ទឹកជំនន់បង្កការខូចខាតយ៉ាងធ្ងន់ធ្ងរនៅប្រទេសកេនយ៉ា និងសូម៉ាលី
(VOVWORLD) - ប្រទេសកេនយ៉ាកំពុងតស៊ូជាមួយនឹងផលវិបាកនៃទឹកជំនន់ ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣៨ នាក់ និងប្រជាជនប្រហែល ៣០.០០០នាក់ត្រូវការជម្លៀងនៅទូទាំងប្រទេសក្នុងរយៈពេលពីរសប្តាហ៍កន្លងទៅ។
ទឹកជំនន់ដោយសារភ្លៀងធ្លាក់ខ្លាំងនៅទីក្រុង Mombasa ប្រទេសកេនយ៉ា ថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ ២០២៣ ។ រូបថត៖ AFP/TTXVN |
កាកបាទក្រហមកេនយ៉ាបានឲ្យដឹងថា ខេត្តចំនួន ១៨/៤៧ នៅក្នុងប្រទេសកេនយ៉ា រងផលប៉ះពាល់ដោយទឹកជំនន់ ដែលធ្ងន់ធ្ងរបំផុតគឺអ្នកស្រុកនៅតំបន់រាំងស្ងួត និងពាក់កណ្តាលស្ងួត ដូចជាតំបន់ ទន្លេ Tana, Makueni, Wajir, តំបន់ Isiolo, Marsabit និង Mandera ។
ទន្ទឹមនឹងនេះ នៅប្រទេសសូម៉ាលី លោក Daud Aweis រដ្ឋមន្ត្រីក្រសួងព័ត៌មាន នាថ្ងៃទី ១២ ខែវិច្ឆិកា បានឲ្យដឹងថាភ្លៀងធ្លាក់ខ្លាំងបានបង្កទឹកជំនន់ភ្លាមៗនៅក្នុងតំបន់ Horn of Africa បង្ខំឲ្យមនុស្សប្រហែល ៥០០.០០០នាក់ត្រូវចាកចេញពីផ្ទះសម្បែងរបស់ខ្លួន និងជាង ៣០នាក់បានស្លាប់។ សូម៉ាលីរងការវាយប្រហារដោយភ្លៀងធ្លាក់ខ្លាំងជន់លិចផ្ទះសម្បែងនិងដីស្រែចម្ការ ចាប់តាំងពីដើមខែមក ដោយសារតែបាតុភូតអាកាសធាតុ El Nino ។ គ្រោះមហន្តរាយនេះបានកើតឡើងដោយសារគ្រោះរាំងស្ងួតជាកំណត់ត្រា ដែលបានធ្វើឱ្យប្រជាជនសូម៉ាលីរាប់លាននាក់ប្រឈមនឹងការអត់ឃ្លាន៕