ទិវាបុណ្យរបស់ប្រជាជនទាំងមូល មើលពីប្រទេសបារាំង៖ ជំនឿជាក់លើរដ្ឋសភានីតិកាលថ្មី

(VOVWORLD) - ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ សហគមន៍ជនវៀតណាមនៅប្រទេសបារាំងកំពុងផ្ដោតការយកចិត្តទុកដាក់លើព្រឹត្តិការណ៍ដ៏សំខាន់មួយរបស់ប្រទេសជាតិ៖ ការបោះឆ្នោតជ្រើសតាំងសមាជិកសភានីតិកាលទី១៦ និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិឆ្នាំ២០២៦-២០៣១។

ទិវាបុណ្យរបស់ប្រជាជនទាំងមូល មើលពីប្រទេសបារាំង៖ ជំនឿជាក់លើរដ្ឋសភានីតិកាលថ្មី - ảnh 1លោក Mai Ba Duong តំណាងសមាគមនិស្សិតវៀតណាមនៅប្រទេសបារាំង។ (រូបថត៖ VOV)

ផ្នែកមួយដែលមិនអាចកាត់ផ្ដាច់ចេញពីសហគមន៍នោះគឺនិស្សិតវៀតណាមរាប់ពាន់នាក់នៅប្រទេសបារាំង។ និស្សិតទាំងអស់សង្ឃឹមថា រដ្ឋសភាវៀតណាមនឹងបន្តមានការផ្លាស់ប្ដូរថ្មីនៅក្នុងវិធីសាស្ត្រប្រតិបត្តិការរបស់ខ្លួន។ លោក Mai Ba Duong តំណាងសមាគមនិស្សិតវៀតណាមនៅប្រទេសបារាំង បានសង្កត់ធ្ងន់ថា៖

"យើងសង្ឃឹមថា ការបោះឆ្នោតនេះនឹងលើកកំពស់គុណភាពសមាជិកសភា ជាមួយនឹងមនុស្សដែលមានសមត្ថភាពជំនាញ ចក្ខុវិស័យអន្តរជាតិ និងសមត្ថភាពក្នុងការឆ្លុះបញ្ចាំងពីតម្រូវការសង្គមយ៉ាងត្រឹមត្រូវ។ យើងក៏សង្ឃឹមផងដែរថា រដ្ឋសភាវៀតណាមនៅក្នុងអាណត្តិថ្មី នឹងបន្តផ្លាស់ប្ដូរថ្មីវិធីសាស្រ្តប្រតិបត្តិការ បង្កើនការសន្ទនា និងការជជែកពិភាក្សាគោលនយោបាយ តាមនោះលើកកំពស់ប្រសិទ្ធភាពនីតិបញ្ញត្តិ និងការឃ្លាំមើល ព្រមទាំងអះអាងពីតួនាទីរបស់រដ្ឋសភាវៀតណាមនៅក្នុងប្រព័ន្ធនយោបាយ និងឆាកនយោបាយអន្តរជាតិផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ