ជម្រុញកិច្ចសហប្រតិបត្តិការអន្តរសភាសំដៅទប់ទល់ជាមួយបម្រែបម្រួលអាកាសធាតុ
(VOVWORLD) -នារសៀលថ្ងៃទី៤ឧសភានៅទីក្រុងហាណូយ ប្រធានគណៈកម្មាធិការ កិច្ចការបរទេសនៃរដ្ឋសភា លោក Nguyen Van Giau បានអញ្ជើញជាអធិបតីជំនួប ជួបសំណេះសំណាលជាមួយឯកអគ្គរដ្ឋទូត ប្រធានតំណាងស្ថាប័នការទូតនៃប្រ ទេសជាសមាជិកសហភាពអន្តរសភាពិភពលោក (IPU) តំបន់អាស៊ី-ប៉ាស៊ីហ្វិក។
ប្រធានគណៈកម្មាធិការ កិច្ចការបរទេសនៃរដ្ឋសភា លោក Nguyen Van Giau (រូបថតៈPhương Hoa/TTXVN ) |
នៅ ទីនេះ លោក Nguyen Van Giau បានឲ្យដឹងថា តាមរបៀបវារៈ ឆ្នាំ២០១៧នេះ សហ ភាពអន្តរសភានឹងរៀបចំសន្និសីទជាច្រើន។ ក្នុងនោះ សន្និសីទជំនាញ IPU តំបន់ អាស៊ីប៉ាស៊ីហ្វិកស្តីពី “ទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ សកម្មភាពរបស់អ្នកតាក់តែងច្បាប់សំដៅអនុវត្តគោលដៅអភិវឌ្ឍន៍និរន្តរភាព” ដោយរដ្ឋសភាទទួលរៀបចំ ចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១៣ឧសភាឆ្នាំ២០១៧នៅទីក្រុងហូជីមិញ។ លោក Nguyen Van Giau បានអះអាងថា សន្និសីទនេះជាវេទិកាសម្រាប់សភាក្នុងតំបន់ អ្នកធ្វើ ហិរញ្ញប្បទាន និងអង្គការអន្តរជាតិ ចែករំលែកបទពិសោធន៍ រួមចំណែកលើកកំពស់ តួនាទីរបស់វៀតណាមលើឆាកអន្តរជាតិ៕