំខាន់មួយ សម្រាប់អតិថិជនទូទាំងប្រទេសមានទំនុកចិត្តកាន់តែខ្លាំងលើកេរ្តិ៍ឈ្មោះ "ត្រីងៀត Phu Tho" របស់ស្រុក Tam Nong៕

ប្រតិកម្មទៅវិញ

ផ្សេងៗ