កំណើនបៃតងគឺជាអនាគតរបស់វៀតណាម

(VOVWORLD) - សមាគមធុរកិច្ចអឺរ៉ុបប្រចាំនៅវៀតណាម (EuroCham) ទើបបានប្រកាសលទ្ធផលនៃការស្ទង់មតិ សន្ទស្សន៍បរិយាកាសធ្វើអាជីវកម្ម (Business Climate Index - BCI) ក្នុងនៃត្រីមាសទី ២ ឆ្នាំ ២០២២ របស់វៀតណាម។
កំណើនបៃតងគឺជាអនាគតរបស់វៀតណាម - ảnh 1 សន្ទស្សន៍បរិយាកាសធ្វើអាជីវកម្មរបស់វៀតណាម ក្នុងត្រីមាសទី ២ ឆ្នាំ ២០២២។ ប្រភព៖ thitruongtaichinhtiente.vn

យោងតាមរបាយការណ៍ បន្ទាប់ពីមានការកើនឡើងនៅក្នុងត្រីមាសទី ១ សន្ទស្សន៍បរិយាកាសធ្វើអាជីវកម្ម ដែលវាយតម្លៃដោយ EuroCham បានធ្លាក់ចុះ ៤,៤ ពិន្ទុភាគរយក្នុងត្រីមាសទី ២ មកត្រឹម ៦៨,៨ ពិន្ទុ។ ប៉ុន្តែ សហគ្រាសជាច្រើននៅតែព្យាករណ៍ថា សេដ្ឋកិច្ចវៀតណាមនឹងមានស្ថេរភាព ឬប្រសើរឡើងនៅក្នុងត្រីមាសទី ៣ ឆ្នាំ ២០២២ ។ មូលហេតុមួយផ្នែកបានមកពីសញ្ញាវិជ្ជមានអំពីយថាទស្សន៍កំណើនបៃតងរបស់វៀតណាម។ លោក Nguyen Hai Minh អនុប្រធានសមាគមធុរកិច្ចអឺរ៉ុបប្រចាំនៅវៀតណាមបានមានប្រសាសន៍ថា៖ “ជាមូលដ្ឋាន សហគ្រាសអឺរ៉ុបនៅតែមានសុទិដ្ឋិនិយមជាក់លាក់ចំពោះកំណើនសេដ្ឋកិច្ចវៀតណាមក្នុងត្រីមាសទី៣។ សហគ្រាសភាគច្រើនជឿជាក់ថានឹងរក្សាទុកនៅដដែល ហើយខ្លះទៀតថែមទាំងបង្កើនទំហំនៃការវិនិយោគក្នុងត្រីមាសទី ៣ ។ ៧៩% នៃថ្នាក់ដឹកនាំសហគ្រាសបានឲុ្យដឹងថា មានការរំពឹងទុកយ៉ាងខ្លាំងចំពោះសក្តានុពលនៃការអភិវឌ្ឍបៃតងរបស់វៀតណាម។ អ្នកចូលរួមស្ទង់មតិជិត ៩០% បានចាត់ទុកថា វៀតណាមគប្បីបង្កើនការអភិវឌ្ឍវិស័យបៃតង ដើម្បីទាក់ទាញទុនវិនិយោគពីបរទេសបន្ថែមទៀត។ កំណើនបៃតងគឺជាអនាគតរបស់វៀតណាម មិនត្រឹមតែសម្រាប់ខឿនសេដ្ឋកិច្ចនិងប្រជាជនប៉ុណ្ណោះទេ ថែមទាំងជួយវៀតណាមផ្លាស់ប្តូរថ្មី និងតភ្ជាប់ជាមួយទីផ្សារធំបំផុតលើពិភពលោកទៀតផង”៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ