ឆ្នាំមិត្តភាពវៀតណាម-ឥណ្ឌាបានបិទ

ឆ្នាំមិត្តភាពវៀតណាម-ឥណ្ឌាបានបិទ - ảnh 1
ឆ្នាំមិត្តភាពវៀតណាម-ឥណ្ឌាបានបិទ


        VOV-នាយប់ថ្ងៃទី៩មករានៅក្រុង New Delhi បានប្រព្រឹត្តទៅពិធីបិទ​ឆ្នាំ
​មិត្តភាព​វៀតណាម-ឥណ្ឌា២០១២។ ថ្លែងមតិនៅពិធី អនុរដ្ឋមន្ត្រីការបរទេស
​វៀត​ណាម​លោក Bui Thanh Son បានសំដែងបំណងចង់បង្កើនកិច្ច
សហប្រតិបត្តិការ​ជាមួយ​ឥណ្ឌាក្នុងបណ្ដាវិស័យដែលឥណ្ឌាមានឧត្តមភាព
ដូចជាអប់រំបណ្ដុះបណ្ដាល វិទ្យាសាស្ត្របច្ចេកវិទ្យាជាដើម។ អនុរដ្ឋមន្ត្រី
ការបរទេសឥណ្ឌា Sanjay Singh បានសំដែងការពេញចិត្តអំពីជោគជ័យរបស់
ឆ្នាំមិត្តភាពវៀតណាម-ឥណ្ដា២០១២​កន្លងទៅនិងការអភិវឌ្ឍន៍យ៉ាងសកម្ម
នៃទំនាក់ទំនងមិត្តភាពជាប្រពៃណីនិង​សហប្រតិបត្តិការដ៏ល្អប្រសើរវាង
ប្រទេសទាំងពីរក្នុងរយៈពេល៤០ឆ្នាំកន្លងមក ពិសេសគឺតាំងពីពេលប្រទេស
ទាំងពីរបង្កើតទំនាក់ទំនងដៃគូរយុទ្ធសាស្ត្រនាឆ្នាំ​២០០៧។ អនុរដ្ឋមន្ត្រី
ការបរទេសឥណ្ឌាបានចាត់ទុកថា​លទ្ធផលសកម្មនោះនឹង​បង្ក​កំលាំងឲ្យការ
អភិវឌ្ឍន៍ថែមទៀតទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេស​ទាំង​ពីរអំពី
នយោបាយសេដ្ឋកិច្ច សន្តិសុខ-ការពារជាតិវិទ្យាសាស្ត្របច្ចេកវិទ្យា​ក្នុង​រយៈ
ពេលខាងមុខ៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ