ការប្រឡងនិយាយភាសាវៀតណាម៖ សញ្ញាសំគាល់ថ្មីក្នុងការផ្លាស់ប្តូរវប្បធម៌វៀតណាម-ថៃ

(VOVWORLD) - ការផ្លាស់ប្តូរវប្បធម៌ ជាពិសេសការជំរុញការបណ្តុះបណ្តាលនិងប្រើប្រាស់ភាសា គឺជាខ្លឹមសារដែលវៀតណាមនិងថៃយកចិត្តទុកដាក់ជានិច្ច។ ព្រោះ វាជាសសរស្តម្ភដ៏សំខាន់មួយក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលជាមូលដ្ឋានគ្រឹះក្នុងការកសាងនិងតភ្ជាប់ទំនាក់ទំនងការទូតរវាងប្រជាជន និងប្រជាជន។ សញ្ញាសំគាល់នៃការប្រឡងនិយាយភាសាវៀតណាមថ្នាក់សាកលវិទ្យាល័យទូទាំងប្រទេសថៃ នៅសាកលវិទ្យាល័យ See-na-ka-reen-wee-rot (Srinakharinwirot) ក្នុងទីក្រុងបាងកក ប្រទេសថៃ កាលពីចុងខែវិច្ឆិកាកន្លងទៅ  គឺជាទិលានលេងដ៏មានប្រយោជន៍សម្រាប់និស្សិតមកពីទូទាំងប្រទេសថៃ ដែលស្រលាញ់ភាសាវៀតណាម ដោយរួមចំណែកលើកកំពស់ការផ្សព្វផ្សាយភាសាវៀតណាមក្នុងប្រទេសថៃផង និងជំរុញការផ្លាស់ប្តូរវប្បធម៌វៀតណាម-ថៃផង។

ប្រិយមិត្តកំពុងស្តាប់ការប្រឡងនិយាយាភាសាវៀតណាមរបស់និស្សិតថៃដែលឈានដល់វគ្គផ្ដាច់ព្រ័ត្រ។ ដោយដើរតួជាមគ្គុទ្ទេសក៍ទេសចរណ៍ជនជាតិថៃ បេក្ខជនបានធ្វើបទបង្ហាញយ៉ាងរស់រវើកដោយផ្អែកលើវីដេអូឃ្លីបដែលធ្វើដោយបេក្ខជនខ្លួនឯង ហើយបានបង្ហោះនៅលើបណ្តាញសង្គមដូចជា Facebook និង Tiktok; បង្ហាញពីចំណេះដឹងដ៏សម្បូរបែបអំពីភាសាវៀតណាម និងការយល់ដឹងស៊ីជម្រៅអំពីវប្បធម៌របស់ប្រទេសទាំងពីរ អំពីគោលដៅល្បីៗក្នុងប្រទេសថៃ ដូចជាមណ្ឌលកេរ្តិ៍ដំណែលលោកប្រធានហូជីមិញ និងផ្លូវវៀតណាមក្នុងខេត្ត Udon Thani នៅភាគឦសានប្រទេសថៃ។

ការប្រឡងនិយាយភាសាវៀតណាម៖ សញ្ញាសំគាល់ថ្មីក្នុងការផ្លាស់ប្តូរវប្បធម៌វៀតណាម-ថៃ - ảnh 1ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយការឧបត្ថម្ភរបស់ស្ថានទូតវៀតណាមប្រចាំនៅប្រទេសថៃ និងសហគ្រាសវៀតណាមជាច្រើនដែលកំពុងវិនិយោគនិងធ្វើអាជីវកម្មនៅប្រទេសថៃ ដូចជា Vietnam Airline, Vietjet ...។

ដោយមានការឧបត្ថម្ភពីស្ថានទូតវៀតណាមប្រចាំនៅប្រទេសថៃ ការប្រឡងនេះគឺជាសកម្មភាពអប់រំដ៏មានអត្ថន័យ ជំរុញចលនានៃការបង្រៀននិងរៀនភាសាវៀតណាម ក៏ដូចជាការលើកតម្កើងភាសាវៀតណាមនៅប្រទេសថៃក្នុងបរិបទដែលទំនាក់ទំនងរវាងប្រទេសទាំងពីរកំពុងអភិវឌ្ឍន៍យ៉ាងទូលំទូលាយលើគ្រប់វិស័យ។ តំណាងស្ថានទូតវៀតណាមប្រចាំនៅប្រទេសថៃ អគ្គទីប្រឹក្សា Bui Thi Hue បានវាយតម្លៃខ្ពស់ចំពោះថាមវន្ត និងការរៀបចំយ៉ាងល្អិតល្អន់របស់ប្អូនៗនិស្សិតដែលចូលរួមក្នុងការប្រឡង ចាប់ពីការជ្រើសរើសព័ត៌មាន ការកសាងសេណាវីយ្យ រហូតដល់ការសម្ដែងរូបភាព និងសំឡេងសម្រាប់បង្ហោះនៅលើបណ្តាញសង្គម។ អគ្គទីប្រឹក្សា Bui Thi Hue បានអះអាងថា៖ “ទំនាក់ទំនងវៀតណាម-ថៃកំពុងអភិវឌ្ឍន៍យ៉ាងល្អប្រសើរលើវិស័យជាច្រើនក្នុងក្របខ័ណ្ឌនៃភាពជាដៃគូយុទ្ធសាស្ត្រដែលត្រូវបានពង្រឹង។ រីកសាយភាយការសិក្សាភាសាវៀតណាមនៅប្រទេសថៃនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការរឹតទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ ទន្ទឹមនឹងនោះក៏បើកឱកាសថ្មីៗជាច្រើនសម្រាប់ប្អូនៗនិស្សិត។ ខ្ញុំជឿជាក់ថា តាមរយៈការប្រឡងនេះ ប្អូនៗនិស្សិតមិនត្រឹមតែបង្កើនជំនាញភាសាវៀតណាមរបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងមានឱកាសដ៏ល្អក្នុងការផ្លាស់ប្តូរ សិក្សា និងចែករំលែកបទពិសោធន៍ជាមួយគ្នាផងដែរ”

ការប្រឡងនិយាយភាសាវៀតណាម៖ សញ្ញាសំគាល់ថ្មីក្នុងការផ្លាស់ប្តូរវប្បធម៌វៀតណាម-ថៃ - ảnh 2ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប្រទេសថៃ លោក Pham Viet Hung បានប្រគល់រង្វាន់លើកទី១ ដល់និស្សិតសាកលវិទ្យាល័យ Srinakharawirot ជាមួយនឹងបទបង្ហាញអំពីតំបន់ទេសចរណ៍ដ៏ល្បីល្បាញ ផ្សារ Chatuchak ក្នុងប្រទេសថៃ។

សាស្ត្រាចារ្យរង បណ្ឌិត Anchalee Chansem ប្រធានដេប៉ាតឺម៉ង់មនុស្សសាស្ត្រ នៃសាកលវិទ្យាល័យ Srinakharinwirot (See-na-ka-reen-wee-rot) បានសម្តែងនូវសេចក្តីរីករាយនៅពេលដែលការប្រឡងនិយាយភាសាវៀតណាមត្រូវបានរៀបចំឡើងជាលើកដំបូងសម្រាប់និស្សិតសាកលវិទ្យាល័យនៅទូទាំងប្រទេសថៃ ៖ “ថ្ងៃនេះ យើងកំពុងរៀបចំការប្រឡងដើម្បីស្វែងយល់ពីសម្រស់ស្អាតរបស់ភាសាវៀតណាម ក៏ដូចជាទំនាក់ទំនងដ៏រឹងមាំរវាងប្រទេសថៃ និងវៀតណាម។ ព្រឹត្តិការណ៍នេះ ផ្តល់ឱ្យប្អូនៗនិស្សិតនូវឱកាសដ៏មានតម្លៃក្នុងការអនុវត្តជំនាញភាសារបស់ខ្លួន បង្កើនការយល់ដឹងអំពីវប្បធម៌ និងបង្ហាញពីការគោរពគ្នាទៅវិញទៅមក”។

ការប្រឡងនិយាយភាសាវៀតណាម៖ សញ្ញាសំគាល់ថ្មីក្នុងការផ្លាស់ប្តូរវប្បធម៌វៀតណាម-ថៃ - ảnh 3ប្អូនៗនិស្សិតថៃធ្វើបទបង្ហាញជាភាសាវៀតណាម ប្រកបដោយភាពច្នៃប្រឌិត។

ការប្រឡងនិយាយភាសាវៀតណាមថ្នាក់សាកលវិទ្យាល័យទូទាំងប្រទេសថៃបានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១ ខែវិច្ឆិកា ហើយបានទទួលការចូលរួមពីនិស្សិតមកពីសាកលវិទ្យាល័យល្បីៗជាច្រើនក្នុងប្រទេសថៃ ដូចជាសាកលវិទ្យាល័យ Thammasart, សាកលវិទ្យាល័យ Srinakharinwirot, សាកលវិទ្យាល័យ Udon Thani Rajabhat ជាដើម។ដោយចែករំលែកអំពីគំនិតនៃការរៀបចំការប្រឡងនេះ សាស្ត្រាចារ្យរង Nguyen Thi Chiem ដេប៉ាតឺម៉ង់មនុស្សសាស្ត្រ នៃសាកលវិទ្យាល័យ Srinakharinwirot និងជាសមាជិកគណៈកម្មការរៀបចំការប្រឡងនេះ បានឲ្យដឹងថា

ការប្រឡងនិយាយភាសាវៀតណាម៖ សញ្ញាសំគាល់ថ្មីក្នុងការផ្លាស់ប្តូរវប្បធម៌វៀតណាម-ថៃ - ảnh 4សាស្ត្រាចារ្យរង Nguyen Thi Chiem សមាជិកគណៈកម្មការរៀបចំការប្រឡង។

“គំនិតនៃការរៀបចំការប្រឡងនេះ គឺផ្តើមចេញពីបំណងចង់បង្កើតទិលានលេងប្រកបដោយអត្ថន័យនិងលើកទឹកចិត្តដល់ប្អូនៗនិស្សិតដែលសិក្សាភាសាវៀតណាមនៅទូទាំងប្រទេសថៃ មានគោលដៅជាក់លាក់ក្នុងការសិក្សាភាសាវៀតណាម និងមានកន្លែងសម្រាប់បង្ហាញលទ្ធផលសិក្សា ក៏ដូចជាទេពកោសល្យក្នុងការនិយាយភាសាវៀតណាម។ ព្រឹត្តិការណ៍ថ្ងៃនេះ បានប្រព្រឹត្តទៅក្នុងទិវាគ្រូបង្រៀនវៀតណាម ថ្ងៃទី ២០ ខែវិច្ឆិកា ហើយអាចរួមបញ្ចូលដើម្បីឧទ្ទេសនាមដល់មិត្តភក្តិពិភពលោក ជាពិសេសមិត្តថៃអំពីវប្បធម៌គោរពគ្រូបង្រៀន និងគោរពសីលធម៌របស់វៀតណាម”

ការប្រឡងនិយាយភាសាវៀតណាម៖ សញ្ញាសំគាល់ថ្មីក្នុងការផ្លាស់ប្តូរវប្បធម៌វៀតណាម-ថៃ - ảnh 5កញ្ញា Kathira Phaosung និស្សិតឆ្នាំទី ៣ នៃសាកលវិទ្យាល័យ Srinakharinwirot។

ចែករំលែកអំពីនិស្ស័យក្នុងការសិក្សាភាសាវៀតណាម កញ្ញា Kathira Phaosung និស្សិតឆ្នាំទី ៣ នៃដេប៉ាតឺម៉ង់មនុស្សសាស្ត្រ សាកលវិទ្យាល័យ Srinakharinwirot និងជាម្ចាស់រង្វាន់លេខ ៣ ក្នុងផ្តាច់ព្រ័ត្រនៃការប្រឡងនេះ បានឲ្យដឹងថា៖

“ខ្ញុំទើបតែរៀនភាសាវៀតណាមបាន១ឆ្នាំប៉ុណ្ណោះ។ ខ្ញុំរៀនភាសាវៀតណាម ព្រោះខ្ញុំពិតជាចូលចិត្តម្ហូបវៀតណាម ហើយភាសាវៀតណាមក៏គួរឲ្យចាប់អារម្មណ៍ណាស់”

បច្ចុប្បន្ននេះ សាកលវិទ្យាល័យ និងសាលាវិទ្យាល័យជាច្រើនរបស់ប្រទេសថៃ មានការផ្លាស់ប្តូរការសិក្សាជាមួយវៀតណាម ជាពិសេសនៅតំបន់ភាគឦសាន។

បច្ចុប្បន្នប្រទេសថៃមានសាលាជាង៣០ដែលបង្រៀនភាសាវៀតណាម។ សកម្មភាពបង្រៀនភាសាវៀតណាមនៅសាកលវិទ្យាល័យក្នុងប្រទេសថៃបាននិងកំពុងបំពេញតម្រូវការធនធានមនុស្សដែលស្ទាត់ជំនាញភាសាវៀតណាម និងយល់ដឹងពីវប្បធម៌និងសង្គមវៀតណាម បើកឱកាសបន្ថែមទៀតសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ រួមចំណែកក្នុងការចិញ្ចឹមបីបាច់និងពូនជ្រុំចំណងមិត្តភាពដោយផ្អែកលើមូលដ្ឋាននៃភាសារួមគឺភាសាវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ