កូរ៉េខាងជើងទទួលបរាជ័យក្នុងការបាញ់កាំជ្រួចមីស៊ីល
![កូរ៉េខាងជើងទទួលបរាជ័យក្នុងការបាញ់កាំជ្រួចមីស៊ីល - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2016_04_15/trieu tien phong ten lua.jpg) |
កូរ៉េខាងជើងទទួលបរាជ័យក្នុងការបាញ់កាំជ្រួចមីស៊ីល (Image: VNA) |
(VOVworld) – ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង Yonhap បានដកស្រង់ប្រភព
ព័ត៌មាននៃក្រុមប្រឹក្សាអគ្គសេនាធិការកងទ័ពចម្រុះ (JCS) នៃប្រទេសនេះ បាន
ឲ្យដឹងថា៖ កូរ៉េខាងជើងបានបាញ់កាំជ្រួចមីស៊ីលចម្ងាយមធ្យោមនាព្រឹកថ្ងៃទី
១៤ មេសា ពីឆ្នេរសមុទ្រប៉ែកខាងកើតប្រទេសនេះ។ ប៉ុន្តែ ការបាញ់កាំជ្រួចនេះ
បានទទួលបរាជ័យ។ ព័ត៌មានពោលខាងលើត្រូវបាននាំចេញក្នុងកាលៈទេសៈ
នាថ្ងៃដដែលកូរ៉េខាងជើងបានរៀបចំពិធីរំលឹកខួបអនុស្សារវរីយ៍លើកទី ១០៤
ថ្ងៃកំណើតអតីត ប្រធាន Kim Il Sung៕