ធ្វើវិសោធនកម្មបណ្ដាច្បាប់ធានារ៉ាប់រងអោយសមស្របទៅនឹងស្ថានភាពជាក់ស្ដែងក្នុងជីវភាពរស់នៅ
|
ជំនួបធ្វើការ(http://radiovietnam.vn/) |
(VOV)_នារសៀលថ្ងៃទី ៦វិច្ឆិកា ប្រធានគណះកម្មាធិការមជ្ឈឹមរណសិរ្យមាតុ ភូមិវៀតណាម និងជាឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Thien Nhan រួម ជាមួយដំណាងនៃបណ្ដាក្រសួង ស្ថាប័ន ផ្នែកទាក់ទិននានាបានមានជំនួបធ្វើការ ជាមួយផ្នែកធានារ់ាប់រងសង្គមវៀតណាមអំពីសភាពការណ៍ប្រមូលយកប្រាក់បំណុលធានារ៉ាប់រង់សង្គម ធានារ៉ាប់រង់សុខាភិបាលនៃអង្គភាពអាជីវកម្មឯកជន និង
អង្គភាពអាជីវកម្មមានទុនវិនិយោគពីបរទេស។ នៅទីនេះ ឧបនាយករដ្ឋមន្ត្រី
Nguyen Thien Nhan បានស្នើធ្វើវិសោធនកម្ម បំពេញបន្ថែមបណ្ដាច្បាប់ធានារ៉ាប់រង់
សង្គម ធានារ៉ាប់រង់សុខាភិបាលយ៉ាងឆាប់ៗអោយសមស្របទៅនឹងស្ថានភាព ជាក់ស្ដែង ជំនះពុះពារលើរាល់ការកង្វះខាត ដើម្បីដាក់ជូនរដ្ឋសភាអនុម័តក្នុង
សម័យ ប្រជុំលើកទី៧ ឆ្នាំ ២០១៤។
ឧបនាយករដ្ឋមន្ត្រីក៏បានស្នើបណ្ដាក្រសួង៖ ហិរញ្ញវត្ថុ ផែនការ-វិនិយោគ ការងារ យុទ្ធជនពិការនិងសង្គមកិច្ច មានការព្រមព្រៀង ក្នុងត្រីមាសទី១ ឆ្នាំ ២០១៤ ស្ដីពីយន្ត ការផ្លាស់ប្តូរព័ត៍មាន ការបង្កើតអង្គភាពអាជីវកម្ម ដើម្បីការងារគ្រប់គ្រងអង្គភាពអាជីវ
កម្ម ពលករ អនុវត្តធានារ៉ាប់រង់ពលកម្ម ធានារ៉ាប់រង់សុខាភិបាលប្រកបដោយល្អ
ប្រសើជាង៕