ការបាញ៉រះបានប្រព្រឹត្តិទៅនៅសហរដ្ឋអាមេរិកជាបន្តបន្ទាប់
(VOVWORLD) - "នាវេលាម៉ោង ១៤ និង ២៦ នាទី (ម៉ោងក្នុងតំបន់) បានកើតមានករណីបាញ់រះនៅទីបញ្ចុះសព Graceland ។
ប៉ូលីសស៊ើបអង្កេតកន្លែងកើតហេតុ (រូបថត៖ VNA) |
ប៉ូលីស និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានបញ្ជាក់ថា មានការបាញ់រះមួយបានកើតមានឡើង បណ្តាលឲ្យមនុស្សជាច្រើននាក់រងរបួស នៅក្នុងពិធីបុណ្យសពមួយ ក្នុងរដ្ឋ Wisconsin សហរដ្ឋអាមេរិក កាលពីថ្ងៃទី ២ ខែមិថុនា។
នៅលើបណ្ដាញសង្គម Twitter ទីភ្នាក់ងារប៉ូលីសទីក្រុង Racine បានប្រកាសថា "នាវេលាម៉ោង ១៤ និង ២៦ នាទី (ម៉ោងក្នុងតំបន់) បានកើតមានករណីបាញ់រះនៅទីបញ្ចុះសព Graceland ។ មានជនរងគ្រោះ ប៉ុន្តែមិនទាន់ដឹងចំនួនប៉ុន្មានឡើយ ។ កន្លែងកើតហេតុនៅតែត្រូវបានគេបិទខ្ទប់ និងស្ថិតក្រោមការស៊ើបអង្កេត"។
ក្នុងពេលនោះ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា មានមនុស្សចំនួនប្រាំនាក់បានរងរបួសនៅក្នុងពិធីបុណ្យសពរបស់ Da'Shontay L. King Sr - បុរសម្នាក់ត្រូវបានបាញ់សម្លាប់ដោយប៉ូលីសកាលពីខែមីនាផងដែរ៕