ជម្លោះហាម៉ាស-អ៊ីស្រាអែល៖ ក្រុម​ហាម៉ាសប្រឆាំងនឹងការរំសាយសព្វាវុធ

(VOVWORLD) - នៅថ្ងៃទី១៤ ខែធ្នូ មេដឹកនាំចលនាអ៊ីស្លាមហាម៉ាស លោក Khalil al-Hayya បានប្រកាសថា ក្រុមនេះមាន "សិទ្ធិស្របច្បាប់" ក្នុងការកាន់កាប់អាវុធ; ហើយបានសង្កត់ធ្ងន់ថា រាល់សំណើណាមួយដែលទាក់ទងនឹងដំណាក់កាលបន្ទាប់នៃកិច្ចព្រមព្រៀងឈប់បាញ់នៅតំបន់ហ្គាហ្សា ត្រូវតែធានាសិទ្ធិនោះ។

កិច្ចព្រមព្រៀងឈប់បាញ់ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក បានចូលជាធរមានចាប់ពីថ្ងៃទី ១០ ខែតុលា បានជួយបញ្ចប់ជម្លោះដែលអូសបន្លាយរយៈពេលជាងពីរឆ្នាំកន្លងទៅរវាងអ៊ីស្រាអែល និងហាម៉ាស។ ទោះជាយ៉ាងណាក៏ដោយ កិច្ចព្រមព្រៀងនេះនៅតែផុយស្រួយ នៅពេលដែលអ៊ីស្រាអែល និងហាម៉ាសស្ទើរតែរាល់ថ្ងៃ ចោទប្រកាន់គ្នាទៅវិញទៅមកអំពីការរំលោភបំពាន។ កិច្ចព្រមព្រៀងឈប់បាញ់មានដំណាក់កាលចំនួន៣។ នៅក្នុងដំណាក់កាលទី១ ក្រុមប្រដាប់អាវុធប៉ាឡេស្ទីនបានសន្យាដោះលែងចំណាប់ខ្មាំងចំនួន ៤៨នាក់ដែលនៅសល់ - រួមទាំងបុគ្គលដែលនៅរស់ និងអ្នកស្លាប់។ រហូតមកដល់ពេលនេះ ហាម៉ាសបានដោះលែងចំណាប់ខ្មាំងនិងសាកសពទាំងអស់ លើកលែងតែសាកសពមួយដែលមិនទាន់រកឃើញ។

ក្នុងដំណាក់កាលទី២ កងទ័ពអ៊ីស្រាអែលនឹងបន្តដកថយពីទីតាំងនានាក្នុងតំបន់ហ្គាហ្សា ហើយត្រូវបានជំនួសដោយកងកម្លាំងរក្សាស្ថិរភាពអន្តរជាតិ ខណៈដែលក្រុមហាម៉ាសនឹងត្រូវការរំសាយសព្វាវុធ។ ដំណាក់កាលទីបីនៃកិច្ចព្រមព្រៀងរួមមានការស្ថាបនាឡើងវិញនូវតំបន់ដែលរងការបំផ្លាញក្នុងអំឡុងពេលប្រតិបត្តិការយោធារបស់អ៊ីស្រាអែលនៅក្នុងតំបន់ហ្គាហ្សា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ