ខេត្តក្វាងនិញ ទទួលរលកវិនិយោគក្នុងវិស័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា

(VOVWORLD) - ខេត្តក្វាងនិញ ទើបតែបានផ្តល់វិញ្ញាបនបត្រវិនិយោគដល់គម្រោងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាចំនួន ៧ ដែលមានដើមទុនវិនិយោគសរុបជាង ១៦ ទ្រីលានដុង (ស្មើនឹងជាង ៦០៧ លានដុល្លារអាមេរិក)។ 
ខេត្តក្វាងនិញ ទទួលរលកវិនិយោគក្នុងវិស័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា - ảnh 1សន្និសីទជំរុញការវិនិយោគលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលនៅខេត្តក្វាងនិញ បានធ្វើឡើងនៅថ្ងៃទី ២៤ ខែវិច្ឆិកា។ (រូបថត៖VOV)
ក្នុងនោះ គម្រោងចំនួន ៣ មានទុនវិនិយោគខ្ពស់បំផុត ចាប់ពី ១៣០ - ២០០ លានដុល្លារអាមេរិក រួមមាន៖ គម្រោងចិញ្ចឹម គោទឹកដោះ និងកែច្នៃទឹកដោះគោដោយបច្ចេកវិទ្យាខ្ពស់ Dam Ha-Quang Tan; កំពង់ ផែទន្លេ Chanh លេខ៣; គម្រោងមជ្ឈមណ្ឌលប្រព្រឹត្តកម្មកាកសំណល់រឹង ការដាំដើម ឈើហូបផ្លែ បន្លែស្អាតដែលមានគុណភាពខ្ពស់ និងឧទ្យានបៃតងនៅក្នុងឃុំ Thong Nhat។
ខេត្តក្វាងនិញ ទទួលរលកវិនិយោគក្នុងវិស័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា - ảnh 2ខេត្តក្វាងនិញ បានផ្តល់វិញ្ញាបនបត្រវិនិយោគដល់គម្រោងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាចំនួន ៧ ដែលមានដើមទុនវិនិយោគសរុបជាង ៦០៧ លានដុល្លារអាមេរិក។ (រូបថត៖ VOV)
គម្រោងទាំង ៧ ដែលទទួលបានវិញ្ញាបនបត្រវិនិយោគលើកនេះ សុទ្ធតែស្ថិតនៅ ក្នុងគោលដៅរបស់ខេត្តក្វាងនិញ ក្នុងការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ ដោយទាក់ ទាញសហគ្រាសធំៗ និងសាជីវកម្មបច្ចេកវិទ្យាឈានមុខគេ ឲ្យមកស្រាវជ្រាវ អនុវត្តន៍ និងវិនិយោគលើបច្ចេក
វិទ្យាឌីជីថល បច្ចេកវិទ្យាខ្ពស់ក្នុងការផលិត និងកែច្នៃ ឧស្សាហកម្មគាំទ្រ សេដ្ឋកិច្ចវិលជុំ បច្ចេកវិទ្យាចិញ្ចឹមគ្រឿងសមុទ្រនិងជលផលឆ្លាតវៃ។ លោក Bui Van Khang ប្រធានគណៈកម្មាធិការប្រជាជនខេត្តក្វាងនិញ បានសង្កត់ធ្ងន់ថា៖
“ខេត្តក្វាងនិញ សង្ឃឹមថា សហគមន៍ធុរកិច្ច វិនិយោគិន អ្នកវិទ្យាសាស្ត្រ និងអ្នកជំនាញ នឹងចូលរួមគ្នាស្រាវជ្រាវ ស្នើ និងអនុវត្តន៍គម្រោងស្តីពីវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថល; បង្កើតផលិតផល និងសេវាកម្ម ដែលមានតម្លៃបន្ថែមខ្ពស់ ដោយភ្ជាប់ទៅនឹងខ្សែសង្វាក់តម្លៃសកល លើកកម្ពស់ការ អភិវឌ្ឍសេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចចែករំលែក សេដ្ឋកិច្ចវិលជុំ សេដ្ឋកិច្ច ពេលយប់ និងគំរូអភិវឌ្ឍន៍ប្រកបដោយចីរភាពផ្សេងទៀត”។
ខេត្តក្វាងនិញ ទទួលរលកវិនិយោគក្នុងវិស័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា - ảnh 3សហគ្រាសនានាបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យបណ្តុះបណ្តាល ជំរុញប្រព័ន្ធអេកូឡូស៊ីឌីជីថល... (រូបថត៖VOV)
ក្នុងឱកាសនេះ ខេត្តក្វាងនិញ និងវិនិយោគិន ដៃគូក្នុងស្រុក និងបរទេស បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MOU) ជាច្រើនសម្រាប់កិច្ចសហ ប្រតិបត្តិការនាពេលខាងមុខ។ លោក Kim Jong Tae អគ្គនាយកក្រុមហ៊ុន VIN GRP បានមានប្រសាសន៍ថា៖
“នាពេលខាងមុខ យើងនឹងវិនិយោគលើគម្រោង Ha Long IIDP ដែលមានផ្ទៃដី ៣០០ ហិកតា ដើម្បីអភិវឌ្ឍន៍គម្រោងសមាសភាគជំនាញខាងកីឡា សេវាកម្មហិរញ្ញវត្ថុ ទ្រព្យសម្បត្តិឌីជីថល... ដើម្បីនាំមកនូវផលិតផល និងសេវាកម្មថ្មីៗ និងទាក់ទាញ ដល់ទីក្រុងហាឡុង”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ