នារសៀលថ្ងៃទី ២៣ កក្កដា នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម Truong Tan Sang និងនាយករដ្ឋមន្ត្រី Nguyen Tan Dung បានទទួលជួបសន្ទនាដាប់ដោយឡើកពីគ្នាជាមួយ
ប្រធានរដ្ឋ សភាព្រះរាជាណាចក្រកម្ពុជា សម្តេច ហេង សំរិន ដែលកំពុងមានដំណើរ
ទស្សនកិច្ច មិត្តភាពជាផ្លូវការនៅវៀតណាម។ ក្នុងបណ្ដាជំនួបសន្ទនា ថ្នាក់ដឹកនាំវៀត
ណាមបានសង្កត់ ធ្ងន់ថា៖ វៀតណាមមុនក៏ដូចជាក្រោយយកចិត្តទុកដាក់ជាពិសេសដល់
ទំនាក់ទំនងមិត្តភាពប្រពៃណីយូរអង្វែងជាមួយកម្ពុជា។ វៀតណាមមានគោលបំណងថា៖
ប្រទេសទាំង ២ បន្តអនុវត្ត បណ្ដាកិច្ចព្រមព្រៀង កម្មវិធីសហប្រតិបត្តិការ ដែលថ្នាក់ដឹក
នាំនៃប្រទេសទាំង ២ បានឯកភាព ប្រកបដោយមានប្រសិទ្ធភាព។ ថ្នាក់ដឹកនាំវៀតណាម
ទាំង ២ រូបបានអះអាងថា៖ វៀតណាមខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តរបស់ខ្លួនគាំទ្រ
កម្ពុជាឈរឈ្មោះក្នុងឋានៈសមាជិកមិនអចិន្ត្រៃយ៍របស់អ.ស.ប ស្នើភាគីទាំង ២ សហការ
ជិតស្និទរៀបចំបណ្ដាសកម្មាភាពក្នុងឆ្នាំមិត្តភាពវៀតណាម-កម្ពុជា ២០១២ ប្រកបដោយ
មានប្រសិទ្ធភាព។ព្រំដែនភាគីវៀតណាមបានស្នើរដ្ឋសភាកម្ពុជាបន្តគ្រាំទ្រអាណិកជន
វៀតណាមដែលកំពុងធ្វើការរកស៊ី រស់នៅនៅកម្ពុជា មានជីវភាពរស់នៅ ស្ថិរភាព រួមចំ
ណែកយ៉ាងសកម្មក្នុងការជំរុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម -កម្ពុជាឲ្យខ្លាំងក្លា
ថែមទៀត៕
![ថ្នាក់ដឹកនាំវៀតណាមទទួលជួបសន្ទនាជាមួយប្រធានរដ្ឋសភាព្រះរាជាណាចក្រកម្ពុជាសម្តេច ហេង សំរិន - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2012_07_24/ntd.jpg) |
នាយករដ្ឋមន្ត្រី Nguyen Tan Dung បានទទួលជួបសន្ទនាជាមួយប្រធានរដ្ឋ សភាព្រះរាជាណាចក្រកម្ពុជា សម្រេច ហេង សំរិន (Image: Vietnamplus) |