កងទ័ពប្រជាជនដើរយ៉ាងរឹងមាំក្រោមទង់ដ៏រុងរឿងរបស់បក្ស

(VOVWORLD) - នេះជាចំណងជើងនៃអត្ថបទរបស់អគ្គលេខាបក្ស លោក តូ ឡឹម ចុះផ្សាយថ្ងៃទី ២១ ខែធ្នូ   ក្នុងឱកាសរំលឹកខួបលើកទី ៨១ នៃការបង្កើតកងទ័ពប្រជាជនវៀតណាម (២២ ធ្នូ ១៩៤៤ –២២ ធ្នូ ២០២៥)។

កងទ័ពប្រជាជនដើរយ៉ាងរឹងមាំក្រោមទង់ដ៏រុងរឿងរបស់បក្ស - ảnh 1អគ្គលេខាបក្ស លោក តូ ឡឹមអញ្ជើញទៅទស្សនា និងចូលរួមពិធីអបអរសាទរខួបលើកទី៨០ នៃកងកម្លាំងប្រដាប់អាវុធនៃតំបន់យោធាលេខ ៩ នៅព្រឹកថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២៥ (រូបថត៖ វ៉ាន់ ហ៊ីវ/VOV)

អត្ថបទនេះបញ្ជាក់ថា ក្នុងដំណើរការអភិវឌ្ឍន៍ កងទ័ពវៀតណាមគឺជាកម្លាំងស្នូល រួមជាមួយបក្សទាំងមូលនិងប្រជាជនទាំងមូល បង្កើតឡើងជ័យជម្នះដ៏រុងរឿងជាច្រើន ក្នុងការតស៊ូរំដោះជាតិ កសាងនិងការពារមាតុភូមិ។ ជ័យជម្នះទាំងនេះគឺជាការបញ្ចូលគ្នានៃកត្តាជាច្រើន ដែលក្នុងនោះ ការដឹកនាំដាច់ខាតនិងដោយផ្ទាល់របស់បក្សលើគ្រប់ទិដ្ឋភាពទាំងអស់ចំពោះកងទ័ព គឺជាកត្តាមានអត្ថន័យសម្រេចចិត្ត។

អត្ថបទបានសង្កត់ធ្ងន់ថា ដើម្បីបន្តរក្សានិងលើកកម្ពស់តួនាទីរបស់កងទ័ពក្នុងការកសាង អភិវឌ្ឍន៍ និងការពារមាតុភូមិក្នុងយុគសម័យថ្មី គណៈកម្មាធិការបក្សកងទ័ព និងកងទ័ពទាំងមូល ត្រូវផ្តោតលើការអនុវត្តភារកិច្ចសំខាន់ៗ ចំនួនបួនប្រកបដោយប្រសិទ្ធភាព។

កងទ័ពប្រជាជនដើរយ៉ាងរឹងមាំក្រោមទង់ដ៏រុងរឿងរបស់បក្ស - ảnh 2អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញថ្លែងមតិណែនាំនៅក្នុងមហាសលើកទី ១២ នៃគណៈកម្មាធិការបក្សកងទ័ព អាណត្តិ ២០២៥-២០៣០ នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា នៅទីក្រុងហាណូយ (រូបថត៖ វ៉ាន់ ហ៊ីវ/VOV)

ទីមួយ ត្រូវតែប្រកាន់ខ្ជាប់ខ្ជួន និងបង្កើនភាពជាអ្នកដឹកនាំដាច់ខាត និងដោយផ្ទាល់របស់បក្ស លើគ្រប់ទិដ្ឋភាពទាំងអស់ចំពោះកងទ័ព។ ក្នុងការអនុវត្តន៍គោលដៅយុទ្ធសាស្ត្រនៃខួបលើកទី ១០០ ក្រោមការដឹកនាំរបស់បក្ស និងខួបលើកទី ១០០ នៃការបង្កើតប្រទេសជាតិ កងទ័ពត្រូវតែជាកម្លាំងស្នូលមួយដែលបន្តផ្តល់ប្រឹក្សាយោបល់ជូនបក្ស និងរដ្ឋដោយចាប់យកឱកាស និងជំនះរាល់បញ្ហាប្រឈម។ ក្នុងពេលជាមួយគ្នានេះ ត្រូវតែបង្កើនការចូលរួមចំណែករបស់ខ្លួនក្នុងការរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់និងពិភពលោក។

ទីពីរ ត្រូវតែផ្តោតលើការកសាងគណៈកម្មាធិការបក្សកងទ័ពដ៏ស្អាតស្អំ រឹងមាំគ្រប់ជ្រុងជ្រោយនិងជាគំរូ។ នេះជាកត្តាសម្រេចចិត្តក្នុងការរក្សាភាពជាអ្នកដឹកនាំដាច់ខាត និងដោយផ្ទាល់របស់បក្សចំពោះកងទ័ព និងធានាថា កងទ័ពត្រូវបំពេញភារកិច្ចទាំងអស់ដោយជោគជ័យ។

កងទ័ពប្រជាជនដើរយ៉ាងរឹងមាំក្រោមទង់ដ៏រុងរឿងរបស់បក្ស - ảnh 3កងទ័ពនៅទ្រឿងសា ឈរយាមការពារអធិបតេយ្យភាពសមុទ្រ (រូបថត៖VOV)

ទីបី បន្តលើកកម្ពស់សមត្ថភាពដឹកនាំដ៏ទូលំទូលាយ និងកម្លាំងប្រយុទ្ធរបស់គណៈកម្មាធិការបក្សកងទ័ព និងប្រសិទ្ធភាពនៃការងារបក្ស និងការងារនយោបាយ។

ទីបួន តស៊ូយ៉ាងម៉ឺងម៉ាត់ដើម្បីកម្ចាត់ការឃុបឃិត   និងសកម្មភាពបំផ្លិចបំផ្លាញរបស់កម្លាំងអរិភាព។

គណៈកម្មាធិការបក្ស អង្គការបក្ស និងភ្នាក់ងារនយោបាយគ្រប់លំដាប់ថ្នាក់ត្រូវតែបន្តជ្រួតជ្រាប និងអនុវត្តន៍យ៉ាងតឹងរ៉ឹង នូវសេចក្តីសម្រេច លេខ ៣៥ របស់ការិយាល័យនយោបាយ ស្តីពីការបង្កើនការការពារមូលដ្ឋានគ្រឹះមនោគមវិជ្ជារបស់បក្ស និងប្រយុទ្ធប្រឆាំងនឹងទស្សនៈខុសឆ្គង និងអរិភាពក្នុងស្ថានភាពថ្មី។

កងទ័ពប្រជាជនដើរយ៉ាងរឹងមាំក្រោមទង់ដ៏រុងរឿងរបស់បក្ស - ảnh 4យុទ្ធជនកងពលលេខ៣១៥ បញ្ជាការដ្ឋានយោធាតំបន់លេខ៥ សាងសង់ផ្ទះសម្រាប់ជនរងគ្រោះដោយទឹកជំនន់នៅដាក់ឡាក់ (រូបថត៖ ថាញ់ឡុង/VOVភាគកណ្តាល)

បញ្ចប់អត្ថបទនេះ លោកអគ្គលេខាបក្សបានអះអាងថា៖ ជាមួយនឹងមោទនភាពចំពោះប្រពៃណីដ៏រុងរឿងនៃរយៈពេល ៨១ ឆ្នាំ របស់កងទ័ពប្រជាជនវៀតណាមដ៏អង់អាចក្លាហាន បក្ស រដ្ឋនិងប្រជាជនតែងតែជឿជាក់ថា កងទ័ពនឹងបន្តរក្សាគុណសម្បត្តិដ៏ល្អរបស់ខ្លួន កសាងកងទ័ពប្រជាជនបដិវត្តន៍ ចំណាននិងទំនើប ការពារមាតុភូមិយ៉ាងរឹងមាំ និងចូលរួមចំណែកក្នុងការកសាងប្រទេសជាតិប្រកបដោយសន្តិភាព វិបុលភាព និងសុភមង្គល់ ក្នុងយុគ្គសម័យថ្មីរបស់ប្រទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ