ជំរុញនវានុវត្តន៍និងការធ្វើបរិវត្តកម្មឌីជីថលនៅក្នុងសាលារៀន
(VOVWORLD) - លោកអគ្គលេខាបក្ស តូ ឡឹម ក៏បានស្នើឲ្យអាជ្ញាធរ និងផ្នែក អប់រំ បន្តធ្វើទំនើបកម្ម លើកកំពស់គុណភាពនៃការអប់រំ និងបណ្តុះបណ្តាល ព្រមទាំងអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវសេចក្តីសម្រេចចិត្តលេខ ៥៧ របស់ការិយាល័យនយោបាយ ស្តីពីរបកគំហើញក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការធ្វើបរិវត្តកម្មឌីជីថលជាតិផងដែរ។
អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម បានអញ្ជើញទៅទស្សនានិងប្រគល់បន្ទប់អនុវត្តន៍ការអប់រំ STEM ដល់សាលារៀនចំនួន ២ នៅរដ្ឋធានីហាណូយ។ (រូបថត៖ VOV) |
ឆ្ពោះទៅការរំលឹកខួបលើកទី ១៣៥ ទិវាកំណើតរបស់លោកប្រធានហូជីមិញ (ថ្ងៃទី ១៩ ឧសភា ឆ្នាំ ១៨៩០ - ថ្ងៃទី ១៩ ឧសភា ឆ្នាំ ២០២៥) នៅទីក្រុងហាណូយ អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម បានអញ្ជើញទៅទស្សនា និងប្រគល់បន្ទប់អនុវត្តន៍ការអប់រំ STEM ដល់វិទ្យាល័យហាណូយ - Amsterdam និងអនុវិទ្យាល័យ Cau Giay។ នេះគឺជាគ្រឹះស្ថានអប់រំប្រកបដោយគុណភាពខ្ពស់ឈានមុខគេចំនួនពីរ នៅទីក្រុងហាណូយ។
នៅក្នុងពិធី លោកអគ្គលេខាបក្ស តូ ឡឹម ក៏បានប្រគល់អាហារូបករណ៍ចំនួន ២០០ កញ្ចប់ជូនសិស្សឆ្នើមនៃសាលាទាំងពីរផងដែរ។ លោកអគ្គលេខាបក្ស បានសង្កត់ធ្ងន់ថា៖
“គោលដៅរបស់បក្សគឺកសាងប្រព័ន្ធអប់រំថ្មី គ្រប់ជ្រុងជ្រោយ ដែលស្មើរនឹងកម្រិតពិភពលោក ប៉ុន្តែត្រូវតែរក្សានូវអត្តសញ្ញាណវប្បធម៌របស់វៀតណាម។ យើងត្រូវបណ្ដុះបណ្ដាលជំនាន់វ័យក្មេងដែលមិនត្រឹមតែមានបញ្ញាឆ្លាតវៃប៉ុណ្ណោះទេ ថែមទាំងមានរាងកាយល្អបំផុត សម្បូរទៅដោយអត្តសញ្ញាណវប្បធម៌ ដើម្បីមានសមត្ថភាពគ្រប់គ្រាន់ ប្រកួតប្រជែងជាមួយមហាអំណាចពិភពលោក បញ្ជាក់ពីឋានៈរបស់ប្រទេសជាតិលើឆាកអន្តរជាតិ។ ប្រព័ន្ធអប់រំត្រូវតែមានការកែទម្រង់យ៉ាងទូលំទូលាយ ដោយផ្តោតលើការអភិវឌ្ឍជំនាញច្នៃប្រឌិត STEM ភាសាបរទេស ជំនាញឌីជីថល បច្ចេកវិទ្យាទំនើប ហើយត្រូវចេះរីករាយជាមួយតន្ត្រី។ ប្រទេសជាតិមានសន្តិភាពនិងការបង្រួបបង្រួមហើយ ក្នុងបរិយាកាសនេះ ខ្ញុំសង្ឃឹមថា ក្មួយៗនឹងបន្តសិក្សា និងក្លាយជាយុវជនថ្មី យុវជននៃសម័យកាល ឈានទៅដល់ការអប់រំទំនើបរបស់ពិភពលោក”។
ក្នុងឱកាសនេះដែរ លោកអគ្គលេខាបក្ស តូ ឡឹម ក៏បានស្នើឲ្យអាជ្ញាធរ និងផ្នែក អប់រំ បន្តធ្វើទំនើបកម្ម លើកកំពស់គុណភាពនៃការអប់រំ និងបណ្តុះបណ្តាល ព្រមទាំងអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវសេចក្តីសម្រេចចិត្តលេខ ៥៧ របស់ការិយាល័យនយោបាយ ស្តីពីរបកគំហើញក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការធ្វើបរិវត្តកម្មឌីជីថលជាតិផងដែរ៕