ជំរុញការជួបប្រាស្រ័យទាក់ទង និងចែករំលែកគ្នារវាងអតីតយុទ្ធជនវៀតណាមនិងអាមេរិក
(VOVWORLD) -នារសៀលថ្ងៃទី៦ ខែមិនា នៅរដ្ឋធានីហាណូយ សមាគមន៍ វៀតណាម-អាមេរិកចំណុះសម្ព័ន្ធនៃបណ្តា អង្គការមិត្តភាពវៀតណាម បានប្រារព្ធជំនួបសន្ទនាក្រោមប្រធានបទ “មេរៀនពីអតីតកាល និងកសាង អនគតកាលយ៉ាងល្អប្រសើរថែមទៀត ”។
ជំរុញការជួបប្រាស្រ័យទាក់ទង និងចែករំលែកគ្នារវាងអតីតយុទ្ធជនវៀតណាមនិងអាមេរិក |
ក្នុងជំនួបសន្ទនានេះ អតីតយុទ្ធជនវៀតណាម និងអាមេរិក បានផ្លាស់ប្តូរ និងចែក រំលែកអំពីការលះបង់ និង ការឈឺចាប់ដែលបង្កើតឡើងដោយសង្គ្រាមក្នុងអតីតកាល ហើយភាគីទាំងពីរថ្លែងបំណងប្រាថ្នាចង់បានអនាគតមួយដ៏ល្អប្រសើរថែមទៀត ដែល សមស្របនឹងការរីកចំរើនយ៉ាងខ្លាំងក្លានៃទំនាក់ទំនងវៀតណាម និងអាមេរិក។ នាពេល ខាងមុខ អតីតយុទ្ធជននៃប្រទេសទាំងពីរបន្តធ្វើរួមដំណើរក្នុងការជួយឧបត្ថម្ភគាំទ្រ ខាងមនុស្សធម៌ ព្រមទាំងពុះពារផលវិបាកពីសង្គ្រាម និង សហប្រតិបត្តិការដើម្បី ការអភិវឌ្ឍរួមគ្នាផងដែរ៕