ការលើកលែងទោសគឺជាគោលនយោបាយសន្តោសប្រណីទោស និងមនុស្សធម៌របស់បក្សនិងរដ្ឋវៀតណាម

(VOVWORLD) - នាថ្ងៃទី ៨ សីហា អនុរដ្ឋមន្ត្រីការបរទេសលោក Dang Hoang Giang សមាជិកក្រុមប្រឹក្សាពិគ្រោះលើកលែងទោសឆ្នាំ ២០២៥ (ដំណាក់កាលទី ២)  បានដឹកនាំគណៈប្រតិភូអន្តរផ្នែកទៅពិនិត្យការងារលើកលែងទោសនៅពន្ធនាគារ Thanh Xuan នៃទីក្រុងហាណូយ។

នៅក្នុងជំនួបធ្វើការនេះ អនុរដ្ឋមន្ត្រី លោក Dang Hoang Giang បានអះអាងថា ការលើកលែងទោសគឺជាគោលនយោបាយសន្តោសប្រណី និងមនុស្សធម៌របស់បក្សនិងរដ្ឋ បង្ហាញពីទំនៀមទម្លាប់ល្អរបស់ប្រជាជន វៀតណាម ហើយទទួលបានការចាប់អារម្មណ៍ និងវាយតម្លៃខ្ពស់ពីមតិសាធារណៈជនទាំងក្នុងនិងក្រៅប្រទេស។ ការលើកលែងទោសលើកទី ២ ក្នុងឆ្នាំ ២០២៥ នេះ មានសារសំខាន់ណាស់ ដែលត្រូវបានអនុវត្តក្នុងឱកាសខួបលើកទី ៨០ នៃទិវាបុណ្យជាតិវៀតណាម (២ កញ្ញា ១៩៤៥ - ២ កញ្ញា ២០២៥)។

ការលើកលែងទោសគឺជាគោលនយោបាយសន្តោសប្រណីទោស និងមនុស្សធម៌របស់បក្សនិងរដ្ឋវៀតណាម - ảnh 1អ្នកទោស និងមន្ត្រីនៅពន្ធនាគារ Phu Son ៤។ រូបថត៖ Tran Trang/VNA

លោកអនុរដ្ឋមន្ត្រីបានអះអាងថា លក្ខណៈមនុស្សធម៌ មនុស្សសាស្ត្រនៃការងារលើកលែងទោសមិនត្រឹមតែបង្ហាញតាមរយៈអ្នកទោសដែលបានដោះលែងពីពន្ធនាគារមុនកាលបរិច្ឆែតប៉ុណ្ណោះទេ ថែមទាំងឆ្លុះបញ្ចាំងពីដំណើរការអនុវត្ត និងការរៀបចំទាំងមូលសម្រាប់ការងារលើកលែងទោស ក្នុងនោះតួនាទីរបស់ពន្ធនាគាររួមទាំងពន្ធនាគារ Thanh Xuan មានសារៈសំខាន់ខ្លាំងណាស់។ លោកអនុរដ្ឋមន្ត្រីបានស្នើឱ្យពន្ធនាគារ Thanh Xuan បន្តខិតខំប្រឹងប្រែង សម្របសម្រួលយ៉ាងជិតស្និទ្ធប្រកបដោយសមកាលកម្ម ជាមួយស្ថាប័នអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាពិគ្រោះលើកលែងទោស ក្រសួងការបរទេស និងក្រសួងស្ថាប័នពាក់ព័ន្ធ និងជាពិសេសនៅតាមមូលដ្ឋាន ដើម្បីអនុវត្តការងារលើកលែងទោសនាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ