UNDP ស្វាគមន៍ចំពោះការចូលរួមរបស់វៀតណាមក្នុងយន្តការសិទ្ធិមនុស្សអន្តរជាតិ

(VOVWORLD) - ក្នុងឱកាសទិវាសិទ្ធិមនុស្សពិភពលោក (១០ ធ្នូ) នៅក្នុងអទ្ថបទមួយលើគេហទំព័ររបស់កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ប្រចាំនៅវៀតណាម លោកស្រី Sabina Stein ប្រធានផ្នែកអភិបាលកិច្ចនិងការចូលរួម (UNDP Vietnam) បានឲ្យដឹងថា៖ ទីភ្នាក់ងារនេះស្វាគមន៍ចំពោះការសន្យាសហប្រតិបត្តិការអណ្តរជាតិរបស់វៀតណាមក្នុងការធានា និងជំរុញសិទ្ធិមនុស្ស; បញ្ជាក់ពីការចូលរួមក្នុងយន្តការការពារសិទ្ធិមនុស្ស និងការជំរុញកិច្ចសន្ទនាពហុភាគី គឺជាភស្តុតាងនៃកិច្ចសហប្រតិបត្តិការសិទ្ធិមនុស្សអន្តរជាតិយូរអង្វែងរបស់វៀតណាម។

លោកស្រី Sabina Stein បានឲ្យដឹងថា ឆ្នាំ ២០២៥ នឹងនាំមកនូវឱកាសជាច្រើនសម្រាប់ការសន្ទនាអំពីសិទ្ធិមនុស្សសម្រាប់វៀតណាម នៅពេលដែលវៀតណាមត្រូវបានរំពឹងថានឹងមានរបាយការណ៍ជាតិស្តីពីការអនុវត្តអនុសញ្ញាសិទ្ធិមនុស្ស។ វៀតណាមត្រៀមខ្លួនជាស្រេចដើម្បីចូលរួមប្រកបដោយលក្ខណៈស្ថាបនាទៅក្នុងកិច្ចសន្ទនាសិទ្ធិមនុស្សជាមួយសហគមន៍អន្តរជាតិ។ ភារកិច្ចសំខាន់បំផុតគឺសកម្មភាពជាក់ស្តែងដើម្បីលើកកំពស់ជីវភាពរស់នៅរបស់ប្រជាជន ហើយ UNDP ត្រៀមខ្លួនជាស្រេចដើម្បីគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាម។

UNDP ស្វាគមន៍ចំពោះការចូលរួមរបស់វៀតណាមក្នុងយន្តការសិទ្ធិមនុស្សអន្តរជាតិ - ảnh 1សម័យប្រជុំរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស។ រូបថត៖ VNA

តួនាទីជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (២០២៣-២០២៥) គឺជាសញ្ញាមួយទៀតដែលបង្ហាញពីការសន្យារបស់វៀតណាមចំពោះកិច្ចសហប្រតិបត្តិការសិទ្ធិមនុស្សអន្តរជាតិ។ ក្នុងអាណត្តិរបស់ខ្លួន វៀតណាមបានឧបត្ថម្ភដំណោះស្រាយរំលឹកខួបលើកទី ៧០ នៃសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស (UDHR) និងអំពាវនាវឱ្យមានវិធីសាស្រ្តអភិក្រមដោយផ្អែកលើសិទ្ធិមនុស្ស ចំពោះសកម្មភាពស្តីពីការប្រែប្រួលអាកាសធាតុ។ ឆ្ពោះទៅអនាគត វៀតណាមបានប្រកាសឈរឈ្មោះសម្រាប់អាណត្តិទីពីរក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្ស (២០២៦-២០២៨) ដោយបង្ហាញពីចេតនាបន្តចូលរួមយ៉ាងសកម្មនៅក្នុងប្រព័ន្ធសិទ្ធិមនុស្សអន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ