សហគ្រាសវៀតណាមជំរុញការវិនិយោគលើកសិកម្មបច្ចេកវិទ្យាខ្ពស់នៅកម្ពុជា

(VOVWORLD) - លោកអ្នកនាងជាទីមេត្រី! នៅក្នុងរលកនៃការវិនិយោគរបស់វៀតណាមទៅកាន់ពិភពលោក មិនអាចមិននិយាយដល់ជំហានយុទ្ធសាស្ត្ររបស់សាជីវកម្មនិងសហគ្រាសធំៗបានឡើយ។ ក្នុងនោះ សារជីវកម្ម Truong Hai – THACO ដែលផ្សារភ្ជាប់ជាមួយនឹងឧស្សាហកម្មរថយន្តរបស់វៀតណាម កំពុងអះអាងពីតួនាទីដើរជួរមុខជាបណ្តើរៗ ក្នុងដំណើរពង្រីកខ្សែសង្វាក់តម្លៃកសិកម្មបច្ចេកវិទ្យាខ្ពស់នៅអាស៊ីអាគ្នេយ៍ នៅប្រទេសកម្ពុជា ពោពេញទៅដោយសក្តានុពល។

ស្ថិតចម្ងាយជាង ៣០០គ.ម ភាគឦសាននៃរាជធានីភ្នំពេញ ប្រទេសកម្ពុជា ខេត្តក្រចេះ ជាដំបន់ដីដែលមានជីជាតិនៅតាមដងទន្លេមេគង្គ ដែលមានផ្ទៃដីកសិកម្មច្រើន។ នៅតំបន់ពហុកសិកម្ម ស្នួល ក្នុងខេត្តក្រចេះ ក្រុមហ៊ុនភាគហ៊ុនកសិកម្ម Truong Hai (THACO Agri) បច្ចុប្បន្ន កំពុងវិនិយោគលើគំរូផលិតកម្មដាំដុះនិងចិញ្ចឹមសត្វបិតជិត ដែលមានផ្ទៃដីជាង ១០.៧០០ហិកតា ជាមួយទុនវិនិយោគសរុបចំនួន ៤៩៥ លានដុល្លារអាមេរិក រួមទាំងគំរូដាំចេក ម្នាស់ និងដើមឈើហូបផ្លែផ្សេងទៀត ដូចជាទូរេន ស្វាយ ក្រូចថ្លុង; រួមផ្សំជាមួយកសិដ្ឋានចិញ្ចឹមគោពូជ និងចិញ្ចឹមគោសាច់។ 

សហគ្រាសវៀតណាមជំរុញការវិនិយោគលើកសិកម្មបច្ចេកវិទ្យាខ្ពស់នៅកម្ពុជា - ảnh 1លោក Nguyen Ngoc Anh Tu អគ្គនាយករងអចិន្ត្រៃយ៍នៃមណ្ឌលពហុកសិកម្មស្នួល។ រូបថត៖ Huynh Thao/TTXVN

លោក Nguyen Ngoc Anh Tu អគ្គនាយករងអចិន្ត្រៃយ៍នៃ មណ្ឌលពហុកសិកម្ម ស្នួល នៃក្រុមហ៊ុន THACO Agri បានឲ្យដឹងថា៖  

នៅឆ្នាំ ២០២៥នេះ យើងនឹងពង្រីកផ្ទៃដីដាំចេករហូតដល់ ៤.០០០ ហិកតា ជាមួយនឹងទិន្នផលរំពឹងទុកចំនួន ១០០.០០០ តោន/ឆ្នាំ។ ហើយចំនួនកម្មករដែលត្រូវការសម្រាប់តំបន់ពហុកសិកម្មស្នួល គឺប្រហែល ៧.៥០០ នាក់។ បច្ចុប្បន្ន យើងកំពុងនាំចេញចេកទៅកាន់ទីផ្សារសំខាន់ចំនួនពីរគឺជប៉ុននិងចិនឡើយ។ ក្នុងឆ្នាំ ២០២៥នេះដែរ យើងនឹងបន្តនាំចេញទៅកាន់ទីផ្សារអឺរ៉ុប តាមរយៈក្រុមហ៊ុនចែកចាយធំៗ

ជាមួយនឹងយុទ្ធសាស្ត្រផលិតកម្មកសិកម្មសរីរាង្គប្រកបដោយនិរន្តរភាព THACO Agri បានអនុវត្តជីវបច្ចេកវិទ្យាទៅក្នុងការផលិតជីសរីរាង្គ និងថ្នាំការពារសុក្ខជាតិជីវសាស្រ្ត ជាមួយនឹងវត្ថុធាតុដើមពីសកម្មភាពដាំដុះនិងចិញ្ចឹមសត្វ។ ដោយផ្អែកលើមូលដ្ឋានវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ដែល THACO Group មានកម្មសិទ្ធិក្នុងវិស័យជាច្រើន ចាប់ពីការដាំដុះ ការចិញ្ចឹមសត្វ រហូតដល់មេកានិច ផលិតកម្ម... ប្រព័ន្ធផលិតកម្មបិទជិតមួយត្រូវបានបង្កើតឡើង រួមមាន៖ រោងចក្រគ្រឿងយន្តនិងសម្ភារៈកសិកម្ម រោងចក្រវេចខ្ចប់ ខ្លាំងត្រជាក់ស្តុកទុកផ្លែឈើ មជ្ឈមណ្ឌលកែច្នៃចំណីសត្វ ប្រព័ន្ធឡូជីស្ទិក។ ទាំងអស់ត្រូវបានគ្រប់គ្រងតាមវិធីសាស្ត្រឧស្សាហកម្ម ដោយអនុវត្តន៍យន្តូបនីយកម្មនិងឌីជីថលនីយកម្ម ដើម្បីបង្កើតមណ្ឌលផលិតកម្មកសិកម្មរួមបញ្ចូលនិងវិលជុំ។ លោក Tran Van Quan គ្រូពេទ្យសត្វនៅកសិដ្ឋានចិញ្ចឹមគោក្នុងតំបន់ពហុកសិកម្ម ស្នួល បានឲ្យដឹងថា៖ "គោនីមួយៗត្រូវបានបំពាក់ដោយបន្ទះឈីបអេឡិចត្រូនិកមួយ។ តាមនោះ យើងអាចត្រួតពិនិត្យព័ត៌មានអំពីប្រភព សុខភាព ការចាក់វ៉ាក់សាំង របបបន្តពូជ។ល។ ទិន្ន័យទាំងនេះ ត្រូវបានធ្វើបច្ចុប្បន្នយ៉ាងទាន់ពេលវេលា ត្រឹមត្រូវនិងពេញលេញ។ ដូច្នេះ យើងអាចគ្រប់គ្រងហ្វុងគោយ៉ាងដិតដល់ជាង ជំនួសឱ្យការ សរសេរដោយដៃ។ ទីពីរ វាជួយយើងលើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពជីវសាស្រ្ត ដោយបានរកឃើញសញ្ញាមិនធម្មតាភ្លាមៗ ដើម្បីដោះស្រាយទាន់ពេលវេលា កាត់បន្ថយហានិភ័យនៃជំងឺរាតត្បាត និងលើកកម្ពស់ផលិតភាព”។
សហគ្រាសវៀតណាមជំរុញការវិនិយោគលើកសិកម្មបច្ចេកវិទ្យាខ្ពស់នៅកម្ពុជា - ảnh 2ដំណាក់កាលផលិតក្នុងរោងចក្រកែច្នៃ និងវេចខ្ចប់ចេកសម្រាប់នាំចេញក្នុងមណ្ឌលពហុកសិកម្ម ស្នួល នៃក្រុមហ៊ុន THACO AGRI។ រូបថត៖ Huynh Thao/TTXVN

មិនត្រឹមតែបង្កើតការផ្លាស់ប្តូរផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងបច្ចេកវិទ្យាប៉ុណ្ណោះទេ គម្រោងកសិកម្មរបស់ THACO Agri ក៏នាំមកនូវឱកាសការងារដល់កម្មករក្នុងស្រុករាប់ពាន់នាក់ផងដែរ។ កម្មវិធីបណ្តុះបណ្តាលជំនាញកសិកម្មទំនើប ប្រតិបត្តិការឧបករណ៍ និងគ្រប់គ្រងដំណើរការផលិតកម្ម ត្រូវបានធ្វើឡើងជាប្រចាំ។ ក្រុមហ៊ុនក៏បានសាងសង់តំបន់លំនៅដ្ឋានដោយឥតគិតថ្លៃ ជួយកម្មករលើកកម្ពស់គុណភាពជីវភាពរស់នៅរបស់ពួកគេ និងកាន់តែជិតស្និតជាមួយសារជីវកម្ម។

ដោយឈានជើងចូលទីផ្សារកម្ពុជាចាប់ពីឆ្នាំ ២០១៩ ក្រៅពីតំបន់ពហុកសិកម្មស្នួល  THACO Agri ក៏កំពុងវិនិយោគលើតំបន់ពហុកសិកម្ម កូនមុំ ក្នុងស្រុកលំផាត់ ខេត្តរតនគិរី ដែលមានផ្ទៃដីជាង ២៤.៦៨០ ហិកតា ដោយមានទុនវិនិយោគសរុប ៨០០ លានដុល្លារ។ THACO Agri បានប៉ាន់ប្រមាណថា ចាប់ពីឆ្នាំ ២០២៨ តទៅ គម្រោងទាំងនេះនឹងនាំមកនូវប្រាក់ចំណូលនាំចេញប្រហែល ៨០០ លានដុល្លារ/ឆ្នាំ ហើយនៅពេលដំណើរការប្រកបដោយស្ថេរភាព គម្រោងនឹងពន្ធជូនរដ្ឋប្រហែល ៣៥ លានដុល្លារ/ឆ្នាំ បង្កើតការងារ ធ្វើនិងប្រាក់ចំណូលស្ថិរភាពសម្រាប់កម្មករកម្ពុជាប្រមាណ ៤០.០០០នាក់។ មិនត្រឹមតែនាំមកនូវតម្លៃសេដ្ឋកិច្ចប៉ុណ្ណោះទេ គម្រោងទាំងនេះក៏រួមចំណែកពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការមិត្តភាពរវាងវៀតណាម និងកម្ពុជា បង្ហាញពីទំនួលខុសត្រូវសង្គម វប្បធម៌ និងបរិស្ថាន តាមរយៈសកម្មភាពស្ម័គ្រចិត្ត គាំទ្រសហគមន៍មូលដ្ឋាន និងកែលម្អប្រព័ន្ធទឹកស្អាតសម្រាប់តំបន់ជនបទទៀតផង។

សហគ្រាសវៀតណាមជំរុញការវិនិយោគលើកសិកម្មបច្ចេកវិទ្យាខ្ពស់នៅកម្ពុជា - ảnh 3ក្រុមហ៊ុន THACO AGRI គ្រោងនឹងសាងសង់រោងចក្របង្កាត់ពូជសត្វគោចំនួន ៥.១០០ ហិកតា រួមបញ្ចូលនឹងការដាំដើមឈើហូបផ្លែ ជាមួយនឹងគោ ១១៧ ២០០ ក្បាល។ រូបថត៖ Huynh Thao/VNA

នៅចំកណ្តាលតំបន់ដីក្រហមបាសាលនៅភាគឦសានប្រទេសកម្ពុជា ចម្ការចេក ស្វាយ និងទុរេនរបស់ THACO Agri កំពុងរីកចម្រើន ដូចនឹងសេចក្តីប្រាថ្នារបស់សហគ្រាសវៀតណាម ឆ្ពោះទៅរកវិស័យកសិកម្មគ្មានព្រំដែននាពេលអនាគត ដែលសហគ្រាសវៀតណាមមានទំនុកចិត្តធ្វើជាម្ចាស់បច្ចេកវិទ្យា ផ្សព្វផ្សាយចំណេះដឹង និងរួមចំណែកបង្កើតតម្លៃរួមសម្រាប់តំបន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ