|
ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមលោក Nguyen Thien Nhan ទទួលជួបសន្ទនាជាមួយអនុប្រធានរណសិរ្សមាតុភូមិចិនលោក Wang Jia Rui (VOV) |
Vovworld-ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមលោក
Nguyen Thien Nhan បានអះអាងដូច្នេះនៅពិធីទទួលជួបសន្ទនាជាមួយអនុប្រធានរណសិរ្សមាតុភូមិចិនលោក Wang Jia Rui ព្រឹកថ្ងៃទី១៩ធ្នូ។ នៅពិធីទទួលជួបសន្ទនា ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមលោក Nguyen Thien
Nhan បានអះអាងថាឆ្នាំ២០១៣ជាឆ្នាំមានបណ្ដាដំណើរទស្សនកិច្ចថ្នាក់ជាន់ខ្ពស់
របស់ថ្នាក់ដឹកនាំរដ្ឋរដ្ឋាភិបាលនៃប្រទេសទាំងពីរ។ ការដែលគណៈប្រតិភូគណៈ
កម្មាធិការរណសិរ្សមាតុភូមិចិនមកបំពេញទស្សនកិច្ចនៅវៀតណាមនឹងរួម
ចំណែកបង្កើនទំនាក់ទំនងមិត្តភាពសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ រីឯ
លោក Wang Jia Rui បានថ្លែងអំណរគុណដ៏ស្មោះត្រង់ចំពោះលោកប្រធាន Nguyen
Thien Nhan និងថ្នាក់ដឹកនាំវៀតណាមដែលបានលៃទុកពេលវេលាទទួលជួបសន្ទនា
ជាមួយគណៈប្រតិភូនិងជឿជាក់ថា ក្នុងរយៈពេលខាងមុខកិច្ចសហប្រតិបត្តិការ
រវាងប្រទេសទាំងពីរកាន់តេបានអភិវឌ្ឍន៍ចីរភាពយូរអង្វែងជឿនលឿនដើម្បីផល
ប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ៕