ការងារកុងស៊ុលត្រូវបន្តលើកកំពស់សមត្ថភាពដើម្បីបំពេញតម្រូវការក្នុងស្ថានភាពថ្មី

ការងារកុងស៊ុលត្រូវបន្តលើកកំពស់សមត្ថភាពដើម្បីបំពេញតម្រូវការក្នុងស្ថានភាពថ្មី - ảnh 1
ការងារកុងស៊ុលត្រូវបន្តលើកកំពស់សមត្ថភាពដើម្បីបំពេញតម្រូវការក្នុងស្ថានភាពថ្មី

(VOV)_នារសៀលថ្ងៃទី៧ធ្នូ នៅទីក្រុងហាណូយ នាយកដ្ឋានកុងស៊ុល​ (ក្រសួងការបរទេសវៀតណាម)បានរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៧០ទិវាប្រពៃណី (១៩៤៦
-២០១៦) និងទទួលគ្រឿងឥស្សរិយសយ៍ ​ពលកម្មថ្នាក់​ទីមួយ លើកទី២។​ថ្លែងមតិនៅទី
នេះ អនុរដ្ឋមន្ត្រី​ការបរទេស​ លោក Nguyen Quoc Dung បានអោយដឹងថា៖ ក្នុងរយៈ
ពេល៧០ឆ្នាំកន្លងទៅ នាយកដ្ឋាន​កុងស៊ុលបានសម្រេចភារកិច្ច និងបង្កើតស្នាដៃជា
ច្រើនរួមចំណែកសំខាន់ ក្នុង​ជោគជ័យរួម របស់ផ្នែកកិច្ចការបរទេស ។ អនុរដ្ឋមន្ត្រី​ការ
បរទេស​ លោក Nguyen Quoc Dung បានសង្កត់ធ្ងន់ទៅលើតួនាទីដ៏សែនសំខាន់របស់
កុងស៊ុល ​ហើយស្នើ​ថា៖នាពេលខាងមុខនេះនាយកដ្ឋានកុងស៊ុលត្រូវបន្តសុក្រិតអំពី
ការងាររៀបចំ​ ជំនាញ និងបុគ្គលិកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ