នាំទំនាក់ទំនងមិត្តភាពវៀតណាម-អូស្ត្រាលីឡើងដល់កំពស់ថ្មី

(VOVWORLD) - នាថ្ងៃទី ១៧ ខែវិច្ឆិកា (ម៉ោងក្នុងស្រុក) នៅទីក្រុង San Francisco រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ក្នុងឱកាសចូលរួមសប្ហាហ៍កំពូលនៃវេទិកាសហប្រតិបត្តិការអាស៊ី-ប៉ាស៊ីហ្វិក (APEC) លើកទី ៣០ លោកប្រធានរដ្ឋ Vo Van Thuong បានជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីអូស្ត្រាលី Anthony Albanese។ 
នាំទំនាក់ទំនងមិត្តភាពវៀតណាម-អូស្ត្រាលីឡើងដល់កំពស់ថ្មី - ảnh 1លោកប្រធានរដ្ឋ Vo Van Thuong បានជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីអូស្ត្រាលី Anthony Albanese។ ។ រូបថត៖ VOV

នៅទីនេះ នាយករដ្ឋមន្ត្រី Anthony Albanese បានអះអាងថា អូស្ត្រាលីតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងជាមួយវៀតណាម ហើយសង្ឃឹមថា ទំនាក់ទំនងនៃប្រទេសទាំងពីរនឹងអភិវឌ្ឍឡើងដល់កម្ពស់ថ្មី។ ទីក្រុង Canberra ប្តេជ្ញាបន្តផ្តល់អាទិភាពដល់ជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) និងសហការជាមួយវៀតណាមក្នុងវិស័យផ្លាស់ប្តូរឌីជីថល សេដ្ឋកិច្ចបៃតង និងឆ្លើយតបទៅនឹងបម្រែបម្រួលអាកាសធាតុ។

រីឯខ្លួនវិញ ប្រធានរដ្ឋ លោក Vo Van Thuong បានស្នើថា ភាគីទាំងពីរបន្តបង្កើនការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់គ្រប់លំដាប់ថ្នាក់; កាន់តែមានប្រសិទ្ធភាពជំរុញយន្តការកិច្ចសហប្រតិបត្តិការ ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម-វិនិយោគ ការពារជាតិ-សន្តិសុខ វប្បធម៌ ទេសចរណ៍ និងការជួបប្រាស្រ័យរវាងជន និងប្រជាជនតាមរយៈការបង្កើនចំនួនជើងហោះហើររវាងប្រទេសទាំងពីរ។ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគមន៍វៀតណាមនៅអូស្ត្រាលីដើម្បីធ្វើសមាហរណកម្ម និងរួមចំណែកកាន់តែល្អប្រសើរសម្រាប់ប្រទេសសាមី និងទំនាក់ទំនងរវាងប្រទេសទាំងពីរ។

នាំទំនាក់ទំនងមិត្តភាពវៀតណាម-អូស្ត្រាលីឡើងដល់កំពស់ថ្មី - ảnh 2មេដឹកនាំទាំងពីរបានឯកភាពបន្តគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាតំបន់ និងអន្តរជាតិ។ រូបថត៖ VOV

មេដឹកនាំទាំងពីរក៏បានឯកភាពបន្តគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាតំបន់ និងអន្តរជាតិ ក្នុងនោះមានអង្គការសហប្រជាជាតិ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និង APEC ក៏ដូចជាការចែករំលែកទស្សនៈជាច្រើន វាយតម្លៃលើបញ្ហាក្នុងតំបន់ និងអន្តរជាតិ ក្នុងនោះមានបញ្ហាសមុទ្រខាងកើតនិងកិច្ចសហប្រតិបត្តិការក្នុងអនុតំបន់មេគង្គផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ