ខេត្តក្វាងនិញ បើកការដ្ឋានសាងសង់និងសម្ពោធគម្រោងសំខាន់ៗចំនួន ៣១

(VOVWORLD) - រួមជាមួយនឹងសំណង់និងគម្រោងទ្រង់ទ្រាយធំជាច្រើនទូទាំងប្រទេស ដែលត្រូវ បានបើកការដ្ឋានសាងសង់និងសម្ពោធដើម្បីអបអរសាទរមហាសន្និបាតទូទាំងប្រទេសលើកទី ១៤ របស់បក្សនោះ នាព្រឹកថ្ងៃទី ១៩ ខែធ្នូ ខេត្តក្វាងនិញ បានបើកការដ្ឋាន សាងសង់និងសម្ពោធគម្រោង និងសំណង់សំខាន់ៗចំនួន ៣១ ក្នុងពេលដំណាលគ្នា។

ខេត្តក្វាងនិញ បើកការដ្ឋានសាងសង់និងសម្ពោធគម្រោងសំខាន់ៗចំនួន ៣១  - ảnh 1ពិធីបើកការដ្ឋានសាងសង់តំបន់សេវាកម្មទេសចរណ៍ចម្រុះលំដាប់ខ្ពស់ នៅក្នុងតំបន់សេដ្ឋកិច្ចVan Don។ (រូបថត៖ baodautu.vn)
គម្រោងសំខាន់ៗដែលត្រូវបានអនុវត្តន៍នៅក្នុងឱកាសនេះ ស្ថិតនៅក្នុងវិស័យ សុខាភិបាល ការអប់រំ លំនៅដ្ឋានសង្គម ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន សេវាកម្ម ទេសចរណ៍ រមណីយដ្ឋាន និងការកម្សាន្តលំដាប់ខ្ពស់ ដោយមានការវិនិយោគ សរុបជាង ៣៩០ ទ្រីលានដុង។ ក្នុងនោះ គម្រោងដ៏លេចធ្លោមួយចំនួន គឺគម្រោងតំបន់ សេវាកម្មទេសចរណ៍ចម្រុះលំដាប់ខ្ពស់ Van Don ដែលមានផ្ទៃដី ២៤៤ ហិកតា ជាមួយ នឹងការវិនិយោគសរុបប្រហែល ២ ពាន់លានដុល្លារអាមេរិក; តំបន់ទេសចរណ៍ រមណីយដ្ឋាននិងកំសាន្ត Crystal Holidays Harbour Van Don ដែលមានបន្ទប់ សណ្ឋាគារជិត ១០០០ និងអាផាតមិនទេសចរណ៍ដែលបំពេញតាមស្តង់ដារអន្តរ ជាតិផ្កាយ ៥។
“យើងពិតជារីករាយណាស់ចំពោះការអភិវឌ្ឍនៃតំបន់ពិសេស Van Don។ ពីមុន កន្លែងនេះគឺជាវាលភក់ ហើយយើងមិនដែលស្រមៃថា Van Don នឹងមានអាកាស យានដ្ឋាន និងគម្រោងធំៗដូចនេះទេ”។
“គម្រោងដែលបានបើកការដ្ឋានសាងសង់ទាំងនេះ នឹងបង្កើតមុខមាត់ថ្មីសម្រាប់ តំបន់ Van Don បង្កើតប្រាក់ចំណូលបន្ថែម បង្កើតការងារធ្វើសម្រាប់ប្រជាជន ហើយ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនៃតំបន់នេះ”។
គម្រោងដែលត្រូវបានបើកការដ្ឋានសាងសង់និងសម្ពោធក្នុងឱកាសនេះមាន អត្ថនន័យយុទ្ធសាស្ត្រ ដោយផ្លាស់ប្តូរមុខមាត់ទីក្រុងជាជំហានៗ ពង្រីកលំហអភិវឌ្ឍន៍ និងបង្កើតមូលដ្ឋានគ្រឹះសម្រាប់កំណើនសេដ្ឋកិច្ចសង្គមរបស់ខេត្ត ក្វាងនិញ ក្នុង ដំណាក់កាលបន្ទាប់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ