ត្រីមាសទី១៖ការនាំចេញហួសកំរិតទៅអាមេរិក៤ពាន់៥រយលានដុល្លារអាមេរិក
(VOVWORLD) /  
![ត្រីមាសទី១៖ការនាំចេញហួសកំរិតទៅអាមេរិក៤ពាន់៥រយលានដុល្លារអាមេរិក - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2014_04_24/detmay2_copy.jpg) |
ត្រីមាសទី១៖ការនាំចេញហួសកំរិតទៅអាមេរិក៤ពាន់៥រយលានដុល្លារអាមេរិក (VOV) |
Vovworld-ទិន្នន័យស្ថិតិរបស់អគ្គនាយកដ្ឋានគយវៀតណាមបានឲ្យដឹងថា តំលៃប្រាក់ទំនិញនាំចេញនាំចូលរវាងវៀតណាមជាមួយអាមេរិកក្នុងត្រីមាសទី១ឆ្នាំ២០១៤ទទួលបាន៧,៧៦ពាន់លានដុល្លារអាមេរិក កើន២៤,៩%បើប្រៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅមិញ ក្នុងនោះវៀតណាមបាននាំចេញហួសកំរិតប្រមាណ៤,៥ពាន់លានដុល្លារអាមេរិក។ មុខទំនិញនាំចេញស្ទើរតែទាំងអស់របស់វៀតណាមទៅអាមេរិកសុទ្ធតែមានកំណើន។
អាមេរិកជាដៃគូរពាណិជ្ជកម្មធំទី២របស់វៀតណាម បន្ទាប់ពីចិន។ ជញ្ជីងពាណិជ្ជកម្មទំនិញរបស់វៀតណាមក្នុងការផ្លាស់ប្តូរពាណិជ្ជកម្មជាមួយអាមេរិកជានិច្ចកាលរក្សានៅកំរិតធំធេងក្នុងប៉ុន្មានឆ្នាំជិតៗនេះ។ ដល់ឆ្នាំ២០១៣ ការនាំចេញ
ហួសកំរិតរបស់វៀតណាមទៅទីផ្សារនេះទទួលបាន១៨,៦ពាន់លានដុល្លារអាមេរិក៕
-VOVWORLD