ខិតខំប្រឹងប្រែងពង្រឹង” ទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការ​និងការអភិវឌ្ឍ” រវាងវៀតណាមនិងអាហ្វ្រិកខាងត្បូង

(VOVWORLD) - នាថ្ងៃទី ១៩ ខែវិច្ឆិកាឯកអគ្គរដ្ឋទូត វិសាមញ្ញនិងពេញសមត្ថភាពវៀតណាមប្រចាំនៅអាហ្វ្រិកខាងត្បូង លោក Hoang Van Loi បានជូនសារតាំងរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong ឡើងប្រធានាធិបតីអាហ្វ្រិកខាងត្បូងលោក Cyril Ramaphosa។
ខិតខំប្រឹងប្រែងពង្រឹង” ទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការ​និងការអភិវឌ្ឍ” រវាងវៀតណាមនិងអាហ្វ្រិកខាងត្បូង - ảnh 1 ឯកអគ្គរដ្ឋទូត វិសាមញ្ញនិងពេញសមត្ថភាពវៀតណាមប្រចាំនៅអាហ្វ្រិកខាងត្បូង លោក Hoang Van Loi បានជូនសារតាំង ឡើងប្រធានាធិបតីអាហ្វ្រិកខាងត្បូងលោក Cyril Ramaphosa

ថ្លែងនៅក្នុងពិធីប្រគល់សារតាំង លោកឯកអគ្គរដ្ឋទូត Hoang Van Loi បានអះអាងថាលោកនឹងខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីរួមចំណែកដល់ការអភិវឌ្ឍទំនាក់ទំនងសាមគ្គីភាពនិងមិត្តភាពជាប្រពៃណីរវាងប្រជាជននៃប្រទេសទាំងពីរ ដោយរួមចំណែកពង្រឹងបន្ថែមទៀត ទំនាក់ទំនងភាពជាដៃគូ ដើម្បីកិច្ចសហប្រតិបត្តិការ និងភិវឌ្ឍន៍ ដែលបានបង្កើតឡើងកាលពីឆ្នាំ ២០០៤ ក៏ដូចជាចូលរួមចំណែកជំរុញទំនាក់ទំនងរវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងអាហ្វ្រិកខាងត្បូងផងដែរ។ ជាការឆ្លើយតបលោកប្រធានាធិបតី Cyril Ramaphosa បាន អបអរចំពោះ ទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងត្រូវបានពង្រឹងនិងអភិវឌ្ឍន៍ដោយឥតឈប់ឈរនៅក្នុងពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ