នាយករដ្ឋមន្ត្រីជប៉ុនលោក Ishiba Shigeru មកដល់ទីក្រុងហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម

(VOVWORLD) - ដំណើរទស្សនកិច្ចនេះធ្វើឡើង តបតាមការអញ្ជើញ របស់នាយករដ្ឋមន្ត្រីវៀត ណាម លោក ហ្វាម មិញ ជិញនិងលោកជំទាវភរិយា។

នាយករដ្ឋមន្ត្រីជប៉ុនលោក Ishiba Shigeru មកដល់ទីក្រុងហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម - ảnh 1នាយករដ្ឋមន្ត្រីជប៉ុនលោក Ishiba Shigeru និងលោកជំទាវភរិយាមកដល់ទីក្រុងហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម  (រូបថត៖ TTXVN)

នារសៀលថ្ងៃទី ២៧ មេសា នាយករដ្ឋមន្ត្រីជប៉ុនលោក Ishiba Shigeru និងលោកជំទាវភរិយា Ishiba Yoshiko រួមជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់ជប៉ុនបានមកដល់ទីក្រុងហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ២៩ ខែមេសា តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញ ជិញនិងលោកជំទាវភរិយា។ ទទួលស្វាគមន៍គណៈប្រតិភូនៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai មានឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេសលោក Bui Thanh Son; អនុរដ្ឋមន្ត្រីការបរទេស  លោក Nguyen Minh Vu; ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅជប៉ុន លោក Pham Quang Hieu។

ចែករំលែកជាមួយសារព័ត៌មានអំពីដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីជប៉ុន Ishiba Shigeru មកកាន់វៀតណាម ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅវៀតណាម លោក Ito Naoki បានឲ្យដឹងថា ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី Ishiba Shigeru មកកាន់វៀតណាមលើកនេះគឺដើម្បីពង្រឹងទំនាក់ទំនងជាមួយតំបន់អាស៊ីអាគ្នេយ៍ ព្រោះនេះគឺជាមជ្ឈមណ្ឌលកំណើនសេដ្ឋកិច្ចពិភពលោក និងស្ថិតក្នុងទីតាំងយុទ្ធសាស្ត្រសំខាន់។ នេះក៏ជាអាទិភាពកំពូលមួយនៃការទូតជប៉ុន ជាពិសេសជាមួយវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ