គណៈកម្មការសភាជាន់ទាបអាមេរិកអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់

គណៈកម្មការសភាជាន់ទាបអាមេរិកអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ - ảnh 1
រោងចក្រនុយក្លេអ៊ែរ Arak របស់អ៊ីរ៉ង់ (រូបថតៈ wikipedia)


(VOVworld)-នាថ្ងៃទី៧មករា គណៈកម្មាធិការកិច្ចការបរទេសនៃសភាជាន់ទាប អាមេរិកបានអនុម័តលើ សេចក្តីព្រាងច្បាប់ដោយប្រគល់ឲ្យរដ្ឋសភានូវសិទ្ធិឃ្លាំ មើលខ្លាំងជាងចំពោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់។ សេចក្តីព្រាងច្បាប់នេះ នឹង មានសិទ្ធិហាមលុបបំបាត់ឈ្មោះបុគ្គលនិងអង្គការហិរញ្ញវត្ថុបរទេសចេញពីបញ្ជី
ឈ្មោះ ខ្មៅរបស់ក្រសួងហិរញ្ញវត្ថុអាមេរិក លុះត្រាដែលប្រធានាធិបតីបានបញ្ជាក់
ជាមួយរដ្ឋសភាថា មុខសញ្ញាទាំងអស់នេះគឺមិនទាក់ទិនទៅនឹងកម្មវិធីកាំជ្រួច មីស៊ីលរបស់អ៊ីរ៉ង់និងបណ្តាសកម្មភាពភេរវកម្មឡើយ។ ថ្លែងមតិជាមួយមជ្ឈដ្ឋាន
ព័ត៌​មាននាថ្ងៃដដែល រដ្ឋមន្ត្រីការបរទេសអាមេរិកលោក John Kerry បានឲ្យដឹង
ថា ការអនុវត្តកិច្ចព្រមព្រៀងនុយក្លេអ៊ែរអាចនឹងប្រព្រឹត្តទៅនាប៉ុន្មានថ្ងៃខាងមុខ ប្រសិនបើកិច្ចការនានាដំណើរការរលូន។​តាមអ្នកប្រមុខការទូតរូបនេះ ថា លោក
បានពិភាគ្សាជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Mohammad Javad Zarif ហើយ
ទទួលបានការសន្យាថា នឹងសម្រេចរាល់ការសន្យាអំពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ
របស់ខ្លួនយ៉ាងឆាប់បំផុត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ