ជនវៀតណាមនៅឯបរទេសទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណី
 |
ជនវៀតណាមនៅឯបរទេសទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណី |
(VOV)_អបអរសាទរបក្ស-អបអរសាទរនិទាឃរដូវ -សាមគ្គីភាពសហគមន៍ -
ឆ្ពោះទៅស្រុកកំណើត ជាប្រធានបទនៃកម្មវិធីជួបប្រាស្រ័យ ក្នុងឱកាសបុណ្យចូល
ឆ្នាំថ្មីប្រពៃណីវៀតណាម ដែលបានប្រារព្វឡើង នាយប់ថ្ងៃទី៣១មករា នៅទីក្រុង
វៀងច័ន្ទ (ឡាវ)។ ក្នុងបរិយាកាសកក់ក្តៅ បងប្អូនអាណិកជន និងបណ្ដាកម្មាភិបាល
បុគ្គលិកស្ថានទូតវៀតណាម និងស្ថាប័នដំណាងនានា ជល់កែវជូនពរឆ្នាំថ្មី ច្រៀង
បទចម្រៀងនានាលើកសរសើរភាពស្រស់ស្អាតស្រុកកំណើត ប្រទេសជាតិ។
លោកស្រី Nguyen Thi Nuong អាណិកជនវៀតណាមនៅទីក្រុងវៀងច័ន្ទ បានអោយ
ដឹងថា៖
“ បណ្ដាស្ថាប័ន ស្ថានទូតបានរៀបចំបុណ្យចូលឆ្នាំថ្មីនេះសំរាប់សហគមន៍
យើងខ្ញុំ ដើម្បីឆ្ពោះទៅស្រុកកំណើត ដើម្បីកូនចៅយើងខ្ញុំបានទទួលបុណ្យចូលឆ្នាំ
ថ្មី។ យើងខ្ញុំសប្បាយរីករាយ និងមោទនខ្លាំងណាស់។”
ក៏ក្នុងឱកាសទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណី ស្ថានទូតវៀតណាមប្រចាំនៅអង់គ្លេស ឥណ្ឌូនេស៊ី សិង្ហបុរីនិងអ៊ីតាលី បានរៀបចំកម្មវិធីទទួលបុណ្យចូលឆ្នាំថ្មី ឆ្នាំវកអដ្ឋស័ក២០១៦ផងដែរ៕