គំរោងការណ៍“ជួយឧបត្ថម្ភសមត្ថភាពអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍យុវជនវៀតណាមត្រូវបានអនុវត្តក្នុងទូទាំងប្រទេស
|
គំរោងការណ៍៖ “ជួយឧបត្ថម្ភសមត្ថភាពអនុវត្ត យុទ្ធសាស្ត្រអភិវឌ្ឍន៍យុវជនវៀតណាម ដំណាក់កាល ២០១១ -២០២០”(http://www.vietnamplus.vn) |
នាព្រឹកថ្ងៃទី ២២ សីហា នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅ ពិធីអនុវត្តនិងចុះ
ហត្ថលេខាអនុវត្ត គំរោងការណ៍៖ “ជួយឧបត្ថម្ភសមត្ថភាពអនុវត្ត យុទ្ធសាស្ត្រអភិវឌ្ឍន៍យុវជនវៀតណាម ដំណាក់កាល ២០១១ -២០២០”។ គំរោងការណ៍ “ជួយឧបត្ថម្ភសមត្ថភាពអនុវត្ត យុទ្ធសាស្ត្រអភិវឌ្ឍន៍យុវជនវៀតណាម ដំណាក់កាល ២០១១
-២០២០” ត្រូវបានអនុវត្តក្នុងទូទាំងប្រទេស ពីឆ្នាំ ២០១២ -២០១៦ ដោយការជួយឧបត្ថម្ភរបស់មូលនិធិចំនួនប្រជាជននៃអង្គការសហប្រជាជាតិប្រចាំនៅវៀតណាម
ជាមួយទុន ODA ឥតសំណងសរុបចំនួន ៩០០ ពាន់ដុល្លាអាមេរិកនិងទុនបដិភាគចំនួន ១៥០ ពាន់ដុល្លារអាមេរិក។ គំរោងការណ៍នេះ រួមចំណែកអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៏យុវជនវៀតណាម តាមរយះការរួមសហការអន្តរស្ថាប័ន និងចលនាអនុវត្តគោលនយោបាយ ដើម្បីដោះស្រាយបណ្ដាតម្រូវការរបស់យុវជន អំពីការថែទាំសុខភាពបន្តពូជ បង្ការប្រឆាំង HIV …។ល៕