(VOVworld)-ក្នុងប្រវត្តិសាស្រ្តយោធានិងអាកាសចរណ៌វៀតណាម មានជនមួយ
នាក់បង្កើតបានឯកទគ្គកម្មពិសេសចំនួន២ នោះគឺអ្នកបើកបរយន្តហោះ ដែលធ្លាប់
បាញ់ទម្លាក់យន្តហោះ B52 របស់អាមេរិកក្នុងសង្គ្រាមនិងជាអវកាសយានិកទ្វីប
អាស៊ីដើមដំបូងហោះឡើងទៅលើលំហអវកាស។ ពីយុទ្ធជនមួយនាក់ លោកបាន
ក្លាយទៅជាមេបញ្ជាការរងផ្នែកទ័ព ឧត្តមសេនីយ៌ទោប្រធានអគ្គនាយករដ្ឋានឧស្សា
ហកម្ម ការពារជាតិ វីរៈជនកម្លាំងប្រដាប់អាវុធប្រជាជន វីរៈជនពលកម្ម និងវីរៈជន
អវកាសយានិកសហភាពសូវៀត នោះគឺវីរៈបុរស Pham Tuan។
|
វីរៈបរុស Pham Tuan (រូបថតៈ Internet) |
នាសព្វថ្ងៃ ទោះបីជាឧត្តមសេនីយ៌ដ៏ល្បីឈ្មោះរបស់កងទ័ពប្រជាជនវៀតណាម
ក្តី ប៉ុន្តែលោក Pham Tuan នៅតែដិតដាមក្នុងអារម្មណ៌នាគ្រាដំបូងលោកចូលបម្រើ
ក្នុងជួរកងទ័ព។ នោះគឺខែកក្កដាឆ្នាំ១៩៦៥ ខណៈពេលដែលយុវជនរាប់ពាន់នាក់នៅ
ស្រុក Kien Xuong ខេត្ត Thai Binhជាស្រុកកំណើតរបស់លោកជ្រួលច្រាលក្នុងថ្ងៃ
ចូលបំរើជួរកងទ័ព។ លោក Pham Tuan ត្រូវបានជ្រើសរើសជា អ្នកបើកបរយន្តហោះ និងបានបញ្ចូនឲ្យទៅរៀនបច្ចេកទេស Rada នៅសហភាពសូវៀត និងលោក Pham
Tuan ក្លាយទៅជាអ្នកបើកបរយន្តហោះ។ រំលឹកឡើងវិញអំពីរាល់អនុស្សាវរីយ៌ទាំងនេះ ឧត្តមសេនីយ៌ទោ Pham Tuan តំណារៀបរាប់ថា៖
“ខ្ញុំមានស្រុកកំណើតនៅខេត្ត Thai Binh។ពេលនៅជាកុមារភាព ខ្ញុំមាន
បំណងបា្រថ្នាចង់ហោះហើរលើអាកាស។ ខណៈពេលនោះ ប្រទេសមាន
សង្គ្រាម ខ្ញុំក៏ចាប់ផ្តើមបម្រើក្នុងជួរកងទ័ពតែម្តង”។
បញ្ចប់សាលាបណ្តុះបណ្តាអ្នកបើករយន្តហោះយោធានៅសហភាពសូវៀត
និងត្រឡប់មកស្រុកកំណើតនាឆ្នាំ១៩៦៧ លោកក្លាយទៅជានាយទាហានបើកយន្ត ហោះចម្បាំងរបស់កងវរសេនាធំទ័ពជើងអាកាសផ្កាយក្រហម ចូលរួមប្រយុទ្ធការពារលំហអាកាសភាគខាងជើងវៀតណាម។ លោកមានគិត្តិយសរួមជាមួយ យុទ្ធ
មិត្តចូលរួមប្រយុទ្ធក្នុងសមយុទ្ធប្រវត្តិសាស្រ្តជាមួយកងទ័ពជើងអាកាសអាមេរិក
និងតាមប្រមាញយន្តហោះ B52 របស់អាមេរិកលើលំហអាកាសហាណូយ។ ក្នុង
រយៈពេល១២ថ្ងៃយប់នាចុងឆ្នាំ១៩៧២ អាមេរិកបានប្រើប្រាស់យន្តហោះB52 ចំនួន៧៤១លើកទម្លាក់គ្រាប់បែកមកលើទីក្រុងហាយហ្វង និង២ហ្មឺនតិណ ទីក្រុង
ហាណូយ។ ក្នុង ការប្រយុទ្ធប្រវត្តន៌សាស្រ្តលើលំហអាកាសហាណូយ កងទ័ពនិង
ប្រជាជនហាណូយបានបាញ់ធ្លាក់ យន្តហោះចំនួន៨១គ្រឿង ក្នុងនោះមានយន្តហោះ
B52 ចំនួន៣៤គ្រឿង។ មុនយុទ្ធនាការទម្លាក់គ្រាប់បែក កងទ័ពជើងអាកាសអាមេរិក
បានបង្កើន ការបំផ្លាញ់បណ្តាព្រលានយន្តហោះ ដើម្បីយន្តហោះ MIG 21 របស់វៀត
ណាម មិនអាចហោះឡើងបាន។ ក្នុងស្ថានភាពលំបាកវេទនាទាំងនោះ ផ្នែកទ័ពជើង
អាកាស ការពារលំហអាកាសនៅតែប្តេជ្ញាចិត្តបាញ់កំទេចយន្តហោះ B52 និងអ្នក
បើកបរយន្តហោះ ពូកែបំផុតរបស់វៀតណាមត្រូវបានបញ្ចូនទៅក្នុងសមរភូមិនេះ។ នាយប់ថ្ងៃទី១៨ធ្នូ ឆ្នាំ១៩៧២ អ្នកបើកយន្តហោះ Pham Tuan រួមផ្សំជាមួយយុទ្ធ
មិត្តរបស់ខ្លួនបានបញ្ជាហោះហើរឡើង។ វរសេនីយ៌ឯក Vu Van Chuyen អ្នកនាំផ្លូវ
ហោះឲ្យលោក Pham Tuan រំលឹកឡើងវិញថា៖
“ក្នុងក្រុមហោះហើរនាពេលយប់នោះមានអ្នកបើកបរពូកែ២នាក់ នោះ
គឺលោក Dinh Ton និងលោក Pham Tuan។ Pham Tuanជាអ្នកបើកបរវ័យ
ក្មេងប៉ុន្តែហោះល្អ ឆ្លាតនិងអង់អាចក្លាហាន ដោយហេតុនេះ ខ្ញុំចាត់ទុកថា
ទោះបីជាការប្រយុទ្ធ នាយប់ថ្ងៃទី ១៨ធ្នូឆ្នាំ១៩៧២មិនទាន់បាញ់ធ្លាក់យន្តហោះ
B52 ក្តីប៉ុន្តែលោក Pham Tuan សក្តិសមជាវីរៈបុរសទៅហើយ។ ដោយសារ
ក្នុងពេលនោះ កងទ័ពអាមេរិកបាញ់យ៉ាងសាហាវយ៉ាងសន្ធឹកសន្ធាប់ដូច្នេះ
ប៉ុន្តែលោកនៅតែហោះឡើងបាន ធ្វើឲ្យវង្វេងយន្តហោះសត្រូវបង្កលក្ខណៈ
ឲ្យការប្រយុទ្ធ និងទទួលជ័យជំនេះ”។
|
យន្តហោះ B52 (រូបថតៈ Internet) |
ក្នុងការប្រយុទ្ធនាយប់ថ្ងៃទី ២៧ធ្នូឆ្នាំ១៩៧២ អ្នកបើកយន្តហោះ Pham Tuan ទទួលបានយុទ្ធជ័យពិសេស បញ្ជាយន្តហោះ MIG 21 បាញ់ធ្លាក់យន្ត ហោះ B52 និងត្រឡប់មកទីកន្លែងប្រកបដោយសុវត្ថិភាព។ ឧត្តមសេនីយ៌ទោ Pham Tuan រំ
លឹកឡើងវិញថា៖
“ខណៈពេលយន្តហោះ B52 មកដល់ព្រំដែនឡាវ-វៀតណាម នៅ
ចម្ងាយរាប់រយគីឡូមែត្រ គឺខ្ញុំទទួលបញ្ជាឲ្យចេញដំណើរ។ ប្រហែលជា
ខ្ញុំជាមនុស្សដំបូង ឃើញយន្តហោះ B52 នៅជ្រាយទីក្រុងហាណូយ។ និង
យប់ថ្ងៃទី២៧ធ្នូ ខ្ញុំបាន បាញ់ធ្លាក់យន្តហោះ B52នេះនៅលើលំហអាកាស
ទីក្រុងហាណូយជាទីស្រឡាញ់។ ជ័យជំនះនេះបង្កើតឡើងកម្លាំងខ្លាំង និងចន្ទៈប្រយុទ្ធសម្រាប់យុទ្ធជនយើងខ្ញុំ ម្នាក់ៗ”។
ខណៈពេលនោះមជ្ឈដ្ឋានអ្នកនយោបាយអាមេរិកនិងទីភ្នាក់ងារព័ត៌មានឃោ
សនាពិភពលោកមានការភ្ញាក់ផ្អើលនិងមិនយល់ថា ហេតុអីប្រទេសមួយអន់ខ្សោយ
សព្វគ្រប់បែបយ៉ាង ប៉ុន្តែអាចបាញ់យន្តហោះ B52 របស់អាមេរិក។ ៤០ឆ្នាំកន្លង
ផុតទៅ វីរៈបុរស Pham Tuan បានឆ្លងកាត់ក្នុងថានៈការងារជាច្រើន។ ពីអ្នកបើក
យន្ត ហោះចម្បាំង លោកត្រូវបានជ្រើសជាមិត្តរួមដំណើរជាមួយអវកាសយានិក
សូវៀត Viktor Vassilyevich ឡើងទៅលើអវកាសនាថ្ងៃទី២៣កក្កដាឆ្នាំ១៩៨០។
នាសព្វថ្ងៃ លោកឈានចូល អាយុ៦៥ឆ្នាំ ក្នុងពេលសំណេះសំណាល លោកនិ
យាយថា ៖ ឥឡូវនេះខ្ញុំបានបន្ទាបស្លាបចុះយ៉ាង សុវត្ថិភាពហើយ ខ្ញុំមានការរិះ
គិតក្នុងចិត្តថា យើងធ្វើអ្វីគឺត្រូវស្រឡាញ់មុខរបររបស់ខ្លួនដើម្បីធ្វើដំណើរដល់ទីចុង
បញ្ចប់ក្នុងឆាកជីវិតរបស់ខ្លួន៕