កម្មករវៀតណាមនៅលីប៊ីភាគច្រើនជំលៀសទៅអេហ្ស៊ីបបានត្រឡប់មកប្រទេសវិញ
|
កម្មករវៀតណាមនៅលីប៊ីភាគច្រើនជំលៀសទៅអេហ្ស៊ីបបានត្រឡប់មកប្រទេសវិញ |
(VOV)_គិតដល់ម៉ោង២៤ យប់ថ្ងៃទី១៣សីហា តាមម៉ោងតំបន់ គឺម៉ោង៤
ព្រឹក ថ្ងៃទី១៤ សីហានៅវៀតណាម កម្មករវៀតណាមនៅលីប៊ីភាគច្រើន ជំលៀសទៅអេហ្ស៊ីបបានត្រឡប់មកប្រទេសវៀណាមវិញ។ ជើងហោះហើរថ្មី
បំផុត បានស្លាកលេខ MS-960 របស់ក្រុមហ៊ុនអាកាសចរណ៍អេហ្ស៊ីប បានចាកចេញពីព្រលានយន្តហោះអន្តរជាតិទីក្រុងគែ នាម៉ោង២៣ និង៣០នាទីយប់
ថ្ងៃទី១៣សីហាបានដឹកជញ្ជូនកម្មករចំនួន១៤៣នាក់ត្រឡប់មកប្រទេសវិញ។
ដូច្នេះ នាថ្ងៃទី១៣ សីហា មានបន្ថែមកម្មករ២១៤នាក់ចាកចេញពីទីក្រុងគែ ត្រឡប់
មកវៀតណាមវិញ បង្កើនបរិមាណកម្មករបានត្រឡប់មកវៀតណាមវិញ ឡើងដល់
៦៧៧នាក់។
នាគ្រានោះដែរ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅលីប៊ី លោក Dao Duy
Tien បានអោយដឹងថា៖ ពលករវៀតណាមចំនួន៩២នាក់បានជំលៀសទៅ
Tunisia នាថ្ងៃទី១៣សីហា។ ពលករទាំងនេះនឹងបានត្រឡប់មកប្រទេសវៀត
ណាមវិញ នៅលើបណ្ដាជើងហោះហើរពាណិជ្ជកម្ម ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៦សីហា៕