បឹង Quynh Nhai - គោលដៅទេសចរណ៍ដ៏មនោរម្យនៅ​​តំបន់​​ព្រៃភ្នំភាគពាយ័ព្យ

(VOVWORLD) - ជាមួយនឹងទេសភាពដ៏អស្ចារ្យ ស្រស់បំព្រងរួមជាមួយនឹងវប្បធម៌ចម្រុះពណ៌ដ៏វិសេសវិសាលរបស់ជនរួមជាតិនៅទីនេះ បឹង Quynh Nhai ចំណុះវារីអគ្គិសនី Son La គឺជាគោលដៅដ៏ទាក់ទាញនៅពែលរុករកតំបន់ភាគពាយ័ព្យ។ មកទីនេះ ភ្ញៀវទេសចរអាចរីករាយជាមួយបរិយាកាសធម្មជាតិដ៏ធំល្វឹងល្វើយ និងស្វែងយល់ពីលក្ខណៈវប្បធម៌វិសេសវិសាលនៃតំបន់ទឹកទន្លេជនបទ។

បឹង Quynh Nhai មានផ្ទៃទឹកសរុបជាង ១០.៥០០ ហិកតា មានប្រវែងប្រហែល ៧០ គីឡូម៉ែត្រ។ កន្លែងនេះ ប្រមូលផ្តុំកោះ រូងភ្នំ និងព្រៃបុរាណដែលលាក់ខ្លួននៅក្នុងព្រៃភ្នំ ក្នុងនោះ រួមទាំងឈូងសមុទ្រ Uy Phong និងឈូងសមុទ្រ Binh Yen។ 

ពីស្ពាន Pa Uon ដែលជាស្ពានខ្ពស់ជាងគេបំផុតនៅវៀតណាម តភ្ជាប់ច្រាំងទន្លេ Da ទាំងសងខាង បន្ទាប់ពីធ្វើដំណើរដោយកប៉ាល់ទេសចរណ៍រយៈពេល ៤០ នាទី ភ្ញៀវទេសចរអាចទស្សនាកោះ Trai Tim ក្នុងភូមិ Hat Lech ឃុំ Chieng On ស្រុក Quynh Nhai; ទស្សនាឈូងសមុទ្រ Uy Phong (នៅភូមិ Khoang ឃុំ Pa Ma Pha Khinh) ដែលជាតំបន់ទេសចរណ៍បណ្តែតទឹកដែលជាកម្មសិទ្ធិរបស់សហករណ៍ Quynh Nhai Travel ។

ឈូងសមុទ្រ Uy Phong ត្រូវបានហ៊ុំព័ទ្ធដោយជួរភ្នំខ្ពស់មហិមា និងស្រស់ស្អាតណាស់។ នៅទីនេះ ភ្ញៀវទេសចរអាចលង់ខ្លួននៅក្នុងទេសភាពធម្មជាតិដ៏សម្បើមអស្ចារ្យ និងចូលរួមលេងល្បែងលើទឹក។ ឈូងសមុទ្រ Uy Phong ត្រូវបានវិនិយោគ និងធ្វើអាជីវកម្មដោយសហករណ៍ Quynh Nhai Travel មានផ្ទៃទឹកជិត ១០០០ ម៉ែត្រការ៉េ រួមមានគម្រោងមួយចំនួនដូចជា៖ ភោជនីយដ្ឋាន ទីលានបាល់ទះក្រោមទឹក តំបន់ប្រណាំងទូក តំបន់ចិញ្ចឹមត្រី...។

ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៧ ដំបូងឡើយ សហករណ៍នេះត្រឹមតែឆ្លៀតយកប្រយោជន៍ពីទូកនិងក្បួនរបស់ប្រជាជន ដើម្បីដឹកភ្ញៀវទៅទស្សនាជុំវិញបឹង។ មួយរយៈក្រោយមក ចំនួនភ្ញៀវទេសចរណ៍មកកាន់តែច្រើនឡើងៗ ដូច្នេះហើយ សហករណ៍បានវិនិយោគលើទូកដឹកអ្នកដំណើរចំនួន ២ គ្រឿងដែលអាចដឹកមនុស្សបាន ៤០ និង ៦០ នាក់/ទូក បង្កើតជាដំណើរទេសចរណ៍ បទពិសោធន៍ និងបម្រើម្ហូបនៅបឹងដូចជា Muong La - Quynh Nhai, Quynh Nhai – Muong Lay (Dien Bien) ។ លោក La Van Phong នាយកសហករណ៍ Quynh Nhai Travel បានឲ្យដឹងថា៖ “យើងបានកំណត់ស្តង់ដារ ដោយផ្តល់ជូនភ្ញៀវទេសចរនូវផលិតផល និងសេវាកម្មល្អបំផុត ប្រកបដោយភាពហ្មត់ចត់និងសុវត្ថិភាពបំផុត។ ផលិតផលទេសចរណ៍របស់ក្រុមហ៊ុនផ្តោតលើប្រៀបខ្លាំងរបស់ Quynh Nhai ដូចជា ទេសចរណ៍ធម្មជាតិបឹង; ទន្ទឹមនឹងនោះ លើកកម្ពស់សម្រស់វប្បធម៌វិសេសវិសាលរបស់ជនជាតិភាគតិច និងភូមិឃុំនានា”។

បឹង Quynh Nhai - គោលដៅទេសចរណ៍ដ៏មនោរម្យនៅ​​តំបន់​​ព្រៃភ្នំភាគពាយ័ព្យ - ảnh 1ស្ពាន Pa Uon តភ្ជាប់ច្រាំងទន្លេ Da ទាំងសងខាង។ រូបថត៖ VOV

គោលដៅទេសចរណ៍ថ្មី និងគួរឲ្យទាក់ទាញនៅ Quynh Nhai ដែលភ្ញៀវទេសចរមិនអាចរំលងបាននោះគឺ ឈូងសមុទ្រ Binh Yen។ ឈូងសមុទ្រមានទទឹងប្រហែល ១,៥ ហិកតា ជាមួយនឹងផ្ទះបណ្តែតទឹកចំនួន ៨ ជាមួយការរចនាពិសេស។ មកទីនេះ មិនត្រឹមតែអាចគយគន់ទេសភាពដ៏ស្រស់ស្អាតប៉ុណ្ណោះទេ ភ្ញៀវទេសចរក៏អាចហែលទឹកទន្លេ ជិះទូក និងរីករាយជាមួយម្ហូបអាហារនៅទីនេះផងដែរ។  ទន្ទឹមនឹងការធ្វើអាជីវកម្មលើផ្ទៃទឹកបឹងសម្រាប់ធ្វើវប្បកម្មនិងនេសាទ ស្រុក Quynh Nhai បានជំរុញការផ្សព្វផ្សាយ និងអំពាវនាវឱ្យអង្គភាពអាជីវកម្ម មកវិនិយោគលើការកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ បម្រើដល់វិស័យទេសចរណ៍។ បច្ចុប្បន្ន អង្គភាពមួយចំនួនដូចជាក្រុមហ៊ុនចម្កាត់សំណង់ និងអភិវឌ្ឍន៍ Trung Kien Tay Bac, ក្រុមហ៊ុនចម្កាត់មូលដ្ឋានសម្ភារៈ Minh Chau, សហករណ៍អេកូទេសចរណ៍ Quynh Nhai, សហករណ៍ Quynh Nhai Travel... បាននិងកំពុងវិនិយោគសាងសង់តំបន់ទេសចរណ៍បឹងនៅបណ្តាឃុំ Muong Giang, Chieng On, Pa Ma Pha Khinh។ លោក Lo Thanh Thuy អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក Quynh Nhai បានឲ្យដឹងថា ខេត្ត Son La និងស្រុក Quynh Nhai បានប្រកាសគម្រោងជាច្រើនដើម្បីជំរុញទេសចរណ៍នៅតំបន់អាងបឹង Quynh Nhai អភិវឌ្ឍន៍ឲ្យបានសមស្របទៅនឹងសក្តានុពលរបស់ខ្លួន។ អាស្រ័យហេតុនេះ ចំនួនភ្ញៀវទេសចរដែលមកទស្សនានិងទទួលបទពិសោធន៍នៅបឹងនេះ មានការរីកចម្រើននាប៉ុន្មានឆ្នាំកន្លងទៅ។ “ការតម្រង់ទិសជាក់ស្តែងរបស់ស្រុក Quynh Nhai គឺផ្តោតសំខាន់លើការរៀបចំផែនការមេ ផ្តោតលើទេសចរណ៍ធម្មជាតិនៅក្នុងអាងវារីអគ្គិសនី Son La និងតំបន់ទេសចរណ៍ខាងវិញ្ញាណនៃស្រុក Quynh Nhai។ លើសពីនេះ ស្រុកក៏យកចិត្តទុកដាក់ខ្ពស់លើទេសចរណ៍សហគមន៍ និងទេសចរណ៍វប្បធម៌។ ក្នុងនោះ ទេសចរណ៍សហគមន៍នឹងផ្តោតខ្លាំងលើឃុំ Muong Chien ដែលមានជ្រោះទឹករ៉ែ ដើម្បីអភិវឌ្ឍទេសចរណ៍ព្យាបាលកាយសម្បទា និងសកម្មភាពទេសចរណ៍ពិសោធន៍ក្នុងតំបន់”។

បឹង Quynh Nhai - គោលដៅទេសចរណ៍ដ៏មនោរម្យនៅ​​តំបន់​​ព្រៃភ្នំភាគពាយ័ព្យ - ảnh 2Quynh Nhai មានគោលបំណងអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិ ផ្សារភ្ជាប់ជាមួយនឹងទេសចរណ៍ខាងវិញ្ញាណនៅតំបន់វារីអគ្គិសនី។ រូបថត៖ VOV

ពេលវេលាដ៏ល្អបំផុតដើម្បីទស្សនាបឹង Quynh Nhai គឺចាប់ពីខែកញ្ញាដល់ខែមេសាឆ្នាំក្រោយ ក្នុងរដូវទឹកឡើង។ នៅពេលទៅទស្សនាបឹងក្នុងឱកាសនេះ ភ្ញៀវទេសចរអាចគយគន់ផ្ទៃបឹងដ៏ធំល្វឹងល្វើយ ថ្លាឆ្វង់ ដែលឆ្លុះបញ្ចាំងផ្ទៃមេឃនិងពពក ដែលជាទិដ្ឋភាពស្រស់ស្អាតដូចកំណាព្យ។

មិនត្រឹមតែប៉ុណ្ណោះទេ នេះក៏ជាពេលវេលាដែលមានសកម្មភាពវប្បធម៌ក្នុងស្រុកជាច្រើនដូចជា៖ ពិធីកក់សក់របស់ជនជាតិ ថៃ ស; បុណ្យប្រណាំងទូកប្រពៃណី; និងពិធីបុណ្យ Then Kin Phang...។ លង់ខ្លួននៅក្នុងចន្លោះវប្បធម៌ជនជាតិដ៏វិសេសវិសាល ; ស្វែងយល់ពីសម្រស់ដ៏ស្រស់បំព្រងនៃបឹងវារីអគ្គិសនី Son La ភ្ញៀវទេសចរនឹងទទួលបានបទពិសោធន៍ដែលមិនអាចបំភ្លេចបានឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ